ព័ត៌មានថ្មីបំផុត

រឿង​​មួយ​​ចំនួន​​ធ្វើឲ្យ​​ទំនាក់​​ទំនង​​ស្នេហា​​បែក​​បាក់​​ដោយ​​មិន​​ដឹង​​ខ្លួន​​

Loading...
មនុស្សគ្រប់គ្នាតែងតែចង់ឲ្យក្ដីស្នេហារបស់ពួកគេបានស្ថិតស្ថេរជានិរន្ត។ ប៉ុន្តែមានមនុស្សមិនច្រើននោះទេដែលអាចរក្សាក្ដីស្រលាញ់ពួកគេបាន។ តើអ្នកដឹងហេតុអ្វីបានជាស្នេហារបស់អ្នកមានភាពប្រេះស្រាំឈានដល់ការបែកបាក់រឺទេ? អត្ថបទនេះនឹងប្រាប់អ្នកពីអ្វីដែលអ្នកធ្វើខុសជះឥទ្ធិពលដល់ស្នេហាអ្នក។



១. ការគិតថាដៃគូស្នេហាយល់ពីអារម្មណ៍អ្នកគ្រប់យ៉ាង
អ្នកមិនគួររំពឹកទុកថា ដៃគូស្នេហារបស់អ្នកអាចដឹងពីចិត្តអ្នកបានគ្រប់យ៉ាងទាំងអស់នោះទេ។ ជាពិសេសសម្រាប់មនុស្សដែលទើបតែមានទំនាក់ទំនងស្នេហាជាមួយគ្នា ហើយអ្នកមិនត្រូវគិតថាគេមិនស្រលាញ់អ្នកទេ។ កត្តាដែលធ្វើឲ្យភាគីម្ខាងទៀតមិនយល់ពីចិត្តអ្នកបានច្បាស់នោះ គឺដោយសារតែភាពខ្វះខាតនៃការទាក់ទងគ្នា។ បែបនេះអ្នកត្រូវតែមានភាពស្មោះត្រង់ បើកចំហរនិងនិយាយអ្វីដែលអ្នកចង់បានទៅដៃគូររបស់អ្នក។


២. ការលាក់លៀម
ក្នុងទំនាក់ទំនងស្នេហាទាមទារណាស់ឲ្យភាគីទាំងសងខាងមានភាពស្មោះត្រង់ទៅគ្នាទៅវិញទៅមក។ ម្យ៉ាងវិញទៀត អ្នកមិនត្រូវលាក់លៀមរឿងអ្វីមួយពីសង្សាររបស់អ្នកនោះទេ ព្រោះថាបើថ្ងៃណាមួយគេដឹងថាអ្នកលាក់លៀមនោះ គេនឹងបាត់បង់ទំនុកចិត្តលើអ្នកជាក់ជាមិនខាន។ ភាពលាក់លៀម អាចប្រៀបបាននឹងការកុហក។ អ្នកត្រូវតែចាំពាក្យនេះ បើសិនជាបាត់បង់ទំនុកចិត្តហើយ វាពិបាកណាស់ក្នុងការកសាងវាឡើងវិញ។

៣. កុំរំពឹងទុកថាភាគីម្ខាងទៀតអាចជួយដោះស្រាយបញ្ហាអ្នកបានគ្រប់យ៉ាង
ជាធម្មតាហើយ កើតមកជាមនុស្សតែងតែជួបនូវបញ្ហាផ្សេងៗក្នុងគ្រួសារ កន្លែងធ្វើការជាដើម។ បែបនេះអ្វីដែលអ្នកត្រូវការនោះ គឺមនុស្សដែលអ្នកអាចប្រាប់ពីបញ្ហានោះ ដើម្បីឲ្យខ្លួនអ្នកមានភាពធួរស្រាល។ ប៉ុន្តែអ្នកមិនត្រូវរំពឹងទុកថា ដៃគូស្នេហារបស់អាចជួយដោះស្រាយវាបាននោះទេ។ ត្រឹមមានមនុស្សស្ដាប់បញ្ហាគឺគ្រប់គ្រាន់ហើយ។


៤. កុំរំពឹងទុកថាអ្នកម្ខាងទៀតអាចជួយឲ្យអ្នកសប្បាយចិត្តគ្រប់ពេល
ជាទូទៅមនុស្សដែលមានស្នេហាតែងតែចង់ឲ្យអ្នកម្ខាងទៀតធ្វើឲ្យខ្លួនសប្បាយចិត្ត។ ប៉ុន្តែការគិតបែបនេះពិតជាខុស ហើយវានឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងស្នេហា បើសិនជាអ្នកនូវតែមានគំនិតបែបនេះ។ អ្នកត្រូវចាំថា មានស្នេហាមិនមែនមានន័យបាត់បង់សេរីភាពនោះទេ អ្នកម្ខាងទៀត គេក៏ត្រូវការសេរីភាពរបស់គេធ្វើអ្វីដែលគេចង់ធ្វើនោះដែរ។ អ្នកមិនអាចបង្ខំគេឲ្យធ្វើអ្វីដែលគេមិនពេញចិត្តនោះទេ។

៥. កុំប្រើកាយវិការមិនគួរសម
ពេលដែលមានស្នេហាទោះបីជាជិតស្និទ្ធក៏ដោយ អ្នកមិនត្រូវបង្ហាញនូវកាយវិការមិនសាកសមមួយចំនួននៅពេលដែលគេនិយាយអ្វីខុស ឬធ្វើអ្វីខុសនោះទេ។ អ្នកត្រូវតែបង្ហាញនូវការគោរព ចេះប្រើប្រាស់កាយវិជ្ជមានទៅកាន់ដៃគូរបស់អ្នក ដូចជាការញញឹមជាដើម។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page របស់ខ្លួន ដោយ គ្មានការ អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments