ព័ត៌មានថ្មីបំផុត

អ្នក​​ជា​​មនុស្ស​ស្រី​​ប្រភេទ​​ណា?​ ខែ​​​កំណើត​​​អាច​​បញ្ជាក់​​បាន​​

Loading...
ដើម្បីឲ្យដឹងកាន់តែច្បាស់ថាអ្នកជាមនុស្សស្រីប្រភេទណា អត្ដចរិតបែបណា ខែ​កំណើត​របស់​អ្នក​អាច​បញ្ចាក់បាន។
១. មករា
ចំពោះស្រី្ដដែលកើតក្នុងខែមករានេះ ជាមនុស្សដែលមានមហិច្ឆតាខ្ពស់គួរសម និង ជាមនុស្សអភិរក្សនិយម។ ម្យ៉ាងទៀតអ្នកដែលកើតក្នុងខែនេះជាមនុស្សម៉ឺងម៉ាត់ និងមិនសូវនិយាយពីអារម្មណ៍របស់ខ្លួនទេ ភាគ​ច្រើន​ពួក​គេរាប់​អាន​មនុស្ស​ដែលមាន​ចំណង់​ចំណូល​ចិត្ដ​ដូចគេតែប៉ុណ្ណោះ។

២. កុម្ភៈ
អ្នកដែលកើតក្នុងខែនេះជាមនុស្សស្រីដែលរ៉ូមែនទិច និងមានការអត់ធ្មត់។ មនុស្សស្រីកើតខែនេះជាមនុស្សស្រី​ដែល​ពិបាក​យល់ដោយសារតែមានផ្នត់គំនិតបែបអរូបី។ អ្នកត្រូវចង់ចាំថាមនុស្សស្រីដែលកើតក្នុងខែ​នេះនឹងមិនឲ្យអ្នកឃើញមុខតែម្ដង ប្រសិនបើអ្នកក្បត់ចិត្ដរបស់នាង។

៣. មិនា
អាចនិយាយបានថាអ្នកដែលកើតក្នុងខែនេះជាមនុស្សស្រីដែលមានទេពកោសល្យខ្ពស់និងមាន
ភាពស្រស់ស្អាត។ ជាមនុស្សដែលមានភាពស្មោះត្រង់ បើស្រលាញ់​អ្នកណា​គឺស្រលាញ់​គេ​ខ្លាំង​រហូតដល់សុខចិត្ដខូចចិត្ដម្នាក់ឯង។

៤. មេសា
ជាប្រភេទមនុស្សដែលមានប្រតិកម្មលឿនជាងមនុស្សមួយចំនួន ហើយ​ចូលចិត្ដ​គិតថា​ខ្លួន​ឯង​ជាមនុស្ស​គួរឲ្យអាណិត។ មានពេលខ្លះមនុស្សស្រីកើតក្នុងខែនេះគឺច្រណែនច្រើន ប៉ុន្ដែប្រសិនបើអ្នកបានរស់នៅជាមួយពួកគេ គេនឹងធ្វើឲ្យអ្នកមានសេចក្ដីសុខបំផុត។

៥. ឧសភា
 ស្ត្រីកើតក្នុងខែនេះជាមនុស្សមានការតស៊ូនិងស្មោះត្រង់ចំពោះហើយមានគោលការណ៍ច្បាស់លាស់។ ស្រ្ដីប្រភេទនេះមានភាពទាក់ទាញខ្លាំង ប៉ុន្ដែវា​អាចមាន​គ្រោះថ្នាក់​ចំពោះ​បុរស​ណា​ដែល​​បាន​ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ពួកគេ។ នេះជា​មូលហេតុ​មួយដែល​អាច​អ្នក​ចង​ចាំ​ស្រ្ដី​ដែល​កើតក្នុងខែរៀងរហូត។

៦. មិថុនា
មនុស្សស្រីដែលចង់ដឹងលឺច្រើន ពូកែទាក់ទងមនុស្សនិយាយរួមគឺពូកែនិយាយ មានការច្នៃប្រឌិតខ្ពស់។ កំហុសរបស់ពួកគេគឺមុននិយាយគឺមិនបានគិតវែងឆ្ងាយ ហើយ​ពួក​គេ​តែង​តែគិតថាការនិយាយការពាក្យពិតនៅចំពោះមុខគឺជាការល្អ។ ពួក​គេ​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ខ្លាចបំផុតក្នុងរឿងស្នេហា ។

៧.​​ កក្កដា
ចំពោះស្រ្ដីដែលកើតក្នុងខែនេះជាមនុស្សស្រីដែល ឆ្លាត ស្អាត ស្មោះត្រង់ និង​មាន​ភាព​អាថ៌កំបាំង​ ជាមនុស្សដែលមិនចូលចិត្ដជម្លោះ និងគួរសមចំពោះមនុស្សទូទៅ។

៨. សីហា
ជាមនុស្សស្រីដែលចម្លែក មានភាពអាត្មានិយម ប៉ុន្ដែមានបេះដូងស្រស់ស្អាត។ អ្នកមិន​គួរ​ទៅ​រញ៉េរញ៉ៃជាមួយមនុស្សស្រីដែលកើតក្នុងខែនេះទេ ព្រោះ​ថា​ជា​ចុង​ក្រោយ​អ្នក​គឺអ្នក​ចាញ់​ក្រោម​ដៃរបស់នាង។ ជាមនុស្សស្រីដែលទទួលការចាប់អារម្មណ៍ពីមនុស្សផងទំាងពួង ។

៩. កញ្ញា
ចំពោះស្រ្ដីដែលកើតក្នុងខែនេះគឺ ចិត្ដល្អ មានវិន័យ ស្រស់ស្អាត ហើយពួកគេមិនងាយអត់​អោន​ដល់អ្នកណាដែលបានក្បត់នឹងគេងាយៗទេ។ ស្រ្ដីប្រភេទនេះគឺត្រូវការទំនាក់ទំនង​ស្នេហាក្នុង​រយៈពេលយូរអង្វែង មិនមែនលេងសើចនោះទេ។

១០. តុលា
ជាមនុស្សស្រីដែលរឹងមាំ ពូកែទប់អារម្មណ៍ មិនងាយយំនៅចំពោះមុខអ្នកដទៃ។ ស្រ្ដីប្រភេទ​នេះជាមនុស្សឆ្លាត ប៉ុន្ដែមិនងាយបើកចិត្ដឲ្យអ្នកដទៃ ព្រោះគេគិតថាគេអាចនឹងឈឺចាប់នៅ​ពេល​​ក្រោយ។

១១. វិច្ចិកា
អ្នកដែលក្នុងខែនេះច្រើនតែជាមនុស្សដែលគិតអ្វីមុនគេមួយជំហាន គេអាចមើលដឹងថា​មនុស្សកំពុងតែកុហកគេ។ អ្នកមិនគួរលេងល្បែងណាមួយជាមួយស្រ្ដីដែលកើតក្នុងខែនេះទេ ព្រោះថាអ្នកនឹងអាចទទួលបានផលអវិជ្ចមាននៅចុងបញ្ចប់។

១២. ធ្នូ
មនុស្សស្រីដែលកើតក្នុងខែនេះជាមនុស្សស្រីដែលពូកែអត់ធ្មត់ខ្លាំងណាស់ និងទប់អារម្មណ៍ ពួកគេ​អាចស្វែង​រក​វិធីដោះស្រាយបញ្ហាណាមួយដែលកើតមានឡើង។ ដោយសារ​ពួក​គេ​ពូកែ​អត់ធ្មត់ ដូច្នេះហើយពួកគេតែងតែឈឺចាប់គ្រប់ពេល ​ប៉ុន្ដែជា​ចុង​ក្រោយ​អ្វីដែល​ពួកគេ​ខំអត់​ធ្មត់​ទាំងនោះនឹងចេញជាលទ្ធផលវិជ្ជមានជាទីគាប់ចិត្ដ៕

ប្រែសម្រួលដោយ ធានី
ប្រភព Super Tasty Recipes



No comments