ព័ត៌មានថ្មីបំផុត

កំពូល​មនុស្ស​ល្បីៗ​វ័យ​ក្មេង​ រៀន​មិន​ចប់​ផង​ តែ​រក​ចំណូល​បាន​រាប់​លាន​ដុល្លារ​

Loading...
ជួនកាលសញ្ញាប័ត្រឬអាយុមិនប្រាកដថាជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវការ ដើម្បីឈានទៅរកភាពជោគជ័យនោះទេដូចបុគ្គលជោគជ័យទាំងនេះជាដើម គឺពួកគេមានវ័យក្មេងហើយអ្នកខ្លះមិនបានរៀនចប់ផង តែអាចរកចំណូលបានរាប់លានដុល្លា។




១. Matt Mullenweg



លោក Matt Mullenweg​ មានអាយុ ៣៣ឆ្នាំហើយគាត់ត្រូវបានគេដេញចេញពីសាលានៅក្នុងឆ្នាំ ២០០៤ តែពេលនេះគាត់ត្រូវបានគេស្គាល់ថា ជាអ្នកបង្កើត Wordpress និងទទួលបានជោគជ័យខ្លាំងបំផុត។

២. Arash Ferdowsi

Arash Ferdowsi មានអាយុ ៣១ឆ្នាំដែលបានបោះបង់ការសិក្សារបស់គាត់ ដើម្បីផ្ដោតសំខាន់ទៅលើជំនួញហើយគាត់បានក្លាយទៅជាសហស្ថាបនិក របស់ក្រុមហ៊ុន Dropbox ដែលមានតម្លៃរហូតទៅដល់ ៤០០លានដុល្លា។


៣. Mark Zuckerberg

Mark Zuckerberg ត្រូវបានគេស្គាល់ថាជាអ្នកដែលបាននាំឲ្យ Facebook ក្លាយទៅជាបណ្ដាញសង្គមដ៏ធំបំផុតលើពិភពលោកដែលទទួលបានចំនូលរាប់រាយលានដុល្លា ជារៀងរាល់ខែ។

៤. David Karp

David Karp វ័យ ៣១ឆ្នាំ គឺជាអ្នកបង្កើត Tumblr ហើយរហូតមកដល់ពេលនេះ វាបានក្លាយទៅជាគេហទំព័រដែលជាប់ចំណាត់ថ្នាក់លេខ៩ដែលមានមនុស្សចូលមើលច្រើនបំផុត តែអ្វីដែលពិសេសនោះគឺគាត់មិនបានរៀនចប់សូម្បីថ្នាក់វិទ្យាល័យ។


៥. Dustin Moskovitz


Dustin Moskovitz អាយុ ៣៣ឆ្នាំ ដែលធ្លាប់បានក្លាយទៅជាមហាសេដ្ឋីវ័ក្មេងបំផុតក្នុងឆ្នាំ ២០១២ ដោយគាត់គឺជា សហស្ថាបនិក របស់ក្រុមហ៊ុន Facebook ហើយពេលនេះគាត់ក៏បានបង្កើតបណ្ដាញកម្មវិធីមួយដែលមានឈ្មោះថា Asana។


៦. Daniel Ek

Daniel Ek គឺជាសហស្ថាបនិកវ័យក្មេងរបស់សេវាកម្មតន្ត្រី នៅលើអ៊ីនធើណេតដែលមានអាយុត្រឹមតែ២១ឆ្នាំតែប៉ុណ្ណោះ។

៧. Zach Sims

Zach Sims គឺជាស្ថាបនិកបង្កើត Codecadamy ដែលមានអ្នកចូលទៅប្រើប្រាស់រាប់លាននាក់ និងទទួលបានការបណ្ដាក់ទុនរហូតទៅដល់ ១០លានដុល្លារ រាប់បញ្ចូលទាំងលោក Richard Branson ។


អត្ថបទដោយ៖ រស្មី
ប្រភព Inspiration

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 


No comments