ព័ត៌មានថ្មីបំផុត

គួរ​​ដោះ​ស្រាយ​​ជាមួយ​​មនុស្ស​​ពិបាក​​និយាយ​គ្នា​​ដូច​​ម្តេច​ទៅ​?​

Loading...
ដំណឹង​ល្អ​នោះ​គឺថា បើសិន​ជា​អ្នក​មាន​បំណង​នឹង​ដោះស្រាយ​ជាមួយ​មនុស្ស​ពិបាក​និយាយ​គ្នា​មែន មានរឿង​ច្រើនណាស់​ដែល​អ្នក​ពិតជា​អាច​ធ្វើបាន​ដើម្បី​ផ្លាស់ប្តូរ​ខ្លួនឯង​មិន​ថា​អ្នក​មាន​វ័យ​ប៉ុណ្ណា​នោះទេ​។ រឿង​នោះ​មានដូចជា គំនិត​របស់​អ្នក​នៅ​ពេល​បើក​គំនិត និង​ឥរិយាបថ​ថ្មីៗ ព្រមទាំង​កំពុងតែ​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ផ្សេង​មួយទៀត​។ នៅ​ពេល​អ្នក​ត្រូវ​ប្រឈម​នឹង​ស្ថានភាព​ពិបាក​ជាពិសេស​ក្នុង​ជីវិត យក​ល្អ​គួរតែ​ចាំ​ថា​អ្នក​តែងតែ​មាន​ជម្រើស​ជានិច្ច​។​



​ទី​មួយ​គឺថា អ្នក​ចង់​នៅក្នុង​ស្ថានភាព​នោះ​ឬក៏​អត់​។ រឿង​នេះ​អាច​ប្រើ​នៅ​កន្លែងធ្វើការ ឬ​ក្រុមហ៊ុន ឬ​អង្គការ​, ទំនាក់ទំនង​ស្នេហា ឬ​ការ​រៀបការ​, ស្ថានភាព​តូចតាច​ដូចជា ក្នុង​ភោជនីយដ្ឋាន​ដែល​មាន​មនុស្ស​អូរ​អរ​ច្រើន ឬ​រញ៉េរញ៉ៃ​ច្រើនពេក​ដែល​ប៉ះពាល់​ដល់​ផា​សុខភាព​របស់​អ្នក​។ មាន​ផលវិបាក​ច្រើន​ដែល​វា​ប្រហែលជា​មាន​ភាព​ធ្ងន់ធ្ងរ ឬ​រយៈពេល​ខ្លី ប៉ុន្តែ​មិន​ត្រូវ​បណ្តោយ​ខ្លួន​អោយ​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការនិយាយ​ស្តីថា​អ្នក​មាន​ភាព​ធុញទ្រាន់​នោះទេ​។ ព្រោះ​អ្នក​តែងតែ​មាន​ជម្រើស​មួយ​ជា​និច្ច​។​

​បើសិនជា​ការសម្រេចចិត្ត​របស់​អ្នក​ថា​ត្រូវ​នៅ​ក្នុង​ហា​កាហ្វេ​ដ៏​រញ៉េរញ៉ៃ​, ការងារ​ដែល​ពោរពេញ​ដោយ​ភាពរ​អូរ​ទាំ ឬ​ទំនាក់ទំនង​ដែល​មាន​តែ​ភាព​កើតទុក្ខ​ហើយ នោះ​អ្នកនឹង​នៅតែ​មាន​ជម្រើស​ដដែល ប៉ុន្តែ​អោយ​មាន​ដែន​កំណត់​ផង​។ វា​មិន​ទំនង​សោះ​ត្រង់​ថា ក្រុមហ៊ុន​ដែល​អ្នកធ្វើការ​នឹង​មាន​ការផ្លាស់ប្តូរ​ភ្លាមៗ​នូវ​របៀប​ដែល​វា​ធ្វើ​ចំពោះ​អ្នក ឬ​ម្ចាស់​ភោជនីយដ្ឋាន​នឹង​ស្ងាត់​មាត់​ឈឹង ហើយ​ក៏​ប្រាប់​ដល់​មនុស្ស​គ្រប់​គ្នា​ផ្សេងទៀត​ស្ងាត់​មាត់​ដែរ​។ វា​ក៏​មិន​ទំនង​សោះ​ដែល​ថា ដៃគូ​រៀបការ​របស់​អ្នក​កំពុងតែ​ផ្លាស់ប្តូរ​របៀប​ដែល​អ្នក​ចង់​បាន ដោយ​មិន​ខ្វល់​ថា​អ្នក​ចង់​បាន​ច្រើន​ប៉ុណ្ណា​នោះទេ​។​

​ការពិត​នោះ​គឺថា អ្នក​អាច​យល់​ស្រប​ចំពោះ​ស្ថានភាព ឬ​មនុស្ស​ដែល​ពិបាក​យ៉ាង​ពិតប្រាកដ ព្រោះ​ពួកគេ​សង្ឃឹម​ថា​ថ្ងៃ​ណាមួយ អ្នក ឬ​ពួក​គេ​នឹង​ធ្វើ​អ្វីមួយ​ដើម្បី​អោយ​វា​មាន​ភាព​រីកចម្រើន​។ ការធ្វើ​បែប​នេះ​ចាប់ផ្តើម​ជាមួយ​នឹង​ការផ្លាស់ប្តូរ​នូវ​អ្វី​ដែល​អ្នក​អាចធ្វើ​បាន​។ ផ្លូវ​មួយ​នឹង​ជួយ​អោយ​អ្នក​ដេកលក់​នៅ​ពេលយប់ ហើយ​ផ្លូវ​មួយទៀត​នឹង​ធ្វើអោយ​អ្នក​ទៅ​ជា​មាន​សុបិន្ត​អាក្រក់​វិញ​។ ដូច្នេះ​ជម្រើស​គឺ​វា​អាស្រ័យ​ទៅលើ​អ្នក​ទេ​៕

ប្រភព៖ សុខភាព

No comments