ស្រលាញ់សិល្បៈខ្មែរទេ? ចូលរួមកម្មវិធី ស្នាដៃនិងអនាគត ទាំងអស់គ្នា!
Loading...
ស្នាដៃ និង អនាគត គឺជាកម្មវិធីមួយដែលដំបូងឡេីយត្រូវបានរៀបចំឡេីងដោយសិស្ស និង និស្សិតដែលសិក្សាក្នុងសាលាភូមិន្ទវិចិត្រសិល្បៈតាំងពីឆ្នាំ ២០១៣ និងទទួលបានការសហការណ៍ពីសាលាដោយផ្ទាល់ក្នុងន័យចង់បង្ហាញពីស្នាដៃផ្សេងៗដែលពួកគេទទួលបានពីការសិក្សាហេីយជាពិសេសនោះគឺផ្ដោតសំខាន់ទៅលេីស្នាដៃសិល្បៈបុរាណខ្មែរដែលស្ទេីរតែបាត់បង់ ដែលគោលបំណងនោះគឺចង់ឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ បានឃេីញ និងបានយល់កាន់តែច្បាស់អំពីសិល្បៈបុរាណខ្មែរ។
អាចនិយាយបានថារហូតមកដល់ពេលនេះគឺជាលើកទី៥ ហើយសម្រាប់ការបង្កើតកម្មវិធី ស្នាដៃ និង អនាគត ដែលប្រធានបទសម្រាប់ឆ្នាំនេះគឺ ជីវិតល្ខោនខោល ដោយត្រូវបានរៀបចំដោយក្រុមការងារ រីកសាយ និង ទទួលបានការសហការណ៍យ៉ាងជិតស្និទ្ធជាមួយនឹងអង្គការ សិល្បៈខ្មែរអមតៈ (Cambodia Living Arts) និងមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈដែលនាំឲ្យកម្មវិធីមួយនេះមានលក្ខណៈកាន់តែធំជាងឆ្នាំមុនៗ ដោយមានសិល្បៈករចូលរួមសម្ដែងរហូតទៅដល់ជិត២០០នាក់។

សម្រាប់គោលបំណងសម្រាប់កម្មវិធី ស្នាដៃ និង អនាគត លើកទី៥នេះក៏មិនខុសពីឆ្នាំមុនៗដែរ គឺធ្វើឡើងដើម្បីលើកកម្ពស់និងលើកស្ទួយនូវទម្រង់ប្រភេទសិល្បៈបុរាណខ្មែរមួយចំនួនឲ្យរស់រានឡើងវិញ ដោយសារតែសិល្បៈមួយចំនួននោះ ស្ទើរតែពុំមានអ្នកស្គាល់ និងបាត់បង់ប្រជាប្រិយភាព។ ម្យ៉ាងវិញទៀតព្រឹត្តិការណ៍សិល្បៈប្រចាំឆ្នាំមួយនេះផងដែរ ក៏នឹងចូលរួមចំណែកលើកតម្កើងកិត្យានុភាព នៃសិល្បៈបុរាណខ្មែរ ឲ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីសុះសាយបន្ថែមទៀត ទាំងនៅលើឆាកជាតិ និងឆាកអន្តរជាតិ។

ក្នុងឆ្នាំនេះអាចនិងពិសេសជាងឆ្នាំមុនៗដោយកម្មវិធីទាំងមូលនឹងនាំយកទស្សនីយភាពថ្មីនៃការសំដែង សិល្បៈល្ខោនខោលពី ៣តំបន់ផ្សេងគ្នានៅលើឆាកតែមួយដែលអ្នកពុំធ្លាប់បានឃើញរួមមាន៖ ល្ខោនខោលភ្នំពេញ កណ្ដាល និងកំពង់ធំ ហើយលើសពីនេះទៅទៀតក៏មានការសម្ដែង និងការធ្វើបទបង្ហាញពីជីវិតល្ខោនខោលខ្មែរ ពីសំណាក់សាស្ត្រាចារ្យដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

កម្មវិធីនេះនឹងរៀបចំរយៈពេលមួយថ្ងៃពេញគឺនៅថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០១៧ ដោយអ្នកអាចចូលរួមដោយសេរីចាប់ពីម៉ោង ៩:០០ ព្រឹករហូតដល់ ម៉ោង ៥:០០ល្ងាច ហើយសម្រាប់កម្មវិធីពិសេសវិញនោះនឹងចាប់ផ្ដើមចាប់ពីម៉ោង ១៧:០០ រហូតដល់ម៉ោង ២០:៤០នាទី ដោយតម្លៃសំបុត្រចូលរួម គឺ ១០ដុល្លាសម្រាប់សំបុត្រទូទៅ និង ១៥ដុល្លាសម្រាប់សំបុត្រ វីអាយភី។

អ្នកក៏អាចចូលទៅកាន់ទំព័រហ្វេសប៊ុក ស្នាដៃ និង អនាគត ដោយផ្ទាល់សម្រាប់ពត៌មានបន្ថែមផ្សេងៗទៀត ឬក៏អាចទំនាក់ទំនង៖
កញ្ញា ហម សុវណ្ណពិដោរ ប្រធានក្រុមទំនាក់ទំនងសាធារណៈ ០៩៦ ៤១៣ ០៧១៩ និង ០៩២ ២១៣ ៩៦៨។
កញ្ញា ធីម រចនា អនុប្រធានក្រុមទំនាក់ទំនង ០៧៧ ៨៦២ ២៣២ ៕
អត្ថបទដោយ៖ ជុំ រស្មី
------------------------
*សម្គាល់៖ ខ្លឹមសារអត្ថបទខាងលើគឺមិនមែនជារបស់ យើងឡើយ ហើយការបកប្រែនិងចែករំលែកនេះក្នុងគោលបំណងចែករំលែកព័ត៌មានតែប៉ុណ្ណោះ។

*Disclaimer: We don’t own the content. Our purpose is purely to help spread the information.
No comments