ព័ត៌មានថ្មីបំផុត

៥​ចំណុច​ដែល​សង្គម​បង្រៀន​យើង​ ហើយយើង​​មិន​គួរ​​សម្រប​​តាម​​

Loading...
មនុស្សម្នាក់កើតមកមិនទទួលការអប់រំពី ក្រុមគ្រួសារ ឬ សាលាតែប៉ុណ្ណោះទេ យើងរៀនពីអ្វីៗគ្រប់យ៉ាងដែលនៅជំុវិញយើង ជាពិសេសគឺសង្គមដែលយើងរស់នៅផ្ទាល់ យើងមានគ្រូបង្គាប់ក៏ពិតមែនប៉ុន្តែសង្គមជាក៏ចូលរួមចង្អុលទិសដៅ របស់យើងដែរ រួមមានរបៀបរបប ប្រពៃណី វប្បធម៌ផ្សេងៗ ប៉ុន្តែវាមិនសុទ្ធតែល្អទាំងអស់នោះទេ វានៅមានចំណុចមួយចំណុចដែលមិនគួរយកតាមដែរ៖



១. លុយមិនអាចទិញសុភមង្គលបានទេ

មនុស្សម្នាក់ៗតែងខំប្រឹងរៀនសូត្រ ហើយរៀនចប់ខំធ្វើការដើម្បីចង់មានបាន និង ធូរធារដូចគេឯងក្នុងសង្គម។ អ្នកខ្លះខំរហូតដល់ថ្នាក់ភ្លេចគិតពីគុណតំលៃខ្លួន និងអ្វីដែលមនុស្សយើងត្រូវការយ៉ាងពិតប្រាកដ។ លុយអាចទិញទឹកចិត្តមនុស្សបាន តែមិនអាចទិញអ្វីដែលស្ថិតក្នុងខួរក្បាលនិងចិត្តមនុស្សបានទាំងអស់ទេ។


២. ទំនុកចិត្តក្នុងខ្លួន


ការពិតទំនុកចិត្តមនុស្សមានលើខ្លួន អាចតំរូវអោយមនុស្សមានគំនិតវិជ្ជមាន ដើម្បីសំរាប់បានអ្វីមួយ ប៉ុន្តែសង្គមបង្រៀនអោយយើងបង្កើតទំនុកចិត្តលើខ្លួនឯងជ្រុល ហើយយកការជោគជ័យរបស់ខ្លួនទៅធ្វើបាបអ្នកដទៃ ឬធ្វើអោយអ្នកឯទៀតលំបាកដោយសារខ្លួន និយាយរួមគឺ បង្កើតទំនុកឲ្យខ្លួនឯង ជោគជ័យខ្លួនឯង និងដើម្បីខ្លួនឯង។


៣. ការបែងចែកវណ្ណៈ
មិនថាសង្គមណា ក៏ដូចគ្នាក្នុងការបញ្ជ្រៀបគំនិតក្នុងការប្រកាន់វណ្ណៈរវាងគ្នា ចាត់ទុកនរណាម្នាក់ជានរណា ហើយលាបពណ៌និងបង្កើតឈ្មោះថ្មីអោយគេ ដោយមិនស្វែងយល់ពីគេសិនទេ ជាពិសេសគឺការមើលទៅលើពណ៌សំបុរ សំលៀកបំពាក់ សម្ភារៈប្រើប្រាស់ផ្សេងៗ មុនពេលស្គាល់ពីអត្តចរិត និងចំណុចល្អរបស់គេ។

៤. សំណាងគឺជាអាថ៌កំបាំង


ម្នាក់ៗសរសើរគេពេលគេទទួលជោគជ័យលើនេះលើនោះ ហើយភាគច្រើនមិនមែនសរសើរការខំប្រឹងរបស់គេទេ តែលើសំណាងរបស់គេ។ ហើយមើលលើជោគជតាគេជាជាងកំរិតវប្បធម៌របស់គេ។ ត្រូវចាំថាដើម្បីបានសំណាងនោះ យើងមិនមែនដេកចាំអោយវាមករកនោះទេ គឺត្រូវខំធ្វើដើម្បីបង្កើតវា។


៥. ការសំរេចចិត្ត


ត្បិតថា វាឈានមកដល់សម័យជឿនលឿនហើយក៏ពិតមែនប៉ុន្តែ នៅមានមនុស្សច្រើនណាស់ដែលនៅប្រកាន់ផ្នត់គំនិតថា កូនៗគួរស្របតាមការសំរេចចិត្តរបស់ចាស់ទំុ ដោយសារពួកគេជាអ្នកជំនាន់ក្រោយហើយមិនសូវយល់ពីអ្វីដែលល្អសំរាប់ពួកគេជាងចាស់ទំុពួកគេទេ។ ហេតុដូច្នេះការសំរេចចិត្តមួយចំនួនធំនៅតែជាបញ្ហាចោទរបស់មនុស្ស ហើយវាដាក់កំរិតលើការអភិវឌ្ឍរបស់មនុស្សម្នាក់ ក្នុងការចាត់ចែងជីវិតខ្លួនផ្ទាល់។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ bornrealist

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page របស់ខ្លួន ដោយ គ្មានការ អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments