ព័ត៌មានថ្មីបំផុត

ដើម្បីភាពល្អប្រសើរក្នុងជីវិតត្រូវធ្វើរឿងទាំងនេះមុនពេលគេង

Loading...

វេលាពេលយប់ ក៏ជាពេលសំខាន់ដែលអ្នកត្រូវតែមានទម្លាប់មួយចំនួនដើម្បីភាពល្អប្រសើរក្នុងជីវិត។ អ្នកមិនត្រូវបណ្ដែតបណ្ដោយពេលយប់ដោយគ្មានប្រយោជន៍នោះទេ។ តើត្រូវធ្វើដូចម្ដេចខ្លះដើម្បីមានទម្លាប់ល្អសម្រាប់ជីវិត?​ តោះមកអានទាំងអស់គ្នា បើចង់ដឹងថាត្រូវធ្វើអ្វីខ្លះក្នុងពេលយប់។


១​ ដើរ
បន្ទាប់ពីបញ្ចប់កិច្ចការនានា អ្នកគួរតែចំណាយពេលខ្លះដើម្បីដើរជាការកំសាន្ត រឺជាការហាត់ប្រាណទើបជារឿងដែលល្អ។ ការដើរនេះជួយដល់សុខភាព ថែមទាំងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាបំភ្លេចរាល់បញ្ហាបានទាំងអស់។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រឡះ ស្រស់ស្រាយដែលជួយឲ្យខួរក្បាលបានសម្រាក។

២​ វាយតម្លៃ
មុននឹងគេង អ្នកគួរតែចំណាយពេលខ្លះដើម្បីវាយតម្លៃនូវអ្វីដែលអ្នកបានធ្វើក្នុងរយៈពេលមួយថ្ងៃនឹង។ ការធ្វើបែបនេះជារឿងល្អដែលអ្នកអាចដឹងពីចំណុចល្អរបស់ខ្លួន ចំណុចមិនល្អ ចំណុចខ្សោយមួយចំនួន។ ប៉ុន្តែអ្នកត្រូវតែកែប្រែចំណុចមិនល្អទាំងនោះ ដោយមិនត្រូវវាយតម្លៃហើយទុកវាចោលនោះទេ។

៣ អានសៀវភៅ
គ្រប់ពេលអ្នកអាចអានបានជានិច្ច។ ជាពិសេសមុនពេលគេងដែលអ្នកគួរតែមានសៀវភៅជាប់ខ្លួនជានិច្ចសម្រាប់អាន។ ការអាននេះមានប្រយោជន៍ណាស់ព្រោះវាអាចជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ ធូរស្រាលក្នុងខួរក្បាលហើយជួយឲ្យអ្នកឆាប់ងងុយគេងនិងបង្កើនចំណេះដឹងថែមទៀតផង។

៤ សមាធិ
មនុស្សគ្រប់គ្នាតែងតែចំណាយពេលពេញមួយថ្ងៃដើម្បីបំពេញកិច្ចការរៀងៗខ្លួន។ ច្បាស់ណាស់គ្រប់គ្នាពិតជាមានការនឿយហត់ជាមិនខាន។ បែបនេះ អ្នកគួរតែធ្វើការសមាធិរៀងរាល់យប់មុនពេលគេងដើម្បីជួយឲ្យខ្លួនឯងបានសម្រាកនិងជួយឲ្យខួរក្បាលបានធូរស្បើយពីរឿងកិច្ចការងារផ្សេងៗ។

៥ បិទភ្លើង
ពេលគេងជាពេលដែលធ្វើឲ្យអ្នកមានអារម្មណ៍ចាកផុតពីការរំខាននានា។ អ្នកត្រូវការភាពស្ងប់ស្ងាត់ ដើម្បីធ្វើឲ្យការគេងរបស់អ្នកបានស្កប់។ បែបនេះ អ្នកត្រូវតែបិទភ្លើងនិងព្យាយាមនូវឲ្យឆ្ងាយពីការរំខានពីសំឡេងនានាដូចជាទូរស័ព្ទជាដើម។

៦ គ្រោងសម្រាប់ថ្ងៃស្អែក
ចំណុចនេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាដែលអ្នកត្រូវតែចំណាយពេលខ្លះដើម្បីរៀបគម្រោងសម្រាប់ថ្ងៃស្អែកឲ្យរួចរាល់នាពេលយប់។ ពេលអ្នកបានគ្រោងរួចរាល់ហើយនោះ អ្នកនឹងចំណេញពេលវលាបានច្រើនដោយគ្រាន់តែភ្ញាក់ពីគេងមកអ្នកអាចចំណាយពេលធ្វើកិច្ចការទាំងនោះបានតែម្ដងដោយមិនត្រូវគិតនូវពេលព្រឹកថាត្រូវធ្វើអ្វីនោះទេ។

អត្ថបទដោយ៖ ប៉ោ គឹមហុក

ប្រភព៖ Pick The Brain

No comments