ព័ត៌មានថ្មីបំផុត

ដឹងអត់ អ្នក​មាន​ Account ពីរ​ជា​មនុស្ស​គួរ​ឲ្យខ្លាច​កម្រិត​ណា?​

Loading...
មនុស្សមួយចំនួនបានប្រើប្រាស់ វិធីផ្សេងៗជាច្រើនដើម្បីព្យាយាមបង្ហាញពីអារម្មណ៍ បញ្ហា​ផ្ទាល់​ខ្លួន​ រឺរឿង​រាវសម្ងាត់មួយចំនួន​ដើម្បីលាក់​លៀម​នឹងមនុស្ស​ដែល​ខ្លួន​មិន​ចង់​ឱ្យទទួល​បាន​ព័ត៌មាន​នេះ រហូតដល់មានអ្នកខ្លះបានប្រើប្រាស់លេខទូរស័ព្ទ​ ២ខ្សែ ឯអ្នកខ្លះទៀតបានប្រើប្រាស់ Account ចំនួន២ ឬច្រើននៅក្នុងបណ្ដាញទំនាក់ទំនងផ្សេងៗផងដែរ។ មិនមែនមានន័យថា មនុស្ស​ដែល​មាន​ Account Facebook ពីរសុទ្ធតែអាក្រក់ទាំងអស់នោះទេ។ តែប្រិយមិត្ត​គួរតែ​ត្រៀមចិត្តខ្លះៗ ថា​មនុស្សដែលមានAccount ពីរបែបនេះ គឺជាមនុស្សដែលគួរអោយខ្លាចបែបណា?



១. ជាមនុស្សពីរផ្សេងគ្នា
ពិតមែនហើយ គេអាចកែប្រែខ្លួនជាមនុស្សពីរផ្សេងពីគ្នា ដែលអាចថា Account មួយគេជាមនុស្សដែលសុភាពរាបសារស្លូតបូតនិង​ Account មួយទៀតគេប្រែជាមនុស្សដែលខឹងច្រើន ព្រោះតែក្នុងចិត្តរបស់គេត្រូវធ្វើរឿងអ្វីមួយសម្រាប់ Account ទាំងពីរ។ អ្នកខ្លះក្នុង Account ពិតរបស់ខ្លួនគឺជាមនុស្សត្រឹមត្រូវ រីឯ គណនីមួយទៀតគឺជាមនុស្សដែលពូកែដ្រាម៉ា រឺជាមនុស្សដែល មានទំនាក់ទំនងជាមួយមនុស្សដែលមិនស្គាល់ សម្រាប់ពេលដែលខ្លួនត្រូវការ។

២. ពាក្យសម្ដី
អាចនិយាយបានថាគេចាប់ផ្ដើមប្រើពាក្យសម្ដីប្លែកៗ ឬគំរោះគំរើយជាមួយយើង​ហើយបែរជាប្រែប្រួលអាកប្បកិរិយាបែបផ្សេងជាមួយអ្នកដទៃនៅក្នុង Account ផ្សេងមួយទៀតក៏ថាបាន។ ជួនពេលខ្លះ មនុស្សមានគណនីពីរនេះគឺជាមនុស្ស ដែលលាក់បាំង នៅរឿងផ្ទាល់ខ្លួនមួយចំនួនផងដែរ។

៣. ពេលវេលា
គេនឹងមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ចំណាយជាមួយយើងនោះទេ ព្រោះថាគេត្រូវតែបែងចែកពេលវេលាផ្ទាល់ខ្លួនរបស់គេជាមួយការប្រើប្រាស់នូវ Account មួយផ្សេងទៀត។ ពេលខ្លះគេបានប្រើប្រាស់ លេសមួយចំនួន ដែលអ្នកនឹកស្មានមិនដល់ រហូតដល់ពេលខ្លះ អ្នកត្រូវបានមនុស្សប្រភេទនេះ ភូតកុហកទៀតផង។

៤. ការលាក់លាម
គេហាក់ដូចជាមានអ្វីលាក់លៀមនៅក្នុង Account គេផ្សេងមួយទៀត​ដែល​មិនអាចអោយយើងដឹង​បានរហូតដល់ជួនកាលគេហ្នឹងយក Account នោះមក Block យើងចោលក៏ថាបានដែរ។

៥. សេចក្តីក្លាហាន
ដោយសារតែ ព័ត៌មានទាំងអស់ត្រូវបានបិទយ៉ាងជិត ពេលខ្លះមនុស្សប្រភេទនេះ គឺក្លាហាន ហ៊ាននិយាយ ហ៊ានធ្វើអ្វីៗ ដើម្បីបង្ហាញថាខ្លួន ពិតជាមិនបានធ្វើអ្វីមិនប្រក្រតីឡើយ។

**សរុបមកវិញមនុស្សដែលមានAccount ពីរបែបនេះគឺពួកគេ​ពុំមានភាពច្បាស់លាស់និង​ភាពទៀងត្រង់ជាមួយយើង មួយរយភាគរយនោះទេ​រហូតដល់យើងគិតថាពួកគេគឺជា​មនុស្សមួយប្រភេទដែលគួរអោយខ្លាចបំផុត តែមិនមែនមានន័យថា មនុស្សដែលមានពីរ Account សុទ្ធតែអាក្រក់ទាំងអស់នោះទេ។

អត្ថបទដោយ ៖ Library Khmer
(ហាមដាច់ខាតការយក​អត្ថបទនេះដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 010 666 520)

No comments