ព័ត៌មានថ្មីបំផុត

កូនរបស់អ្នកគ្មានសីលធម៌ ឬចូលចិត្តវាយគ្នា វាអាចបណ្តាលមកពីអ្នកខ្លួនឯង

Loading...
មនុស្សគ្រប់គ្នាមិនចូលចិត្ត “ភាពអាក្រក់” នោះទេ ប៉ុន្តែ អ្នកខ្លះ បែរជាធ្វើវាដោយមិនដឹងខ្លួនទៅវិញ។ អ្នកខ្លះ មិនចូលចិត្តអ្នកនិយាយកុហក ប៉ុន្តែ ខ្លួនឯងបែរជានិយាយមិនពិត អ្នកខ្លះ ចង់បានទំនិញថោក ប៉ុន្តែ ពេលខ្លួនឯងលក់ ចង់បានតម្លៃថ្លៃទៅវិញ។


ការចិញ្ចឹមកូន ក៏ដូចគ្នា បើអ្នកចង់ឲ្យគេល្អ អ្នកត្រូវតែធ្វើជាគម្រូដល់កូន។ ជាការពិត ក្មេងមួយចំនួនចូលចិត្តវាយគ្នា ជេរគ្នា ឬប្រើសម្តីគ្មានសីលធម៌។ ប្រសិនបើអ្នកកូនរបស់អ្នក មានអត្តចរឹតបែបនេះ កុំទាន់អាលគិតច្រើន ប៉ុន្តែ អ្នកគួរសួរខ្លួនឯងថា តើអ្នកមានបង្ហាញ ឬធ្វើទង្វើបែបនេះ មកកាន់កូនរបស់អ្នកដែរឬទេ?
ជាការពិត កូនក្មេងរៀនពីអ្វីដែលគេឃើញ ពីអ្វីដែលគេជួបប្រទះ ដូច្នេះ បើអ្នកចង់ឲ្យកូនល្អ សូមធ្វើជាគម្រូដ៏ល្អសម្រាប់គេ។ អ្នកមិនត្រូវស្រែកគំហក វាយធ្វើបាប ឬប្រព្រឹត្តអំពីខុសឆ្គងណាមួយ នៅចំពោះមុខកូនរបស់អ្នកឡើយ៕

ប្រភព៖ សុខភាព

No comments