ព័ត៌មានថ្មីបំផុត

ចំណុចមួយចំនួនដែលអ្នកត្រូវធ្វើដើម្បីឲ្យអានាគតកាន់តែប្រសើរ

Loading...


តើអ្នកដឹងទេថា ទម្លាប់មួយចំនួនគឺជារនាំងរាំងស្ទះដល់ភាពជោគជ័យនាពេលអនាគតដែររឺទេ? តើអ្នកដឹងទេថា អ្នកត្រូវធ្វើអ្វីខ្លះដើម្បីភាពជោគជ័យដែររឺទេ? តោះមកអានទាំងអស់គ្នាដើម្បីដឹងថា ត្រូវធ្វើយ៉ាងណាទើបធ្វើឲ្យអនាគតរបស់យើងទាំងអស់គ្នា។





១ នៅឆ្ងាយពីភាពរំខាន
ជីវិតមនុស្សយើងគឺហ៊ុំព័ទ្ធដោយបញ្ហារំខានផ្សេងៗក្នុងជីវិតរាល់ថ្ងៃ។ បែបនេះហើយអ្នកត្រូវតែចេះក្នុងរកវិធីដោះស្រាយ  និងងាកផុតពីភាពរំខានទាំងនេះឲ្យបាន។ ភាពរំខាននេះហើយដែលជាមូលហេតុដែលប៉ះពាល់ដល់ភាពជោកជ័យនាពេលអនាគត បែបនេះអ្នកត្រូវតែដឹងថាអ្វីដែលអ្នកត្រូវធ្វើ អ្វីមិនត្រូវធ្វើ អ្វីដែលសំខាន់និងអ្វីដែលមិនសំខាន់។ បើធ្វើបែបនេះបានអ្នកមិនចាំបាច់ខ្វល់ខ្វាយជាមួយបញ្ហាដែលគ្មានប្រយោជន៍មួយចំនួននោះទេ។

២ ជឿជាក់ទុកចិត្តលើខ្លួនឯង
វាជារឿងចាំបាច់ដែលអ្នកត្រូវតែស្វែងរកចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន។ ចំណុចខ្សោយត្រូវពង្រឹងកែប្រែឲ្យប្រសើរ ចំណុចខ្លាំងត្រូវតែបន្តធ្វើឲ្យខ្លាំងដោយមិនត្រូវបណ្ដែតបណ្ដោយនោះទេ។ ម៉្យាងវិញទៀត អ្នកត្រូវតែព្យាយាមឈប់ពឹងផ្អែកលើអ្នកដទៃ។ អ្នកត្រូវតែក្លាយជាមនុស្សដែលឯករាជ្យម្នាក់ដែលអាចធ្វើអ្វីគ្រប់យ៉ាងបានដោយខ្លួនឯង។ បើធ្វើបែបនេះបាននោះ អនាគតរបស់អ្នកនឹងមានភាពប្រសើរ។

៣ ក្លាហានប្រឈមនឹងអ្វីថ្មីៗរឺបញ្ហា
អ្នកមិនត្រូវស្ថិតមួយកន្លែងដោយមិនព្រមប្រឈមរឺទទួលយកអ្វីថ្មីៗនោះទេ។ អ្នកត្រូវអភិវឌ្ឍខ្លួនឯងទៅរកចំណុចមួយដែលខ្ពស់ ធ្វើខ្លួនឲ្យប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ព្យាយាមដោះស្រាយរាល់បញ្ហា និងព្យាយាមរៀនអ្វីថ្មីៗជានិច្ច។ អ្នកមិនត្រូវគិតថាខ្លួនឯងចេះអ្វីគ្រប់យ៉ាង និងមិនព្រមកែប្រែធ្វើឲ្យខ្លួនប្រសើរនោះទេ។

៤​ ត្រូវតែមានក្ដីស្រម៉ៃខ្ពស់
អ្នកមិនត្រូវគិតថាខ្លួនឯងធ្វើនេះមិនបានធ្វើនោះមិនបាននោះទេ។ អ្នកត្រូវតែមានក្ដីស្រម៉ៃមួយដែលធំ ហើយព្យាយាមជំរុញទឹកចិត្តខ្លួនឯងដោយធ្វើយ៉ាងណាឈានទៅចាប់ក្ដីស្រម៉ៃមួយនោះឲ្យបាន។ ក្ដីស្រម៉ៃធំដែលអ្នកបានកំណត់នឹងធ្វើឲ្យអ្នកកាន់តែមានភាពប្រឹងប្រែងទោះបីជាមិនបានសម្រេចមួយរយភាគរយក៏យ៉ាងហោចណាស់អ្នកអាចសម្រេចបានមួយចំនួនដែរ។

៥ ចាប់ផ្ដើមអភិវឌ្ឍពីចំណុចតូចៗជារៀងរាល់ថ្ងៃ
ចំណុចមួយនេះមានន័យថា វាមិនចាំបាច់ឲ្យអ្នកមានសមត្ថិភាពអាចរំកិលភ្នំម្នាក់ឯងនោះទេ ព្រោះវាជារឿងដែលមិនអាចទៅរួច។ ប៉ុន្តែវាមិនមែនមានន័យថា អ្នកមិនត្រូវធ្វើអ្វីនោះទេ។ វាជារឿងចាំបាច់ណាស់ដែលអ្នកត្រូវតែ ធ្វើខ្លួនឯងឲ្យប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកត្រូ​វតែរៀនអ្វីថ្មីៗរៀងរាល់ទើជារឿងល្អ។

អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖Lifehack

 *ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។



No comments