ព័ត៌មានថ្មីបំផុត

រើសម្រាមមួយក្នុងចំណោម៥យើងនឹងប្រាប់អ្វីដែលពិសេសពីអ្នក

Loading...
​ឆ្លងកាត់​តាម​ម្រាមដៃ​របស់​អ្នក អ្នក​នឹង​អាច​ដឹង​ពី​ច​រឹត​លក្ខណៈ​របស់​ខ្លួន​ថា​តើ​អ្នក​ជា​មនុស្ស​ដូច​ម្តេច​? ប៉ុន្តែ​មុន​នឹង​ដឹង អ្នក​ត្រូវ​តែ​ឆ្លើយ​នឹង​សំណួរ​មួយ​ជាមុនសិន ហើយ​មុន​នឹង​ឆ្លើយ អ្នក​មិន​ត្រូវ​មើល​ចម្លើយ​នោះទេ​។​
 

​សំណួរ ៖ នៅពេល​ដែល​ម្រាមដៃ​ទាំង​៥​របស់​អ្នក​ត្រូវរបួស ហើយ​អ្នក​មាន​តែ​បង់​បិទ​តំបៅ​តែមួយ​ទេ សំនួរ​សួរថា​តើ​អ្នក​ជ្រើសរើស​ដៃ​ណា​ដើម្បី​បិទ​?​មេដៃ ៖ បើ​អ្នក​ជ្រើសរើស​មេដៃ នោះ​អ្នក​ជា​មនុស្ស​ដែល​មាន​សំណាង​ល្អ ដោយសារ​តែ​អ្នក​ជា​មនុស្ស​ដែល​មាន​ចិត្ត​ទូលាយ មិនសូវ​មាន​ខួរក្បាល​ស្មុគស្មាញ ហើយ​ជា​ធម្មតា អ្នក​ជា​មនុស្ស​ដែល​មិនចេះ​ទុក​រឿង​ដែល​មិន​សប្បាយចិត្ត​ក្នុង​ខ្លួន​យូរ​នោះ​ទេ ប្រសិនបើ​អ្នក​មាន​គោលដៅ​ច្បាស់លាស់ អ្នក​នឹង​ខិតខំ​សម្រេច​ឱ្យបាន ហើយ​នៅក្នុង​វិថី​អាពាហ៍ពិពាហ៍ អ្នកនឹង​អាច​ទទួលបាន​ការស្រលាញ់​ស្មោះ​ពី​ប្តី ឬ​ប្រពន្ធ​អ្នក​។​
 
​ចង្អុ​រដៃ ៖ ប្រសិនបើ​អ្នក​ជ្រើសរើស​ចង្អុ​រដៃ នោះ​អាច​បញ្ជាក់បាន​ថា អ្នក​ជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ល្អិតល្អន់ អ្នក​មិន​ខ្វល់​ថា​អនាគត​នឹង​ក្លាយ​ជា​យ៉ាងណា​ទេ ប៉ុន្តែ​អ្នកដឹង​តែ​ថា​ស្រលាញ់​មនុស្ស​ម្នាក់​ត្រូវតែ​ដាក់ចិត្ត​ទាំងអស់​ទៅ​លើ​ខ្លួន​អ្នក​ដែល​អ្នក​ស្រលាញ់ ហើយ​ភាពសប្បាយ និង​មិន​សប្បាយ​របស់​អ្នកនឹង​ស្ថិត​លើ​ស្នេហា​អ្នក​ទាំងអស់​។​
 
​ដៃ​កណ្តាល ៖ បើ​អ្នក​ជ្រើសរើស​ដៃ​កណ្តាល នោះ​អ្នក​ជា​មនុស្ស​ដែល​មាន​ភាព​អន្លង់​អន្លោ​ត មានន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ស្រមើស្រមៃ​ច្រើន  ហើយ​គំនិត​អ្នក​ចំពោះ​អាពាហ៍ពិពាហ៍​គឺ​សាមញ្ញ​ណាស់ អ្នក​ចង់​បាន​តែ​ប្តី ឬ​ប្រពន្ធ​ដែល​ស្រលាញ់​អ្នក​ប៉ុណ្ណោះ ហើយ​អ្នក​ចង់​បាន​គ្រួសារ​ដែល​តូច​មួយ ហើយ​មាន​ភាពនឹងនរ​គឺ​គ្រប់គ្រាន់​ហើយ នេះ​ជា​សុភមង្គល​ដែល​អ្នក​ចង់​បាន​។​
 
​ដៃ​នាង ៖ បើ​អ្នក​ជ្រើសរើស​ដៃ​នាង នោះ​អ្នក​ជា​មនុស្ស​ដែល​ខ្វះ​អារម្មណ៍​សុវត្ថិភាព ដូចនេះ​អ្នក​មិន​ងាយ​ទទួលយក ឬ​ប្រឈមមុខ​គ្រប់​រឿង​នោះទេ ហើយ​អ្នក​ជា​មនុស្ស​ដែល​ស្រលាញ់​ខ្លួនឯង​ជាង​អ្នកដទៃ ដូចនេះ​នៅក្នុង​អាពាហ៍ពិពាហ៍ អ្នក​ខ្វល់​ពី​ខ្លួន​ឯង​ច្រើន​ជាង​ស្វាមី ប្រពន្ធ ឬ​កូន​អ្នក​។​
 
​កូនដៃ ៖ ប្រសិនបើ​អ្នក​ជ្រើសរើស​កូនដៃ នោះ​អ្នក​ជា​មនុស្ស​ដែល​មាន​ច​រឹត​រឹងមាំ ប៉ុន្តែ​បើ​នៅ​ក្នុង​អាពាហ៍ពិពាហ៍ អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ពឹងផ្អែក​លើ​ប្តី ឬ​ប្រពន្ធ​អ្នក ទុក​ពួកគេ​ជា​មនុស្ស​សំខាន់​ក្នុង​ជីវិត​អ្នក​បំផុត ប៉ុន្តែ​អ្នក​មិន​ត្រូវ​ពឹងផ្អែក​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​អាច​ធ្វើឱ្យ​គេ​ធុញ​បាន​៕
ប្រភព៖ សុខភាព

No comments