ព័ត៌មានថ្មីបំផុត

បើ​​ចង់​​ឲ្យ​អ្នក​​ដទៃ​ទុក​​ចិត្ត​ មិន​​ត្រូវ​​ធ្វើ​រឿង​​ទាំង​​នេះ​​ជា​​​ដាច់​​ខាត​​

Loading...
អ្នកត្រូវចាំថា ការធ្វើឲ្យមនុស្សគ្រប់គ្នាទុកចិត្តអ្នកនោះមិនងាយស្រួលនោះទេ ហើយវាក៏ត្រូវការពេលវេលាច្រើនផងដែរ។ ប៉ុន្តែវាមិនមែនមានន័យថា គ្មានវិធីណាមួយធ្វើឲ្យមនុស្សជឿជាក់លើអ្នកនោះទេ។ អត្ថបទនេះនឹងបញ្ជាក់ប្រាប់អ្នក ពីវិធីមួយចំនួនជួយឲ្យអ្នកក្លាយជាមនុស្សដែលគេជឿជាក់បំផុត។



១. និយាយដើមអ្នកណាម្នាក់
មនុស្សសម័យនេះចូលចិត្តនិយាយដើមពីអ្នកដទៃខ្លាំងណាស់ ជាពិសេសនៅពេលដែលជួបជុំមិត្តភក្តិម្ដងៗ។ បែបនេះអ្នកមិនត្រូវនិយាយដើមអ្នកណាម្នាក់ទេ ហើយព្យាយាមនិយាយតែអ្វីដែលល្អៗ មិនប៉ះពាល់អ្នកដទៃវិញទើបជាល្អ។ អ្នកមិនត្រូវនិយាយអាក្រក់នៅក្រោយខ្នងអ្នកផ្សេងនោះទេ។


២. មិនចេះរក្សាការសម្ងាត់
បើសិនជាមានអ្នកណាម្នាក់ប្រាប់ពីរឿងសម្ងាត់របស់គេនោះ អ្នកមិនត្រូវប្រាប់រឿងសម្ងាត់នោះទៅអ្នកទីបីនោះទេ។ គេប្រាប់អ្នកមកពីគេទុកចិត្តអ្នក បើសិនជាបែកការរឿងសម្ងាត់នោះ គេនឹងបាត់បង់ការជឿជាក់លើអ្នក។ មនុស្សដែលគេទុកចិត្តជាមនុស្សដែលចេះបេះមាត់ឲ្យជិត ក្នុងការរក្សារឿងសម្ងាត់ដែលមិនប៉ះពាល់ដល់អ្នកផ្សេង។ អ្នកមិនត្រូវមាត់វែងនោះទេ។


៣. ជាមនុស្សមុខពីរ
មនុស្សដែលគេទុកចិត្ត ត្រូវតែមិនមែនជាមនុស្សពីរជាដាច់ខាត។ ពួកគេជាខ្លួនគេ ដោយមិនធ្វើអ្វីដែលក្បត់នឹងគំនិតខ្លួនឯងនោះទេ។ ជាពិសេសគេចូលចិត្តតែនិយាយការពិត មិនកុហកអ្នកណានោះទេ។


៤. លាក់បាំងកំហុសខ្លួនឯង
ចង់ឲ្យមនុស្សគ្រប់គ្នាជឿទុកចិត្តនោះ អ្នកត្រូវតែជាមនុស្សដែលបើកចំហរ ដោយមិនលាក់បាំងពីប្រវត្តិ ឬកំហុសរបស់ខ្លួនកាលពីមុននោះទេ។ អ្នកត្រូវតែគេគ្រប់គ្នាឲ្យបានដឹងពីអ្វីដែលអ្នកធ្លាប់បានធ្វើខុសពេលកន្លងមក ដើម្បីជួយកែតម្រូវនិងលើកទឹកចិត្តពួកគេ។ អ្នកមិនត្រូវលាក់លៀមកំហុស ហើយលើកតែចំណុចល្អនោះទេ។


៥. ចង់បានផលប្រយោជន៍ពីមិត្តភាព
មនុស្សដែលល្អ ហើយមនុស្សគ្រប់ទុកចិត្តនោះមិនដែលចង់បានអ្វីពីការរាប់អានគ្នានោះទេ។ គេរាប់អានអ្នកដទៃដោយផ្ដល់តម្លៃនិងការគោរពស្មើរៗគ្នា។ គេមិនរាប់អានដោយសារតែចង់បានអ្វីមួយមកវិញនោះទេ។


៦. មិនសន្យាគ្រប់ពេល
ជាធម្មតាមនុស្សចូលចិត្តសន្យាណាស់​ តែបើចង់ឲ្យគេទុកចិត្ត អ្នកមិនត្រូវសន្យាគ្រប់ពេលនោះទេ។ អ្នកត្រូវតែដឹងពីពេលវេលាច្បាស់លាស់ណាមួយដែលត្រូវសន្យា។ ជានិច្ចជាកាល អ្នកត្រូវតែសន្យានូវអ្វីដែលអ្នកអាចធ្វើបានទើបជាការល្អ។ កុំសន្យាបានតែសន្យា ព្រោះវានឹងធ្វើឲ្យអ្នកផ្សេងបាត់ទំនុកចិត្រ។


៧. យកមុខ យកមាត់តែឯង
មនុស្សមួយចំនួនចូលចិត្តណាស់យកមុខមាត់តែឯង ជាពិសេសនៅពេលដែលជោគជ័យលើរឿងអ្វីមួយ។ ប៉ុន្តែមនុស្សដែលគេជឿទុកចិត្តមិនធ្វើបែបនេះនោះទេ គេតែងតែបង្ហាញនូវការដឹងគុណចំពោះមនុស្សគ្រប់គ្នាដែលបានជួយក្នុងការទទួលបានជោគកជ័យ។ គេតែងតែចែករំលែកភាពជោកជ័យជាមួយមនុស្សគ្រប់គ្នា។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។   

No comments