ព័ត៌មានថ្មីបំផុត

រឿង៦យ៉ាងដែលអ្នកមិនគួរធ្វើមុនពេលចូលគេង

Loading...
មាន​សកម្មភាព​មួយ​ចំនួន​អ្នក​មិន​គួរ​ធ្វើ​មុន​ពេល​គេង​ឡើយ ព្រោះ​បើ​អ្នកធ្វើ នោះ​អ្នកនឹង​គេង​មិន​លក់​ឡើយ វា​នឹង​ធ្វើឲ្យ​អ្នក​ពិបាក​ចូល​គេ​ងណាស់ ដូចនេះ​តើ​មាន​សកម្មភាព​អ្វី​ខ្លះ​ដែល​អ្នក​មិន​គួរ​ធ្វើ​នៅ​មុនពេល​ចូល​គេង​នោះ​?

  1. ​អ្នក​មិន​ត្រូវ​បរិភោគ​ឆ្អែត​ភ្លាម​ចូល​គេង​ភ្លាម​នោះ​ទេ ព្រោះ​អាហារ​ទាំងអស់​នឹង​អាច​ផ្ទុក​ក្នុង​ក្រពះ​អ្នក វា​មិន​រំលាយ​ឡើយ ព្រោះ​បើ​អ្នក​សម្រាក ក្រពះ​អ្នកនឹង​សម្រាក​ដូចគ្នា វា​មិន​អាច​ដំណើរការ​បាន​ឡើយ ដូចនេះ​វា​នឹង​ធ្វើឲ្យ​អ្នក​មិន​អាច​គេ​ងលក់​ស្រួល​ឡើយ​។​
  2. ​អ្នក​មិន​ត្រូវ​បិទ​ទូរទស្សន៍​ភ្លាម ហើយ​ចូល​គេង​ភ្លាម​នោះ​ទេ​ព្រោះ​ធូលី​ដែល​មាន​លើ​ទូរទស្សន៍​នោះ​នឹង​អាច​ប៉ះពាល់​ដល់​ស្បែក​មុខ​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​អ្នក​ពិបាក​ចូល​គេង ដូចនេះ​ដើម្បី​សុខភាព​ស្បែក​អ្នក រួម​ជាមួយ​ដំណេក​របស់​អ្នក អ្នក​គួរតែ​លុបមុខ​សិន​ទើប​ចូល​គេង​។​
  3. ​អ្នក​មិន​ត្រូវ​ស្តាប់​កាស​ត្រចៀក ហើយ​ចូល​គេង​នោះទេ ព្រោះ​កាស​នេះ​អាច​ធ្វើឲ្យ​ត្រចៀកអ្នក​ខូច​បាននៅ​ពេល​ដែល​អ្នកស្តាប់​យូរ ហើយ​វា​ថែម​ទាំង​អាច​រំខាន​ដល់​ដំណេក​អ្នក​ទៀតផង ដោយសារ​តែ​ចម្រៀង​ទាំងនោះ​នៅ​វិល​វុលក្នុង​ត្រចៀកអ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​គេង​មិន​លក់​។​
  4. ​អ្នក​មិន​ត្រូវ​ហាត់ប្រាណ​នៅ​ពេលយប់​ដោយ​ធ្វើ​ចលនា​ខ្លាំងៗ​នោះទេ ព្រោះ​ចលនា​ទាំងនោះ​អាច​ធ្វើឲ្យ​អ្នក​ពិបាក​ចូល​គេ​ងណាស់ ដោយសារ​តែ​វា​ប៉ះពាល់​ដល់​សាច់ដុំ​របស់​អ្នក ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​វា​កន្ត្រាក់​យូរ នោះ​អ្នកនឹង​គេង​មិន​លក់​ឡើយ​។​
  5. ​អ្នក​មិន​ត្រូវ​ដាក់​ទូរ​សព្ទ័​នៅក្បែរ​ដំណេក​របស់​អ្នក​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកគេង​មិនល​ក់​ដោយសារ​តែ​វិទ្យុសកម្ម​ក្នុង​ទូរ​សព្ទ័ វា​នឹង​ធ្វើឲ្យ​អ្នក​តែងតែ​មាន​អារម្មណ៍មិ​ន​ស្ងប់​ក្នុង​ខ្លួន​អ្នក នោះ​អ្នក​នឹង​មិន​អាច​គេង​លក់​ស្រួល​ឡើយ​។​
  6. ​ការធ្វើការ​យប់​ក៏​ងាយ​ធ្វើ​ឲ្យ​អ្នកគេង​មិន​លក់​ដែរ ដោយសារ​តែ​អ្នក​មាន​សំពាធ​ក្នុង​អារម្មណ៍​ខ្លាំងណាស់​ក្រោយពេល​ដែល​អ្នក​ធ្វើការ​រួច ក៏​នៅតែ​មាន​អារម្មណ៍​នេះដែរ ដូចនេះ​បើ​អ្នក​មិន​ចង់ឲ្យ​គេង​មិន​លក់ អ្នក​មិន​ត្រូវ​ធ្វើការ​នៅពេល​យប់​ឡើយ នោះ​អ្នកនឹង​អាច​គេង​លក់​ស្រួល​៕

No comments