ព័ត៌មានថ្មីបំផុត

ចង់​មក​រៀន​ទាន់​ម៉ោង​មែន​ទេ​?​ គន្លឹះ៣នេះអាចជួយបាន

Loading...
ការមករៀនយឺតដោយសារតែបញ្ហានេះបញ្ហានោះគ្រាន់តែជាលេសតែប៉ុណ្ណោះចំពោះសិស្សនិស្សិតមួយ ចំនួន។ ការពិតទៅការមករៀនយឺតភាគច្រើនកើតឡើងតែចំពោះសិស្សមុខដដែលៗដោយវាបានក្លាយ​ទៅជាទម្លាប់សម្រាប់ពួកគេទៅហើយ។ បែបនេះហើយ ត្រូវតែរកវិធីណាមួយដើម្បីបញ្ឈប់ទម្លាប់ ដ៏អាក្រក់មួយនេះឲ្យបានដើម្បីខ្លួនឯងនិងជាការគោរពដល់សាស្រ្តាចារ្យផងដែរ។ អត្ថបទនេះនឹង បញ្ជាក់ពីមធ្យោបាយងាយៗ ចំនួន៣យ៉ាង ដែលអាចជួយអ្នកចៀសផុតពីការមករៀនយឺតបាន​ ៖

១. ការរៀបចំទុកជាមុន
វាជាទម្លាប់ដែលល្អសម្រាប់មនុស្សគ្រប់គ្នាដែលត្រូវមានការរៀបចំទុកជាមុន។ ដើម្បីមករៀនទាន់ពេលរាល់ព្រឹកនោះ អ្វីដែលអ្នកត្រូវធ្វើគឺរៀបចំឯកសណ្ឋានសិក្សារបស់អ្នកឲ្យរួចរាល់ជាមុននៅពេលយប់ឲ្យ​ហើយ​។ ក្រៅពីនេះអ្នកក៏ត្រូវរៀបចំរាល់សម្ភារៈសិក្សាសម្រាប់ថ្ងៃស្អែកឲ្យរួចស្រេចផងដែរ។ បន្ថែមពីនេះ អ្នកក៏គួរតែវេចខ្ចប់អាហារពេលព្រឹកមួយចំនួនដូចជានំបុ័ង រឺក៏សាំងវិចឲ្យបានស្រួលបួលហើយទុកនៅកន្លែងដែលល្អមុននឹងចូលគេង។ លើសពីនេះអ្នកក៏គួរតែរៀបចំបន្ទប់របស់អ្នកឲ្យមានសណ្ដាប់ធ្នាប់ផងដែរ ព្រោះវាអាចជួយឲ្យអ្នកមានភាពងាយស្រួលបើសិនជាអ្នកចង់រករបស់របរអ្វីមួយសម្រាប់ការសិក្សារបស់អ្នក។

២. កែទម្លាប់មុន​​ពេលចូលគេង
វាជាទម្លាប់ដែលល្អបំផុតសម្រាប់មនុស្សគ្រប់គ្នាងូតទឹកសម្អាតខ្លួនមុនចូលគេងមិនថាតែសិស្សនិស្សិតនោះទេដោយសារតែវាអាចជួយអ្នកបានច្រើន បើសិនជាអ្នកមិនអាចងើបពីគេងនៅព្រឹកព្រលឹមនោះ។ អ្នកមិនចាំបាច់ងូតទឹកនាពេលព្រឹកក៏បានដែរបើសិនជាអ្នកគ្មានពេលវេលានោះ។ ផ្សេងពីនេះអ្នកមិនត្រូវបរិភោគរបស់ផ្អែម រឺមានជាតិកាហ្វេអ៊ីននោះព្រោះវានឹងធ្វើឲ្យអ្នកមិនងាយងងុយគេង ហើយវានឹងបណ្ដាលឲ្យអ្នកពិបាកងើបនៅពេលព្រឹកព្រលឹម។ កាន់តែល្អនោះគឺថា អ្នកត្រូវតែឆាប់ចូលគេងឲ្យបានទៀងទាត់ដោយធ្វើយ៉ាងណាកំណត់ថារយៈពេលគេងរបស់អ្នកឲ្យវាសមស្របសម្រាប់សុខភាព។ ចំណុចមួយទៀតនោះគឺថាអ្នកត្រូវតែដាក់ម៉ោងរោទ៍ ព្រោះវាជារបស់ដែលអាចដាស់អ្នកបានទៀងពេលបំផុត។

៣. រៀបចំពេលវេលាពេលព្រឹកព្រលឹម
ពេលព្រឹកព្រលឹមមកដល់អ្វីដែលអ្នកត្រូវធ្វើនោះគឺថា ត្រូវតែងើបពីគ្រែភ្លាមៗរាល់ពេលណាដែលម៉ោងរោទ៍របស់អ្នកបានបន្លឺសំឡេង​ឡើង។ អ្នកត្រូវតែចៀស​ឲ្យផុតពីការចុចបន្តម៉ោងរោទ៍ ( snooze) វាម្ដងហើយម្ដងទៀតព្រោះវានឹងធ្វើឲ្យទៅដល់សាលាយឺតជាមិនខាននោះទេ។ បន្ទាប់ពី​ក្រោក​ពី​គេងនោះអ្នកអាចងូតទឹកឲ្យបានលឿនបើសិនជាអ្នកមានពេលគ្រប់គ្រាន់ ប៉ុន្តែបើអ្នកគ្មានពេលនោះទេ អ្នកមិនគួរងូត​នោះឡើយព្រោះថាអ្នកបានងូតទឹកសម្អាតខ្លួនបានយ៉ាងស្អាតរួចទៅហើយមុនពេលចូលគេង​។ អ្វីដែលត្រូវធ្វើគឺគ្រាន់តែដុស​ធ្មេញឲ្យបានស្អាត និងលុបមុខគឺគ្រប់គ្រាន់ទៅហើយចំពោះពេលខ្លះដែលអ្នកគ្មានពេលនៅសល់ទាល់តែសោះ។ ចំណុចចុងក្រោយនោះអ្នកត្រូវតែចេញដំណើរភ្លាមៗដោយមិនត្រូវចេញចូលឫ​ដើរទៅដើរមក​នោះទេ។​

ប្រភព៖ wikihow
អត្ថបទដោយ៖ ប៉ោ គឹមហុក