ព័ត៌មានថ្មីបំផុត

វិធី៤​យ៉ាង​​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​មាន​រដូវ​

Loading...
មិត្តនារីទាំងឡាយតែងមានការធុញទ្រាន់និងឈឺចាប់ជាខ្លាំងក្នុងកំឡុងពេលមានរដូវ ជាពិសេសនៅពេលដែលអ្នកមិនបានបរិភោគនិងសម្រាកបានគ្រប់គ្រាន់។​ បញ្ហាទាក់ទងនឹងការឈឺចាប់ផ្សេងៗ ពេលមានរដូវ អាចកាត់បន្ថយបានបើអ្នកអនុវត្តវិធីទាំងនេះ៖


១. ហាត់ប្រាណ
ទោះបីអ្នកមានការឈឺចាប់ខ្លាំងក៏ដោយ កុំខ្ជិលឬទម្រន់ទៅតាមការឈឺចាប់នោះ ហើយកុំគិតតែគេង។ អ្នកត្រូវព្យាយាមធ្វើលំហាត់ប្រាណផ្សេងដូចជាដើរ លើកដៃលើកជើង និងធ្វើចលនាផ្សេងៗដើម្បីឲ្យឈាមក្នុងខ្លួនដើរល្អហើយសម្រួលការឈឺចាប់នានាជាពិសេសនៅក្បាលពោះ។

២. យករបស់ក្តៅមកស្អំ
វត្ថុក្តៅជួយសម្រួលដល់ការកន្ត្រាក់របស់សាច់ដុំស្បូនក៏ដូចជាសាច់ដុំត្រង់ពោះ ដូច្នេះពេលមានរដូវ អ្នកអាចយកបន្ទះក្តៅដែលមានលក់ស្រាប់មកស្អំត្រង់កន្លែងឈឺចាប់។ ក្រៅពីនេះអ្នកក៏អាចប្រើដបទឺកក្តៅ ឬឆ្នាំងអ៊ុតក៏បាន។

៣. ផឹកតែ
ទឹកតែ ជាពិសេសតែដែលមានក្លិនក្រអូបអាចជួយបំបាត់ការឈឺចាប់ជំនួសប្រភេទថ្នាំមួយចំនូនបានយ៉ាងមានប្រសិទ្ធភាព ដូច្នេះព្យាយាមបរិភោគតែក្តៅៗយ៉ាងហោចណាស់ពីរឬបីពែងក្នុងមួយថ្ងៃ។

៤. បរិភោគបន្លែបៃតង
បន្លែបៃតងសម្បូរទៅដោយជាតិម៉ាញេស្យូម កាល់ស្យូម ក៏ដូចជាមីក្រូសារជាតិជាច្រើនទៀត ហើយសារជាតិទាំងនេះមានសារៈប្រយោជន៍ណាស់ក្នុងការសម្រួលដល់ដំណើរកន្ត្រាក់នៃសាច់ដុំ​ អញ្ចឹងហើយមិត្តនារីគួរព្យាយាមបរិភោគបន្លែបៃតងឲ្យបានច្រើនពេលមានរដូវក៏ដូចជាពេលធម្មតា។


អត្ថបទដោយ៖ ជី បូណ៌មី
ប្រភព៖ Medical Daily

Loading...

No comments