ព័ត៌មានថ្មីបំផុត

បេីមិនបានធ្វេីរឿងទាំងនេះប្រយ័ត្នស្ដាយក្រោយនៅថ្ងៃមុខ

Loading...
មនុស្សភាគច្រេីនបានខ្ជះខ្ជាយពេលវេលារបស់ខ្លួនក្នុងជីវិតដេីម្បីធ្វេីរឿងផ្សេងៗដោយពួកគេមិនបានគិតច្បាស់លាស់ថាវាចាំបាច់សម្រាប់ពួកគេឬអត់រហូតដល់ហួសពេលទេីបចាប់ផ្ដេីមមានអារម្មណ៍ថាស្ដាយក្រោយ​ ខាងក្រោមនេះគឺជារឿង​ 6យ៉ាងដែលអាចឲ្យអ្នកស្ដាយក្រោយទៅថ្ងៃមុខបេីសិនអ្នកមិនបានធ្វេីវាក្នុងពេលនេះ។




១.​ គ្រប់គ្រងពេលវេលារបស់អ្នកអោយបានត្រឹមត្រូវ




អំឡុងពេលអាយុ​ ២០ឆ្នាំគឺជាពេលវេលាមួយដែលភាពតានតឹងចាប់ផ្ដេីមកេីតមានឡេីងសម្រាប់មនុស្សទូទៅដោយសារតែពួកគេត្រូវបែងចែកពេលផ្ទាល់ខ្លួនទៅលេីការសិក្សា​ ការងារ​ ឬ​ សូម្បីស្នេហា​ ដូច្នេះអ្នកត្រូវគ្រប់គ្រងពេលវេលារបស់អ្នកឲ្យបានល្អចៀសវៀងការស្ដាយក្រោយទៅថ្ងៃមុខ។


២.​ កំណត់គោលដៅជីវិត




ទោះជាយ៉ាងណាមនុស្សគឺត្រូវតែមានគោលដៅជីវិតផ្ទាល់ខ្លួន​ព្រោះថាមុននឹងយេីងឈានទៅដល់គោលដៅមួយនោះយេីងត្រូវធ្វេីរឿងជាច្រេីនដេីម្បីត្រួសត្រាយផ្លូវមួយសម្រាប់ដេីរតែបេីសិនជាយេីងគ្មានគោលដៅនោះទេគឺប្រៀបបាននឹងទូកដែលវង្វេងនៅកណ្ដាលសមុទ្រមិនដឹងកោះត្រេីយនៅទីណា។


៣.​ សន្សំប្រាក់




ការសន្សំប្រាក់នៅតែជារឿងមួយសំខាន់ដែលយេីងមេីលរំលង​ ពិតមែនការសន្សំនេះគឺពិតជាលំបាកបន្តិចតែទោះតិចឬច្រេីនអ្នកគួរតែធ្វេីវាអោយបានមិនថាមួយថ្ងៃមួយពាន់​ ឬ​ ពីរពាន់រៀលក៏ដោយក៏វាមិនអត់ប្រយោជន៍សម្រាប់អ្នកនៅថ្ងៃមុខដែរ។


៤.​ កុំខ្លាចក្នុងការបង្ហាញអារម្មណ៍របស់អ្នក




អារម្មណ៍គឺជារឿងមួយដែលអ្នកមិនគួរលាក់លាមព្រោះថាការធ្វេីបែបនេះមិនត្រឹមតែប៉ះពាល់ដល់អារម្មណ៍របស់អ្នកនោះទេតែវាក៏អាចធ្វេីអោយអ្នកកេីតជំងឺ​ Stress ឬ​ Depression ក៏ថាបានដូចនេះបេីសិនជាអាចអ្នកគួរតែបញ្ចេញវាមកក្រៅដេីម្បីអាចបន្ធូរអារម្មណ៍បានខ្លះ។


៥.​ ធ្វេីរាល់អ្វីដែលអ្នកពេញចិត្ត




ត្រូវគិតថាជីវិតមួយនេះជារបស់អ្នកមិនមែនកេីតមកដេីម្បីតែផ្គាប់ចិត្តអ្នកដទៃនោ​ ហេីយអ្នកក៏មិនអាចផ្គាប់ចិត្តមនុស្សទាំងអស់បានដែរតែអ្នកត្រូវដឹងថាអ្នកអាចផ្គាប់ចិត្តខ្លួនឯងបានដូចនេះចូរកុំខ្វល់ពីការគិតរបស់អ្នកដទៃខ្លាំងពេកព្រោះជួនកាលវាក៏មិនមានផ្ដល់ជាប្រយោជន៍ដល់អ្នកនោះដែរផ្ទុយទៅវិញវាបែរជានាំអោយអ្នកស្ដាយក្រោយទៅថ្ងៃមុខទៅវិញ។


៦.​ រីករាយនឹងភាពជាយុវវ័យរបស់អ្នក




ភាពជាយុវវ័យរបស់អ្នកមិនអាចឋិតឋេរជារៀងរហូតនោះទេដូច្នេះកុំឲ្យពេលវេលាមួយនេះរំលងដោយទទេៗអោយសោះ​ អ្នកគួរតែធ្វេីអោយពេលវេលាមួយនេះក្លាយជាពេលវេលាដែលមានន័យបំផុតក្នុងជីវិត​ ដោយការធ្វេីរាល់អ្វីដែលអាចអោយអ្នករីករាយដូចជាការ​  ច្រៀង​ រាំ​ ដេីរកម្សាន្តជាមួយមិត្តភ័ក្ត​ ទស្សនាការប្រគុំតន្ត្រីជាដេីម។


អត្ថបទដោយ៖​ ជុំ​ រស្មី

ប្រភព៖​ Bornrealist

No comments