ព័ត៌មានថ្មីបំផុត

តើ​ឪពុកម្ដាយ​មាន​កាតព្វកិច្ច​អ្វីខ្លះ​ពេល​ដែល​កូន​​ប្រលងបាក់ឌុប?​

Loading...
ថ្ងៃប្រឡងថ្នាក់ជាតិសម្រាប់ថ្នាក់ទី១២ បានមកដល់ហើយ សិស្សានុសិស្សទាំងអស់ប្រាកដជាកំពុងតែមានអារម្មណ៍ភ័យអរៗនិងស្រ្ដេសមិនខាន់។ ក្នុងនាមជាឪពុកម្ដាយប្រាកដជាមានអារម្មណ៍ថាព្រួយបារម្ភពីពួកគេដែរ។ តើម្ដាយឪពុកទាំងមានតួនាទីយ៉ាងណាខ្លះនៅពេលដែលកូនៗរបស់ខ្លួនជិតដល់ថ្ងៃប្រលង។



១. កាលវិភាគប្រលង
ជាការពិតណាស់ម្ដាយឪពុកគួរតែដឹងពីកាលវិភាគនិងពេលវេលាប្រលងរបស់កូនឲ្យបានច្បាស់ អ្នកអាចធ្វើក្រើនរលឹកពួកគេពីអ្វីដែលពួកគេគួរធ្វើនៅមុនពេលប្រលង។

២. ធ្វើការលើកទឹកចិត្ដ
ចំណុចនេះពិតជាសំខាន់ណាស់ អ្នកគួរតែលើកចិត្ដកូនរបស់អ្នកឲ្យគេខិតខំប្រលងក៏ប៉ុន្ដែអ្នកក៏មិនដាក់សម្ពាធឲ្យគេពេកដែរ ត្រូវរីករាយនូវលទ្ធផលដែលគេទទួលបានទោះជាមិនបានពិន្ទុល្អយ៉ាងណាក៏ដោយតែសំខាន់គឺកូនរបស់អ្នកប្រលងជាប់។


៣. ស្វែងរកភាពមិនប្រក្រតីរបស់កូន
អ្នកគួរតែស្វែងរកចំនុចមិនប្រក្រតីរបស់កូនអ្នកព្រោះនេះអាចបញ្ចាក់បានថា កូនអ្នកកំពុងថប់អារម្មណ៍និងស្រ្ដេសជាដើម ប្រសិនបើអ្នកបានដឹងថាកូនអ្នកស្រ្ដេសអ្នកគួររកវិធីជួយឲ្យគេមានអារម្មណ៍ធូរស្រាលខ្លះ។


៤. ចំណីអាហារ
ជាការពិតណាស់អ្នកគួរតែធ្វើអាហារណាដែលមានជាតិកាកសសៃ ឬវីតាមីនគ្រប់គ្រាន់ឲ្យកូនរបស់អ្នកបរិភោគ គួរចៀសវាងអាហារណាដែលអាចធ្វើឲ្យគេមានបញ្ហាពេលប្រលង។


៥.​ ស្ដាប់ការរៀបរាប់របស់គេ
នៅពេលដែលបានបញ្ចប់ការប្រលងថ្ងៃទីមួយរួចមកអ្នកគួរតែសាកសួរគេពីដំណើរការប្រលង នេះអាចបញ្ចាក់បានថាអ្នកកំពុងបារម្ភពីគេ និងជួយលើកទឹកចិត្ដគេ។


៦. ជួយពួកគេផ្ដោតអារម្មណ៍សំរាប់ការប្រលងថ្ងៃបន្ទាប់
សំរាប់ចំណុចនេះដែរអ្នកគួរតែជួយរៀបចំនូវសំភារៈដែលចាំសំរាប់ការប្រលងរបស់គេនៅថ្ងៃស្អែក ឬក៏ជួយរំលឹកមេរៀនជាមួយគេ ធ្វើបែបនេះអាចឲ្យក្មេងមានអារម្មណ៍សំរាប់ការប្រលងថ្ងៃបន្ទាប់៕


ប្រែសម្រួលដោយ ធានី
ប្រភព Quailifax

No comments