ព័ត៌មានថ្មីបំផុត

របៀបសរសេរអក្សររបស់អ្នកបង្ហាញពីអត្តចរិតអ្នក

Loading...
មនុស្ស​ម្នាក់​ៗ​មាន​ការ​សរសេរ​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​សរសេរ​អក្សរ​ធំៗ អ្នក​ខ្លះ​សរសេរ​តូចៗ អ្នក​ខ្លះ​សរសេរញឹក អ្នក​ខ្លះ​រង្វើល និង​ផ្សេង​ៗ​ជា​ច្រើន​ទៀត។ អ្នក​ប្រហែល​ជា​មិន​សូវ​ជា​ចាប់​អារម្មណ៍​ប៉ុន្មានថា របៀប​សរសេរ​អក្សរ​នេះ​ប្រាប់​អ្វី​បាន​ខ្លះ​អំពី​ខ្លួន​អ្នក។ អ្នក​ជំនាញ អាច​មើល​ដឹង​ពី​អត្តចរិត​ខាង​ក្នុង​របស់​អ្នក​បាន​ដោយ​ការមើល​របៀប​ការ​សរសេរ​អក្សរ​របស់​មនុស្សម្នាក់​ៗ។ តើ​ប្រភេទ​អក្សរ​បែបណា ប្រាប់​អ្វី​ខ្លះ? ខាង​ក្រោម​នេះ​គឺជាអត្តចរិត​មើល​ដោយ​ការ​ពិនិត្យ​តួរអក្សអ្នក​សរសេរ។
1. ទំហំអក្សរ

អ្នក​សរសេរ​អក្សរតូចៗ ភាគ​ច្រើន​ជា​មនុស្ស​មាន​សមាធិ​ខ្ពស់ និង​ផ្តោតអារម្មណ៍​បាន​ល្អ។ ពួក​គេ​តែង​មាន​ការ​ប្រុង​ប្រយ័ត្ន​ណាស់​ចំពោះ​ឥរិយាបទដែល​គេ​ប្រព្រឹត្តិ។ ចំណែក​អ្នក​សរសេរ​អក្សរធំៗ គឺជា​មនុស្ស​ដែល​ចង់​ឲ្យ​អ្នក​ដទៃ​យល់​ពី​ខ្លួន ចង់​បាន​ចំណាប់​អារម្មណ៍ និង ចង់​មាន​ទំនាក់​ទំនង​ជា​មួយ​សង្គម​ឲ្យ​បាន​ច្រើន។

2. អក្សរទ្រេត

បើ​សិន​ជា​អ្នក​សរសេរ​អក្សរ​ទ្រេតទៅ​ខាង​ស្តាំ អ្នក​ជា​មនុស្ស​រួស​រាយ ជា​អ្នក​ខ្វល់​ខ្វាយពី​អារម្មណ៍ ចង់​បាន​ក្តី​ស្រឡាញ់​ពី​អ្នក​ជុំវិញ​ខ្លួន ព្រម​ទាំង​ឲ្យ​តម្លៃលើ​គ្រួសារ​និង​មិត្តភក្តិ។ បើ​អក្សរ​បែរជាទ្រេត​ទៅ​ឆ្វេង មាន​ន័យ​ថាអ្នកជា​មនុស្ស​គិត​ច្រើន ហើយ​ចង់​ធ្វើ​ការ​ច្រើនជាង​អ្នក​ដទៃ។ ហើយ​បើ​អ្នក​សរសេរ​អក្សរ​ត្រង់ មិន​ទ្រេត​ទេ អ្នក​នោះ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ការ​ពិត ភាគ​ច្រើន​មិន​ដើរ​តាម​បេះដូង​ខ្លួនឯងទេ តែ​តាម​​ភាព ឡូស៊ិក (logic).

3. សរសេរអក្សរ​សង្កត់

អ្នក​ដែល​សរសេរ​អក្សរ​សង្កត់​ខ្លាំង អ្នក​នោះ​ជា​មនុស្ស​គិត​ច្រើន មាន​អារម្មណ៍តឹង​តែង និងព្រួយ​បារម្ភ។ បើ​មិន​សរសេរអក្សរ​សង្កត់​ទេ អ្នក​ជា​មនុស្ស​ដែល​ផ្តល់​ភាព​ងាយ​ស្រួល​ឲ្យ​ខ្លួន​ឯង មិន​ដាក់​សម្ពាធ និង ធ្វើ​អ្វី​មួយៗ​តាម​ដំណើរ។

4. សរសេរត្បៀតៗ

អ្នក​សរសេរ​អក្សរ​ត្បៀតៗ​ អ្នកនោះ​ជា​មនុស្ស​រើស​ច្រើន ជា​ពិសេស​មិត្តភក្តិ។ ចំណែក អ្នក​សរសេរមិន​ត្បៀត ជា​មនុស្ស​សំបូរមិត្តភក្តិ មាន​ន័យ​ថា អ្នក​ណាក៏​ជា​មិត្ត​ភក្តិដែរ។

5. សរសេរអក្សរ​វែង​ៗ

អ្នក​សរសេរ​អក្សរ​វែងៗ ជា​មនុស្ស​រួស​រាយ ចូល​ចិត្ត​ដើរ​លេង និង ងាយ​និយាយ​ជា​មួយ។ ចំណែក​អ្នក​សរសេរ​អក្សរ​ខ្លីៗ​ច្រើន​តែ​ជា​មនុស្ស​រស់នៅ​តែ​ភាព​ខាង​ក្នុង​របស់ខ្លួន​ឯង ហើយ​ភាគ​ច្រើន​ចូល​ចិត្ត​នៅ​ផ្ទះ។​

6. សរសេរអក្សរជាប់ៗគ្នា

អ្នក​សរសេរ​អក្សរជាប់ៗ​គ្នា ជា​មនុស្សធ្វើ​អ្វី​ឲ្យ​បាន​សមរម្យ ត្រឹម​ត្រូវ និង​ប្រុង​ប្រយ័ត្ន​ ពិសេស​ក្នុង​ការ​សម្រេច​ចិត្ត។ បើ​សម្រាប់​អ្នក​សរសេរអក្សរ​មិន​ជាប់​គ្នា​វិញ គេជា​មនុស្ស​ធ្វើ​អ្វី​លឿន​ៗ មាន​ការ​បទ​បែន​ខ្ពស់ ផង។

7. គម្លាត​របស់​បន្ទាត់​នីមួយៗ

បើ​អ្នក​សរសេរ​អក្សរ​ដោយ​ឲ្យ​បន្ទាត់ទី១ និង បន្ទាត់បន្ទាប់​ជាប់​ៗ​គ្នា​ អ្នកជា​មនុស្សដែល​មាន​ការ​គ្រប់​​គ្រង​ពេល​វេលា​អន់។ តែ​បើ​សរសេរ​ឃ្លាតៗគ្នា បាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដឹង​នូវព្រំ​ដែនរបស់​មនុស្ស​ម្នាក់ៗ ឬ ការ​អត់ធ្មត់​របស់​អ្នក​ដទៃ។

8. គួចធំ ឬ គ្រាន់​តែ​ចុច

មាន​អក្សរ​ខ្លះ យើង​ត្រូវ​ការ​សរសេរ​ដោយ​គួច តែ​អ្នក​ខ្លះ​សំរាច់​ចិត្ត​គ្រាន់​តែ​ចុច​តូប​មួយ​ប៉ុណ្ណោះ។ អ្នក​ដែរ​គួចអក្សរ អ្នក​នោះជា​មនុស្ស​ដែល​ចូល​ចិត្ត​ការ​លេង និង សិល្បៈ។ បើ​គ្រាន់​តែ​ចុច​អក្សរ អ្នក​ជា​មនុស្ស​ដែល​ខ្វល់​ខ្វាយ​ពី​ភាព​ឥត​ខ្ចោះ ឬ ភាព​ជាក់​លាក់​ពិត​ប្រាកដ។ប្រភព៖ Beingguru and Business Insider

ដោយ៖ ហ៊ាង សុគន្ធារី

No comments