ព័ត៌មានថ្មីបំផុត

ជំនឿ​​ប្លែកៗ​​និង​អាថ៌​កំបាំង​​ ដែល​​គ្មាន​​អ្នកណា​​អាច​​បក​​ស្រាយ​​ពី​​ការ​​ពិត​​បាន​

Loading...
អបិយជំនឿកើតមានឡើងតាំងពីយូរលង់ណាស់មកហើយ មិនថានៅប្រទេសអ្នកមាន ឫប្រទេសអ្នកក្រឡើយ។ ការជឿទៅលើសត្វ ធម្មជាតិ និងបាតុភូតនានាត្រូវបានមនុស្សម្នាបន្តជឿមកហូរហែ ហើយក៏គ្មានមូលហេតុ ឫការបកស្រាយណាដែលអាចពន្យល់ប្រាប់ពីការពិតនោះបានដែរ។ ចង់ដឹងទេថា តើជំនឿទាំងនោះមានអ្វីខ្លះ?




១. នៅប្រទេសរ៉ុស្សី គេជឿថា បើសត្វបក្សីជុះអាចម៍ពីលើអ្នក មានន័យថាមានលុយហូរចូល។





២. នៅប្រទេសបារាំង គេជឿថា បើអ្នកដើរជាន់លាមកឆ្កែចំជើងឆ្វេង មានន័យថា មានសុភមង្គល ប៉ុន្តែ បើជាន់ជើងស្តាំ មានន័យថា មានហេតុមិនល្អកើតឡើង។





៣. នៅប្រទេសក្រិច គេជឿថា បើនៅស្ងៀមៗ អ្នកកណ្តាស់ឈីសៗ មានន័យថា អ្នកណាម្នាក់កំពុងនិយាយ ឫរំលឹកអំពីអ្នក។






៤. នៅប្រទេសដាណាម៉ាក គេជឿថា ចានដែលប្រេះ ឫបាក់បែក គឺនាំសំណាងល្អ។ បំណែកចានបែកនោះ ត្រូវបានគេយកធ្វើជាកាដូសម្រាប់ថ្ងៃបុណ្យណូអែលទៀតផង។






៥. នៅប្រទេសចិន គេជឿថា មីសរសៃវែង តំណាងអោយ អាយុវែង និងមានចម្រុងចម្រើន ដូច្នេះ អ្នកមិនគួរខាំបណ្តាច់សរសៃមីទេ អ្នកគួរតែបរិភោគវាទាំងអស់។






៦. នៅប្រទេសជប៉ុន គេជឿថា អ្នកមិនឆ្លុះកញ្ចក់នៅពេលយប់ក្នុងកន្លែងងងឹតទេ។






៧. នៅប្រទេសម៉ាល់តា គេជឿថា នាឡិកាព្យួរលើជញ្ជាំងក្នុងព្រះវិហារសាសនាគ្រិស្ត បង្ហាញនូវម៉ោងខុសពីម៉ោងពិត ដើម្បីបញ្ឆោតព្រាយបីសាចអោយចេញឆ្ងាយ។





៨. នៅប្រទេសស្កុតលែន គេជឿថា កូនក្រមុំត្រូវតែប្រឡាក់លាបខ្លួននឹងភក់ ដើម្បីធ្វើអោយគ្រួសាររីករាយ និងមានសុភមង្គល។




រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។    

No comments