សម្ភាសន៍ការងារ មិនមែនអុជធូបបន់ព្រះនោះទេ ត្រូវចេះត្រៀមខ្លួនទើបបាន
Loading...
ទៅសម្ភាសន៍ការងារមិនមែនសុំលេខឆ្នោតទេណា បេីសិនជាអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ ឬមិនបានត្រៀមខ្លួនត្រឹមត្រូវ អ្នកក៏មិនអាចជាប់ដោយងាយៗនោះដែរ ដូច្នេះចង់ដឹងអត់ថា ត្រូវធ្វេីអ្វីខ្លះ ដេីម្បីឲ្យការសម្ភាសន៍មានប្រសិទ្ធភាព?

១. អានប្រវត្តិរូបសង្ខេបរបស់អ្នកឲ្យបានច្បាស់

មនុស្សមួយចំនួនប្រហែលជាគិតថាវាមិនមានអ្វីសំខាន់នោះទេសម្រាប់ចំណុចនេះ តែចំពោះអ្នកដែលទៅសម្ភាសន៍ជាលេីកដំបូងដាច់ខាតមិនគួររំលងចំណុចនេះឡេីយ ព្រោះបេីសិនជាអ្នកមិនបានដឹងពីប្រវត្តិរូបខ្លួនដែលសសេរនៅក្នុងក្រដាស ឲ្យបានច្បាស់លាស់នោះទេ អ្នកប្រហែលអាចឆ្លេីយខុសពីអ្វិីដែលអ្នកបង្ហាញហេីយក្រុមហ៊ុននឹងចាប់ផ្ដេីមបាត់បង់ជំនឿចិត្តលេីអ្នកដូចគ្នា។
២. ការស្លៀកពាក់

ការស្លៀកពាក់ក៏ជារឿងសំខាន់មួយដែលអ្នកគួរចាប់អារម្មណ៍ព្រោះជួនកាលសម្បកក្រៅ ក៏អាចបង្ហាញគុណវិបត្តិរបស់អ្នកបានដែរ ដូច្នេះអ្នកគួរតែរៀបចំខ្លួនឲ្យបានសមរម្យ ជៀសវាងសម្លៀកបំពាក់ដែលមានពណ៌ឆេីតឆាយពេក រឹបរាងខ្លាំងពេក ឬ បែបសិចស៊ីជាដេីម។
៣. មិនត្រូវយឺតពេល

ទោទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ អ្នកមិនត្រូវយឺតពេលនោះទេ ព្រោះវាជារឿងសំខាន់មួយទៀតដែលអ្នកគួរតែធ្វេី ព្រោះវាអាចជាផលប៉ះពាល់មួយសម្រាប់ការសម្ភាសន៍របស់អ្នក យ៉ាងហោចណាស់អ្នកគួរតែទៅដល់មុនការកំណត់ 10 ទៅ 15 នាទីទេីបជាការប្រសេីរ។
៤. ត្រូវតែដឹងច្បាស់អំពីអ្វីដែលក្រុមហ៊ុននោះត្រូវការ

មុននឹងទៅធ្វេីការសម្ភាសន៍ អ្នកគួរតែសិក្សាអំពីក្រុមហ៊ុនមួយនោះឲ្យបានច្បាស់លាស់ ដេីម្បីឲ្យអ្នកកាន់តែមានភាពងាយស្រួលក្នុងការឆ្លេីយសំណួរផ្សេងៗ ដែលទាក់ទងនឹងក្រុមហ៊ុននោះ។
៥. អនុវត្តការសម្ភាសន៍របស់អ្នកនៅមុខកញ្ចក់

មានវេបសាយជាច្រេីនធ្លាប់បានចុះផ្សាយពីសំណួរមួយចំនួន ដែលគេតែងតែសួរអំឡុងពេលសម្ភាសន៍ ដូចនេះអ្នកអាចប្រេីប្រាស់សំណួរទាំងនោះ ដេីម្បីមកហ្វឹកហាត់ខ្លួនឯង ដោយការឆ្លេីយនៅមុខកញ្ចក់ ហេីយអ្នកនឹងអាចដឹងថាអ្វីទៅគឺជាភាពខ្វះខាតរបស់អ្នក។
៦. បិទសំឡេងទូរស័ព្ទ

អេ! ចំណុចមួយនេះអ្នកត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ហេីយមិនត្រូវរំលងជាដាច់ខាត ព្រោះវាអាចអ្នកសម្ភាសន៍មានអារម្មណ៍មិនល្អ ហេីយវាអាចប៉ះពាល់ដល់ការសម្ភាសន៍របស់អ្នក បេីសិនជាអាចអ្នកគួរតែបិទទូរស័ព្ទតែម្ដងកាន់តែប្រសេីរ។
អត្ថបទដោយ៖ ជុំ រស្មី
ប្រភព៖ Bornrealist
*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Pageរបស់ខ្លួនដោយគ្មានការអនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments