ព័ត៌មានថ្មីបំផុត

ធ្វើ​​យ៉ាង​​ណា​ទើប​​អាច​​រៀន​​ឬ​​ធ្វើការ​​​ទល់​​យប់​​ជ្រៅ​​បាន?​

Loading...
យើង​បាន​ដឹង​ច្បាស់​ណាស់​ថាការ​ធ្វើ​ការ​ឬ​នៅ​រៀន​ទល់​យប់​ជ្រៅ​គឺជា​រឿង​ដែល​មិន​ល្អ​សម្រាប់​សុខភាព​របស់​មនុស្ស​ម្នាក់ៗ​ទេ។ តែ​រឿង​នេះគឺជា​ការ​ចាំ​បាច់​ដែល​អត់​មិន​បាន។ វា​តែង​តែ​មាន​ថ្ងៃ​ខ្លះ​ដែល​ការងារ​មាន​គរ​ដូច​ភ្នំ ដែល​យើង​នឹង​ត្រូវ​តែ​បញ្ចប់​មុន​ឬ​ឲ្យ​ទាន់ deadline។ ជួន​កាល ខួរ​ក្បាល​និង​រាង​កាយ​របស់​អ្នក​មិន​បាន​យល់​ពី​ការងារ​របស់​អ្នក​ទេ ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​អស់​កម្លាំង​និង​ចង់​គេង។ បើ​ដូច​នេះ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ជៀសវាង​រឿង​នេះ?




1. ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួនឯង​រវល់​រហូត
នៅ​ពេល​ងងុយ​គេង បើ​សិនជា​អ្នក​ចាប់​ផ្តើម​ធ្វើ​ឲ្យ​ខ្លួនឯង​រវល់ នៅ​ភាព​ងងុយ​គេង​នឹង​បាត់​បន្តិច​ម្តងៗ ព្រោះពេល​នោះ​ខួរក្បាល​របស់​អ្នក​បាន​ចាប់​អារម្មណ៍​ទៅ​លើ​អ្វី​ថ្មីៗ​ដែល​អ្នក​កំពុង​ធ្វើ។

2. ញ៉ាំ​កាហ្វេ ឬ ភេសជ្ជៈ​កាហ្វេអ៊ីន​ដទៃ
កាហ្វេអ៊ីន​គឺជា​សារធាតុ​មាន​ប្រសិទ្ធភាព​បំផុត​សម្រាប់​ការ​ធ្វើ​ឲ្យ​អ្នក​មិន​ងងុយ​គេង ព្រម​ទាំង​មាន​កម្លាំង​ធ្វើ​ការងារ​បន្ថែម​ទៀត​ផង។ វា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្វាង​ពី​ការ​ងងុយ​គេង ហើយ ផ្តោត​បាន​ល្អ។

3. នៅ​កន្លែង​មាន​ពន្លឺ​ច្រើន
ពន្លឺក៏អាច​មាន​ប្រសិទ្ធិភាព​ខ្លាំង​ទៅ​លើ​ការ​ស្វាង​ពី​ងងុយ​គេង​បាន។ ពន្លឺធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ស្វាង ច្បាស់ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​នៅ​តែ​គិត​ថា មិន​ទាន់​ដល់​ពេល​គេង​នៅ​ឡើយ។ បែប​នេះ អ្នក​អាច​នៅ​បន្ត​ធ្វើ​ការ​បាន​ដល់​ចប់។

4. ញ៉ាំទឹក

ទឹក​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ស្រាយ និងគ្មាន​ភាព​តាន​តឹង។ ដូច​គ្នា​នេះ​ដែរ នៅ​ពេល​យប់ បើ​អ្នក​ងងុយគេង​និង​ធីង​ធោង អ្នក​គួរ​ញ៉ាំ​ទឹក។ វា​ក៏​អាច​ឲ្យ​អ្នក​ស្វាង​និង​មាន​អារម្មណ៍​ធ្វើ​ការងារ​បន្ត។

5. កុំ​ញ៉ាំ​សារជាតិអាល់​កុល
សារជាតិ​អាល់​កុល​ធ្វើ​ឲ្យ​អ្នក​ស្រវឹង​និង​មាន​អារម្មណ៍​ងងុយ​គេង។ ទោះជា​វា​ធ្វើ​ឲ្យ​អ្នក​ចង់គេង តែការ​សម្រាកនោះ​គឺ​មិន​ល្អ​ប៉ុន្មាន​សម្រាប់​សុខភាព​អ្នក​ទេ។ បើ​អ្នក​ចង់​នៅ​ដល់​យប់​ជ្រៅ កុំ​ញ៉ាំ​សារជាតិ​អាល់កុល​អី។​

6. គេង​តិចៗ
នេះ​មាន​ន័យ​ថា បើ​អ្នក​ងងុយ​គេង​ខ្លាំង សឹង​មិន​អាច​ទ្រាំ​ទ្រ​បាន អ្នក​គួរ​គេង​បាន​បន្តិច។ ការ​គេង​នេះ​គឺ​មាន​ពេល​ត្រឹម​តែ​៣​ទៅ​៥​នាទី​អី​បាន​ហើយ ហើយ​ដល់​ពេល​ភ្ញាក់​វិញ អ្នក​នឹង​អាច​មាន​អារម្មណ៍​ធ្វើ​ការ​ងារ​បន្ត។


ប្រភព៖ Everyday Health
ដោយ៖ ហ៊ាង សុគន្ធារី

No comments