ព័ត៌មានថ្មីបំផុត

បើមិនចង់ស្ដាយក្រោយអ្នកគួរតែធ្វើរឿងទាំង៥នេះឲ្យបាន

Loading...
ពិតមែនហើយមនុស្សយើងម្នាក់ៗត្រូវតែរៀបចំផ្លូវដើររបស់ខ្លួនឲ្យបានល្អដើម្បីទទួលបានជោគជ័យទៅថថ្ងៃមុខតែទោះជាយ៉ាងណាទង្វើរប្រចាំថ្ងៃមួយចំនួនក៏អាចជះឥទ្ធិពលដល់អ្នកបានដែរដូច្នេះអ្នកត្រូវរក្សាទម្លាប់រស់នៅប្រចាំថ្ងៃឲ្យបានល្អដើម្បីជាផ្លូវទៅកាន់ភាពជោគជ័យយ៉ាងពេញលេញ។





១. ព្យាយាមធ្វើអ្វីដែលថ្មី




អ្នកមិនត្រូវគិតថាការងារនេះថ្មីសម្រាប់អ្នកហើយអ្នកមិនអាចធ្វើបាននោះទេគួរគប្បីគិតឡើងវិញថាគ្មានអ្នកណាកើតមកចេះគ្រប់រឿងនោះទេគឺមនុស្សទាំងអស់សុទ្ធតែត្រូវសិក្សារៀនសូត្រពីវាដូចៗគ្នាហើយការធ្វើអ្វីដែលថ្មីបែបនេះវានិងផ្ដល់ឲ្យអ្នកនូវបទពិសោធន៍ជីវិតល្អៗកាន់តែច្រើន។


២. កុំខ្លាចការបរាជ័យនោះ




មែនហើយគ្មានអ្នកណាកើតមកចេះដើរតែម្ដងហើយក៏គ្មានអ្នកណាដែលមិនធ្លាប់ដួលនោះដែរអ្វីដែលសំខាន់នោះគឺនៅពេលដែលអ្នកដួលអ្នកត្រូវក្រោកឈរនិងបន្តដំណើរទៅមុខទៀតជាមួយភាពជឿជាក់។


៣. ត្រូវកំណត់គោលដៅអនាគតអោយបានច្បាស់លាស់




វាជារឿងចាំបាច់មួយដែលអ្នកត្រូវកំណត់គោលដៅអនាគតដោយសារតែអ្នកត្រូវតម្រង់ផ្លូវរបស់ខ្លួនអោយបានត្រឹមត្រូវទៅកាន់គោលដៅរបស់អ្នកដូចជាការជ្រើសរើសមុខវិជ្ជាសិក្សានេះជាដើម។


៤. ធ្វើឲ្យខ្លួនឯងមានភាពរីករាយក្នុងជីវិត




បើសិនជាជីវិតរបស់អ្នកមិនមានភាពរីករាយនោះទេអ្នកនិងត្រូវរស់នៅអាចធ្លាក់ទៅក្នុងរណ្ដៅ Stress ឬ Depression ហើយវាក៏អាចប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតអ្នកទាំងមូលដូចនេះអ្នកគួរតែធ្វើយ៉ាងណាអោយខ្លួនឯងមានភាពរីករាយក្នុងជីវិតប្រចាំថ្ងៃទើបល្អ


៥. ជ្រើសរើសទីកន្លែងរស់នៅអោយបានល្អ




កន្លែងរសនៅក៏ជារឿងសំខាន់មួយដែលអ្នកត្រូវតែគិតព្រោះថាវាក៏អាចប៉ះពាល់ទៅដល់ការរៀនសូត្រ ឬសូម្បីតែអត្តចរិក និង អាកប្បកិរិយារបស់អ្នកក៏ថាបានដូច្នេះអ្នកគួរតែជ្រើសរើសអោយបានត្រឹមត្រូវទើបជារឿងប្រសើរ។


អត្ថបទដោយ ៖ ជុំ រស្មី

ប្រភព ៖ Businessinsider

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments