ព័ត៌មានថ្មីបំផុត

របៀប​ប្រើ​កិរិយា​សព្ទ​ជំនួយ​ (Auxiliary Verb) ​

Loading...
នៅ​ក្នុង​វេយ្យាករណ៍​ភាសា​អស់គ្លេស កិរិយា​សព្ទ​មាន​ចំនួន​ពីរ គឺ​កិរិយា​សព្ទ​ចំបង (Main Verb) និង​ទីពីរ​គឺ​កិរិយាសព្ទ​ជំនួយ (Auxiliary Verb)។ កិរិយា​សព្ទ​ជំនួយ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​​វេយ្យករណ៍​ភាសា​អង់គ្លេស ដើម្បី​បង្កើតល្បះ​ឲ្យ​មាន​​ជា​ទម្រង់​ផ្សេង​ៗ​។ តើ​អ្នក​អាច​បែង​ចែក​កិរិយា​ចំបង​និង​កិរិយា​ជំនួយ​នៅក្នុង​ល្បះ​បាន​ទេ? តើ​អ្នក​ដឹង​ថា​កិរិយា​ជំនួយ​មាន​អ្វី​ខ្លះ​ទេ? តើ​អ្នក​ចេះ​ប្រើ​កិរិយា​ជំនួយ​ទាំង​នោះ​ទេ? ដើម្បី​ឲ្យ​កាន់​តែ​ច្បាស់​ ខាង​ក្រោម​គឺជា​ការ​ប្រើ​ប្រាស់​មួយ​ចំនួន​អំពី​កិរិយា​ជំនួយ​ដែលអ្នកគួរដឹង។

តើ​កិរិយា​ជំនួយ​មាន​អ្វី​ខ្លះ? 

កិរិយា​ជំនួយ​ក្នុង​ភាសា​អង់គ្លេស​មាន​ដូចជា do, have, will, shall, may, might, can, could, must, ought to, should, would, used to, need។ ​កិរិយា​ទាំងអស់​នេះ​ត្រូវ​ប្រើអម​ជា​មួយ​កិរិយា​​ចំបង​ ដែល​ការ​ប្រើ​របស់​វា​បង្ហាញពីកាល ​និង ស្ថានភាព។ ខាង​ក្រោម​គឺជា​ការ​ប្រើ​ប្រាស់​មួយ​ចំនួន​របស់​កិរិយា​ទាំង​នេះ។ 

1. ការ​ប្រើ​ប្រាស់​របស់ Do, does, did 

នៅ​ក្នុង​កាល​​បច្ចុប្បន្ន (simple aspect) យើង​ប្រើ​កិរិយាសព្ទ​ជំនួយ​ do (not) នៅ​ក្នុង​ទម្រង់​បដិសេធ និង​ សម្រាប់​បង្កើត​សំនួរ។ Does ប្រើ​សម្រាប់​តែ​ប្រធាន​ដែល​ជា​បុរស​ទី​បី​តែ​ប៉ុណ្ណោះ (Third Person) ដែល​មាន​ដូចជា he, she, it។ យើង​ប្រើ​ did ក្នុង​ទម្រង់​ដូចជា​ do ដែរ តែ​គ្រាន់​តែ did ត្រូវ​ប្រើ​ក្នុង​កាល​អតីត​កាល។ គួរ​បញ្ជាក់​ថា ល្បះ​សំនួរ​ដែល​ពាក្យ​ទាំង​អស់​នេះ​បង្កើត​ គឺជា​សំនួរ yes/no ប៉ុណ្ណោះ។ឧទាហរណ៍៖ 

· I do not want to go out tonight. 

· Do you have a pen I can borrow? 

· She does not go to school today. 

· Did you do your homework? 2. ការ​ប្រើ​ប្រាស់​របស់ Have, has, had 

នៅ​ក្នុង​ Perfect (កាល​បច្ចុប្បន្ន និង អតីតកាល) Have ត្រូវ​បាន​ប្រើ​ក្នុង​ទម្រង់ទាំង​បី​គឺ ​ស្រប (positive), បដិសេធ (negative) និង​សំនួរ (question). ដូច​ Does ដែរ Has ត្រូវប្រើ​ក្នុង​បច្ចុប្បន្ន​កាល ​ជា​មួយ​តែ​ប្រធាន​ដែល​ជា​បុរស​ទី​៣: he, she, it តែ​ប៉ុណ្ណោះ។ Had ប្រើ​ក្នុង​កាល​អតីត។ Present Perfect ត្រូវ​បាន​គេ​ប្រើ​ក្នុង​គោល​បំណង​បង្ហាញ​ពី​សកម្មភាព​កើត​ឡើង​នៅ​ក្នុង​អតីតកាល ហើយ​បាន​បន្ត​មក​ដល់​បច្ចុប្បន្ន។ ចំណែក​ Past Perfect បង្ហាញ​ពី​សកម្មភាព​ដែល​កើត​ឡើង​មុន​កាល​ណា​ទាំង​អស់​នៅ​ក្នុង​អតីតកាល។ឧទាហរណ៍៖ 

· It has been raining all day, and I cannot go anywhere. 

· They have lived here for 10 years already. 

· After they had gone home, a fire happened cruelly. 3. ការ​ប្រើ​ប្រាស់​របស់ Shall, Will, Should 

ក្នុង​ភាសា​អង់គ្លេស ភាគ​ច្រើន​Shall ត្រូវ​បាន​ប្រើ​ក្នុងឃ្លា​សំនួរ​ ក្នុង​​បំណង​បង្ហាញការស្នើ​ និងនិយាយ​ពី​កាល​អនាគត។ ជា​ធម្មតា​គេ​ប្រើ​វា​តែ​ជា​មួយ​ប្រធាន​បុរស​ទី​មួយ​ប៉ុណ្ណោះ ដូចជា I និង We។ Will ក៏​ត្រូរ​ប្រើ​ក្នុង​កាល​អនាគត​ដែរ។ គេ​ប្រើ​ Will គ្រប់​ទម្រង់ និង​ជា​មួយ​ប្រធាន​គ្រប់​ប្រភេទ។ Should ប្រើ​ដើម្បី​បង្ហាញ​ពី​ការ​ផ្តល់​ដំបូន្នាន ការ​ឲ្យ​យោបល់​ និង​ការ​ស្នើរ​សុំ​ណា​មួយ។ឧទាហរណ៍៖ 

· Shall we go out tonight? 

· With this situation, you should go to the hospital. 

· I will tell you a secret, but you must not tell the other. 

ក្រៅ​ពី​ការ​ប្រើ​ប្រាស់​ទាំង​អស់​នេះ នៅ​មាន​កិរិយាជំនួយ​ផ្សេង​ទៀត​ដែល​ជា​ Model Verb មាន​ដូចជា may, might, can, could, must, ought to, should, would, used to, need។ 

ដោយ៖ ហ៊ាង សុគន្ធារី

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments