ព័ត៌មានថ្មីបំផុត

ដឹង​គន្លឹះ​នេះ​ហើយ ​ដឹង​តែ​អង្គុយ​រៀន​ភ្លេច​ដក​ដង្ហើម

Loading...
ពេលខ្លះយើងគ្រប់គ្នារអ៊ូថា ខ្ជិលរៀនណាស់ ខ្ជិលធ្វើកិច្ចការសាលាណាស់ តែការពិតការងារទាំងនោះហើយជាអ្នកឲ្យយើងពង្រឹងសមត្ថភាពខ្លូនឯងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូច្នេះតើធ្វើយ៉ាងណាទើបយើងស្រលាញ់ការសិក្សា? តោះ!អនុវត្តវិធីខាងក្រោម៖



១. ដើរទិញសម្ភារៈសិក្សា
អ្វីដែលសប្បាយជាងគេពេលរៀន គឺការដើរទិញសម្ភារៈសិក្សាដែលអ្នកចូលចិត្តនិងចង់បាន។ អ្នកអាចទិញប៊ិច សៀវភៅខ្ជូតៗ ព្រមទាំងប្រដាប់ប្រដាកំប៉ិកកំប៉ុកនានា ដែលធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។

២. សម្អាតបន្ទប់
បើសិនអ្នកចង់រៀននៅផ្ទះ ហើយចង់រៀនយ៉ាងយកចិត្តទុកដាក់និងសប្បាយ នោះអ្នកត្រូវតែររៀបចំបរិយាកាសបន្ទប់គេងរបស់អ្នកឲ្យមានសណ្តាប់ធ្នាប់ និងមានភាពស្រស់ស្រាយជានិច្ច។

៣. ដាក់ទូរសព្ទឆ្ងាយពីខ្លួន
ទូរសព្ទជាវត្ថុលេខមួយដែលអាចបង្វែរអារម្មណ៍របស់អ្នកពីការសិក្សា។ ដូច្នេះបើសិនអ្នកចង់ក្លាយជាមនុស្សដែលស្រលាញ់ការសិក្សា អ្នកត្រូវកាត់បន្ថយការប្រើប្រាស់ទូរសព្ទហើយទុកវាឲ្យឆ្ងាយពីខ្លួនពេលកំពុងរៀន។

៤. រៀនដើម្បីខ្លូនឯង
អ្នកខ្លះខំរៀនតែពេលជិតប្រលងប៉ុណ្ណោះ ហើយនេះមិនមែនជាអ្វីដែលសិស្សគួរគិតនោះទេ។ យើងគួរគិតថា យើងរៀនដើម្បីអនាគត ដើម្បីចំណេះដឹង និងដើម្បីប្រទេសជាតិ មិនមែនដើម្បីតែប្រលងមួយពេលនោះទេ។

៥. គិតពីអត្ថប្រយោជន៍នៃការរៀន
បើចង់ឲ្យខ្លូនស្រលាញ់ការសិក្សា អ្នកគួរសួរខ្លួនឯងថាវាអាចជួយអ្នកបានអ្វីខ្លះ វាមានប្រយោជន៍អ្វីខ្លះ ហេតុអីគ្រប់គ្នាត្រូវរៀន?

៦. កុំស្អប់មុខវិជ្ជាអ្វីមួយ
វាប្រាកដណាស់ថាយើងរាល់គ្នាតែងមានមុខវិជ្ជាមួយដែលយើងមិនចូលចិត្ត តែចាប់ពីថ្ងៃនេះយើងគួរបោះបង់គំនិតនេះ ព្រោះវាមិនជួយអ្វីយើងទាល់តែសោះ។ ពេលយើងប្រកាន់ថាយើងមិនចូលចិត្តវា នោះយើងនឹងមិនខំប្រឹងប្រែងរៀនវា ហើយធ្វើឲ្យយើងកាន់តែមិនចេះ។


អត្ថបទ៖ ជី បូណ៌មី
ប្រភព៖ WikiHow

(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments