ព័ត៌មានថ្មីបំផុត

អង្គុយ​កន្លែង​ណា​ទើប​មិន​សូវ​គ្រោះ​ថ្នាក់​ ពេល​ជួប​ឧប្បត្តិ​ហេតុ?​

Loading...
នៅពេលដែលយើងប្រើប្រាស់យានជំនិះប្រចាំថ្ងៃ ក្នុងរូបភាពយ៉ាងណាក៏ដោយ អ្វីដែលយើងចង់បាន គឺភាពងាយស្រួលក្នុងការអង្គុយ ប៉ុន្តែពេលខ្លះ យើងមិនបានគិតដល់ពីកន្លែងសុវត្ថិភាព ឫកន្លែងដែលអាចការពារខ្លួនយើង នៅពេលមានគ្រោះថ្នាក់មួយកើតឡើងដោយចៃដន្យ។ ដូច្នេះយើងត្រូវតែរៀនស្វែងយល់ពីប្រភេទនៃយានជំនិះដែលយើងនឹងប្រើប្រាស់ ហើយត្រូវដឹងថាតើកន្លែងណាដែលមានសុវត្ថិភាពជាងគេ?



១. រថយន្តផ្ទាល់ខ្លួន

កន្លែងដែលមានសុវត្ថិភាពបំផុត គឺកៅអីចំពីក្រោយកៅអីតៃកុង និងកៅអីខាងក្រោយផ្នែកកណ្តាល។ កន្លែងដែលមានគ្រោះថ្នាក់បំផុត គឺកៅអីខាងមុខជាប់តៃកុង ព្រោះនៅពេលដែលមានគ្រោះថ្នាក់កើតឡើង អ្នកបើកបរនឹងព្យាយាមគេច ឫបត់ចង្កូតមួយទំហឹង ដែលធ្វើអោយអ្នកជិះនៅខាងមុខមានភាគរយខ្ពស់ក្នុងការបាត់បង់ជីវិត។​


២. ឡាន១២កៅអី

កន្លែងដែលមានសុវត្ថិភាពបំផុត គឺកៅអីដែលបែរទៅខាងក្រោយវិញ ព្រោះនៅពេលចាប់ហ្រ្វាំងខ្លាំង ការប៉ះទង្គិចក្បាលទៅនឹងកៅអីមានកម្លាំងទប់មិនសូវខ្លាំង។
កន្លែងដែលមានគ្រោះថ្នាក់បំផុត គឺកៅអីដែលនៅជាប់នឹងបង្អួច ព្រោះកញ្ចក់បង្អួចនឹងបាក់បែក ងាយស្រួលមុត ឫបង្ករបួសស្នាមដល់អ្នកដំណើរដែលអង្គុយនៅជាប់បង្អួច។


៣. ឡានក្រុង

កន្លែងដែលមានសុវត្ថិភាពបំផុត គឺកៅអីខាងស្តាំនៅជាប់ផ្លូវដើរកណ្តាល កន្លែងដែលមានគ្រោះថ្នាក់បំផុត គឺកៅអីនៅជួរមុខទី១ និងទី២ កៅអីនៅជាប់បង្អួចនិងទ្វារ និងកៅអីនៅជួរចុងក្រោយគេបង្អស់។


៤. រថភ្លើង

កន្លែងដែលមានសុវត្ថិភាពបំផុត គឺផ្នែកឃ្លុបនៅចំកណ្តាលនៃតួរថភ្លើង។ កន្លែងល្អបំផុត គឺឃ្លុបទី៥ និងទី៦នៃតួរថភ្លើង។ កន្លែងដែលមានគ្រោះថ្នាក់បំផុត គឺផ្នែកឃ្លុបទីមួយដំបូងគេ និងឃ្លុបចុងក្រោយផុតគេនៃតួរថភ្លើង។


៥. យន្តហោះ


អ្នកជំនាញនៅតែមិនទាន់ហ៊ានសន្និដ្ឋានយ៉ាងជាក់លាក់ថា កន្លែងណាមួយជាផ្នែកដែលមានសុវត្ថិភាពបំផុត ក្នុងតួយន្តហោះ។ យ៉ាងណាក៏ដោយ អ្នកជំនាញភាគច្រើនទទួលស្គាល់ថា ផ្នែកខាងក្រោយនៃយន្តហោះ គឺមានសុវត្ថិភាពជាងផ្នែកខាងមុខ និងកណ្តាល។


រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments