ព័ត៌មានថ្មីបំផុត

ទម្លាប់​​៦យ៉ាង​អាច​កាត់​បន្ថយ​ស្រ្ដេស​បាន​យ៉ាង​ងាយ​

Loading...
សម្ពាធ​ការងារ ការសិក្សា គ្រួសារ និង​ជីវិតរស់នៅប្រចាំថ្ងៃអាចឲ្យមនុស្សកើតជម្ងឺស្ដ្រេសបានយ៉ាងងាយ។ តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ដបានបញ្ចាក់ថាទម្លាប់​៦យ៉ាងក្រោមអាចឲ្យអ្នកកាត់បន្ថយស្រ្ដេសបានយ៉ាងងាយ។

១. កំណត់ត្រាប្រចាំថ្ងៃ
ការសរសេរកំណត់ត្រាប្រចាំថ្ងៃអាចជួយអ្នកកាត់បន្ថយស្រ្ដេសបាន ដោយអ្នកគ្រាន់តែសរសេររឿងដែលអ្នកសប្បាយចិត្ដដាក់ក្នុងសៀវភៅកំណត់ត្រារបស់​អ្នក។ រាល់ពេលដែលអ្នកមានអារម្មណ៍ថាស្មុគស្មាញចូលទាញសៀវភៅកំណត់ហេតុរបស់អ្នករួចកត់ត្រាអ្វីដែលចង់ចាំក្នុងសៀវភៅនោះ។

 ២. ការអាន
អានអ្វីដែលអ្នកចូលចិត្ដអាចកាត់បន្ថយស្រ្ដេសបានមួយកម្រិត​។ តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ដបញ្ចាក់ថាការចំណាយពេលអានសៀវភៅចំនួន៦នាទី ពិតជាអាចកាត់បន្ថយបានមែន។

៣. រាំ
ការបញ្ចេញកាយវិការតាមបទចម្រៀងក៏ជាផ្នែកមួយដែលអាចឲ្យអ្នកកាត់បន្ថយស្ដ្រេសបានដែរ។​ ការ​រាំតាមបទចម្រៀងដែលចួលចិត្ដ មិនថាបទញាក់ឬបទស៊្លូ​នោះទេ វា​មិនត្រឹមតែកាត់បន្ថយស្រ្ដេសប៉ុណ្ណោះ​ទេ តែ​ថែមទាំងបានហាត់ប្រាណទៀតផង​។

៤. យូហ្គា
យូហ្គាជាលំហាត់ម្យ៉ាងតម្រូវឲ្យអ្នកមានការតាំងចិត្ដខ្ពស់។ ការហាត់បែបនេះ​ មិនត្រឹម​តែ​ជួយដល់សមាធិផ្លូវចិត្ដប៉ុណ្ណោះទេ អ្នកក៏កាត់ស្រ្ដេសផងដែរ។

៥. រៀបចំសួនច្បារ
ការដាំដុះរុក្ខជាតិមិនត្រឹមតែជួយឲ្យភពផែនដីមានភាពស្រស់បំព្រងប៉ុណ្ណោះទេ តែវាក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អផងដែរ ។

៦. ការចម្អិន​អាហារ
ការចម្អិន​អាហារអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អបាន ចូរចម្អិន​អាហារដែលអ្នកចូលចិត្ដឲ្យបានច្រើន។