ព័ត៌មានថ្មីបំផុត

ហេតុផល​ដែល​អ្នក​ល្មមដល់ពេលត្រូវ​ប្រើ​ភាព​អាត្មា​និយម​​របស់​​ខ្លួន​

Loading...
ភាពអាត្មានិយមវាកើតមកពីពេលដែលមនុស្សយើងកើតមកនៅលើពិភពលោកនេះដំបូង ហើយគ្មាននរណាដែលអាចជំទាស់ថាខ្លួនគ្មានភាពអាត្មានិយមនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺយើងបង្ហាញពីភាពអាត្មានិយមរបស់យើងក្នុងកាលៈទេសៈណា ហើយគួរផ្អែកលើមូលហេតុអ្វី៖



១. ធ្វើការសម្រាប់ខ្លួនឯងច្រើនជាងអោយគេ

វាត្រឹមត្រូវណាស់ដែលក្នុងនាមជាបុគ្គលិកគេ យើងត្រូវគិតពីផលចំណេញរបស់គេ ទើបវានាំផលល្អដល់យើង ប៉ុន្តែត្រូវចងចាំពីមូលហេតុដែលយើងមកដល់ថ្ងៃនេះ ការខិតខំរបស់ខ្លួន ដើម្បីអ្វីគឺមិនមែនដើម្បីតែបម្រើគេទាំងស្រុងទេ ហើយនេះជាអ្វីដែលគ្មាននរណាអាចគេចបានទេ។


២. ដើម្បីសុខភាពរបស់ខ្លួន


ដឹងថាការជួយអ្នកដទៃធ្វើនេះធ្វើនោះជាអំពើល្អ ភាគច្រើនគួរផ្តល់អំពើល្អទៅកាន់អ្នកដទៃ ហើយជួយគេបង្ហើយការងារផ្សេងៗ ជួយក្រុមហ៊ុនដោយមិនគិតពីកំរៃច្រើន ជួយធ្វើនេះធ្វើនោះ ប៉ុន្តែត្រូវចាំថានៅពេលដែលវាទាក់ទងជាមួយសុខភាពនោះ គ្មាននរណាអាចជួយយើងបានវិញទេ។


៣. ពេលដែលវាអាចធ្វើអោយខ្លួនរីករាយជាងមុន
មនុស្សមួយចំនួននិយាយថាខ្លួនរីករាយនៅពេលអ្នកនៅជំុវិញខ្លួនរីករាយ ដោយពួកគេគិតថាវាក៏ស្ថិតលើថាតើគេនឹងផ្តល់ភាពរីករាយមកយើងវិញដោយរបៀបណា។ ដូចជាការចាកចេញពីបញ្ហាអ្នកដទៃ បើគេសំុអោយជួយយើងជៀសមិនបានទេចាំជួយ តែបើយើងអាចជៀសវាងបានជៀសទៅ។

៤. ការរីកចម្រើនសំរាប់ខ្លួនឯង


ជាពិសេសគឺពេលដែលយើងត្រូវបំពេញតួនាទីធំ គឺភាពអាត្មានិយម គឺមិនអាចជៀសវាងបានទេ ព្រោះនៅពេលនោះត្រូវចាំថា អ្នកមិនអាចបំពេញចិត្តមនុស្សតែមួយក្រុមនោះទេ គឺអ្នកត្រូវយោងទាំងអស់គ្នា ដូច្នេះកំុមានអារម្មណ៍ថាខ្លួនធ្វើខុស ត្រូវគិតថាអ្នកធ្វើដើម្បីស្មើរភាព។


៥. សេរីភាព និង ឱកាស


មិនថាការសិក្សា ការងារ ឬឱកាសអ្វីទេ ភាពអាត្មានិយមត្រូវតែមាន ព្រោះវាជាអ្វីដែលយើងខ្លួនឯងប្តេជ្ញាចង់បាន ហើយក្នុងចិត្តយើងក៏ប្រាប់ខ្លួនឯងហើយមិនត្រូវខ្វល់ពីអ្នកដទៃ ធ្វើដើម្បីខ្លួនឯង ពេលនោះហើយដែលគ្មាននរណាគិតពីភាពអាត្មានិយមទៀតទេ។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Bornrealist

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments