ភាពឯកាធ្វើឲ្យអ្នកឆាប់ស្លាប់ជាងជំងឺធាត់ទៅទៀត
Loading...
ទាំងនេះគឺជាសំនួរប្រចាំថ្ងៃដែលអ្នកតែងសួរខ្លួនឯង។ អារម្មណ៍ គឺជារបស់ ពិបាកគ្រប់គ្រងនិងតម្រូវណាស់ ហើយជាពិសេសនោះគឺវាមានឥទ្ធិពលមិនធម្មតាឡើយមកលើយើង ការរស់នៅរបស់យើង។
ការចុះផ្សាយមួយរបស់សារពត៌មាន the Sun បានបង្ហាញថា ភាពឯកា អាចមានគ្រោះថ្នាក់ ធ្វើឲ្យមនុស្សមានអាយុខ្លីជាង ជំងឺធាត់ឬជំងឺផ្សេងទៀតណាស់។ ភាពឯការត្រូវបានអ្នកជំនាញគិតថា ជាបញ្ហាសុខភាពដែលមានហានិភ័យខ្ពស់មួយ។
ការស្រាវជ្រាវមួយ ដែលសិក្សាពីផលប៉ះពាល់នៃភាពឯកា និយាយថា អ្នកដែលគ្មានទំនាក់ទំនងសង្គម ឯកា មានសុខភាពមិនល្អ ហើយថែមទាំងមានហានិភ័យ ៥០ ភាគរយប្រឈមនឹងអាយុខ្លី បើប្រៀបធៀបជាមួយអ្នកមានទំនាក់ទំនងសង្គមខ្លាំង។
ការស្រាវជ្រាវដដែល ដែលធ្វើនៅសហរដ្ឋអាមេរិក បង្ហាញថា ភាពមិនសូវមានទំនាក់ទំនងជាមួយសង្គមខាងក្រៅ អាចធ្វើឲ្យសង្ឃឹមរស់របស់មនុស្សធ្លាក់ចុះរហូត ៥០ ភាគរយ ច្រើនជាងផលប៉ះពាល់ដែលបានពីជំងឺធាត់។
សាស្ត្រាចារ្យផ្នែក ចិត្តវិទ្យានៅសាកលវិទ្យាល័យ Brigham Young និយាយថា ការដែលមានទំនាក់ទំនង ប្រាស្រ័យទៅវិញទៅមករបស់មនុស្សម្នាក់ៗ គឺជារបស់ដែលមនុស្សម្នាក់ត្រូវការជាទីបំផុត សំខាន់ទាំងការរស់នៅប្រចាំថ្ងៃ ព្រមទាំងតម្រូវការសុខភាពផង។
ការដែលមានអារម្មណ៍ឯកា ឬ គ្មានការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ធ្វើឲ្យមនុស្សមានអារម្មណ៍កាន់តែទទួលរងគ្រោះ ទាំង ផ្លូវកាយនិងផ្លូវចិត្ត។ អ្នកទាំងអស់នោះអាចប្រឈមជាមួយបញ្ហាសុខភាពខ្លាំងជាងមនុស្សទូទៅ ហើយវានឹងកាន់តែអាក្រក់ទៅ ៗ បើអ្នកមិនចាប់ផ្តើមធ្វើឲ្យខ្លួនឯងមានទំនាក់ទំនងជាមួយអ្នកដទៃវិញទេ។
ដោយ៖ ហ៊ាង សុគន្ធារី
ប្រភព៖ New York Post
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។
No comments