ព័ត៌មានថ្មីបំផុត

គន្លឹះ​ជីវិត​ដ៏​ល្អ​បំផុត​ដែល​ត្រូវ​ដឹង​ បើ​អ្នក​ចង់​រស់​នៅ​​បាន​យូរ​អង្វែង​

Loading...
អ្នកវិភាគបាននិយាយថា មនុស្សយើងសព្វថ្ងៃនេះកំពុងតែរស់នៅក្នុងពេលវេលាដែលមានភាពស្ងប់ស្ងាត់ និងមានសុវត្ថិភាពបំផុត ដោយសារអវត្តមាននៃសង្រ្គាមលោក និងគ្រោះធម្មជាតិធំៗ ប៉ុន្តែតាមពិតទៅ ពិភពលោកដែលយើងរស់នៅនេះ នៅតែជាកន្លែងមួយដ៏គ្រោះថ្នាក់បំផុត។ ថ្ងៃនេះយើងនឹងបង្ហាញពីគន្លឹះជីវិតដ៏សំខាន់ៗ ​និងល្អបំផុតដែលអ្នកត្រូវដឹង បើអ្នកចង់រស់នៅអោយបានយូរអង្វែង។




១. យកកូនសោរ លុយកាក់ និងទូរស័ព្ទដែលមានថាមពលថ្មពេញ តាមខ្លួនជានិច្ច


ទាំងនេះជាអ្វីដែលអ្នកគួរតែមាននៅជាប់ខ្លួនជានិច្ច ព្រោះអ្នកនឹងអាចខលទៅអ្នកផ្ទះ នៅពេលមានអាសន្ន ឫអ្នកអាចប្រើប្រាស់ទូរស័ព្ទសម្រាប់ជួយសង្គ្រោះអ្នកដទៃផងដែរ។ សូមចងចាំថាទូរស័ព្ទរបស់អ្នកត្រូវតែមានថាមពលថ្មអាចប្រើប្រាស់បានគ្រប់ពេល។


២. និយាយសុំទោស ប្រសិនបើអ្នកដើរបុកអ្នកដទៃ


បើទោះបីជាអ្នកគ្មានចេតនា ឬអ្នកមិនមែនជាអ្នកខុសក៏ដោយ ដើម្បីសុខខ្លួន អ្នកគួរតែនិយាយសុំទោសនៅពេលដើរបុកអ្នកដំណើរតាមផ្លូវ ហើយអ្នកក៏អាចបន្តដំណើរទៅមុខទៀតដោយស្រួលចិត្ត។ អ្នកណាទៅដឹងថា ​អ្នកដែលអ្នកដើរបុកនោះ អាចមានអាវុធនៅក្នុងខ្លួន ​ឫជាមនុស្សស្រវឹង ដែលពួកគេនឹងឆាប់ខឹង ឆេវឆាវដោយសាររឿងបន្តិចបន្តួចបែបនេះ។ ចឹងយកល្អ ធ្វើតែតាមដូចប្រាប់ខាងលើហ្នឹងទៅ ល្អហើយ។


៣. អង្កេតមើល និងចំណាំច្រកចេញពេលមានអាសន្ននៅតាមផ្សារទំនើប យ៉ាងហោចណាស់ ៣ច្រក


អ្នកត្រូវតែមានការសង្កេតអោយបានល្អិតល្អន់ និងចំណាំអោយច្បាស់ អំពីច្រកចេញពេលមានអាសន្នក្នុងផ្សារទំនើបធំៗ។ អ្នកណាទៅដឹងទៅថា ហានិភ័យចៃដន្យអាចកើតមានឡើងនៅពេលណានោះ ដូច្នេះ គួរតែដឹង ការពារប្រសើរជាជាងព្យាបាល។


៤. មានស្មារតីប្រុងប្រយ័ត្នជានិច្ច







អព្ភរន្តញាណរបស់មនុស្សកម្រនឹងប្រាប់អ្វីខុសណាស់។ បើសិនជាមានមនុស្សដែលអ្នកគិតថាចម្លែក គួរអោយសង្ស័យដើរមកជិត ឬដើរតាមពីក្រោយអ្នក ពួកគេអាចនឹងជាមនុស្សអាក្រក់មែនដែលអ្នកគួរតែព្យាយាមគេចចេញអោយឆ្ងាយ ហើយសុំជំនួយពីអ្នកដទៃអោយបានឆាប់បំផុត។ កុំចូលចិត្តទៅណាមកណាតែម្នាក់ឯងពេក ជាពិសេសផ្លូវស្ងាត់ ឫកន្លែងងងឹតៗ និងនៅពេលយប់ជាដើម យ៉ាងហោចណាស់គួរតែដើរមានគ្នាពីរបីនាក់ទើបល្អ។


៥. ដឹងពីរបៀបសង្គ្រោះខ្លួនឯងពីឡានលិចចូលក្នុងទឹក


យ៉ាងហោចណាស់អ្នកមានពេលយូរបំផុតមួយនាទី សម្រាប់គេចចេញពីសេចក្តីស្លាប់ ​នៅពេលឡានធ្លាក់ចូលក្នុងទឹក ដូចនេះ អ្នកត្រូវប្រើប្រាស់ពេលវេលាសេសសល់អោយបានល្អបំផុត។ បើសិនជាអ្នកជួបប្រទះនឹងករណីនេះមែន អ្នកត្រូវប្រមូលស្មារតីអោយមូល កុំស្លន់ស្លោរខ្លាំងពេក ព្រោះការភ័យនឹងធ្វើអោយមនុស្សធ្វើអីមិនចេញ។ អ្វីដែលត្រូវធ្វើគឺ ដោះខ្សែក្រវ៉ាត់ចេញអោយលឿន ហើយវាយបំបែកកញ្ចក់អោយបែកខ្ទេច ធ្វើយ៉ាងណាអាចចេញខ្លួនពីឡានបាន ហើយព្យាយាមហែលឡើងទឹក និងផ្តល់សញ្ញាអោយអ្នកដទៃដឹងថា។


រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។    

No comments