ព័ត៌មានថ្មីបំផុត

ញ៉ាំ​បាយរាល់ថ្ងៃ​​ ធុញ​អត់?​ ចុះ​បើ​សាក​​ "មីគោក​៤​រសជាតិ" ម្តងមើល៍! ម៉េចដែរ?

Loading...
ជាទំលាប់របស់ប្រជាជនខ្មែរទៅហើយ ដែលញាំបាយនិងម្ហូបជាអាហារពេលថ្ងៃរាល់ថ្ងៃនោះ តែតាមពិតមានអាហារឆ្ងាញ់ៗជាច្រើនដែលអាចញាំបាននៅពេលថ្ងៃត្រង់នោះ។ មីគោក៤រសជាតិ គឺជាម្ហូបមួយនៅក្នុងម្ហូបដែលឆ្ងាញ់ៗទាំងនោះ។



បើគ្រាន់តែលឺឈ្មោះថាមីគោក៤រសជាតិ មនុស្សមួយចំនួនអាចនឹងគិតទៅដល់មីដែលមានរសជាតិហិលខ្លាំងដែលធ្វើឲ្យប៉ះពាល់ដល់អ្នកបរិភោគ។ តាមពិតទៅ មីគោក៤រសជាតិ គឺជាប្រភេទមីគោកដែលមានសរសៃមីរសជាតិតែមួយ ប៉ុន្តែមានសាច់បួនប្រភេទដែលមានរសជាតិឆ្ងាញ់ ប្លែកៗខុសពីគ្នា។

សាច់ទាំងបួនប្រភេទនោះមានដូចជា៖

១.សាច់ផាកឡូវ ៖​

មានក្រពះជ្រូកផាកឡូវដែលយើងតែងតែយកមកញ៉ាំលេង ជាមួយជ្រក់ ប៉ុន្តែបើយកមកញាំជាមួយមីគោកនេះទៀត គឺថា យើងនឹងអាចស្គាល់នូវរសជាតិថ្មីមួយទៀត ដែលអណ្តាតរបស់យើងមិនដែលបានស្គាល់ពីមុន។


២. សាច់ទា ៖ ​


ធ្វើឡើងសម្រាប់ដែលចូលចិត្តសាច់ទា ជាពិសេសសាច់ទាខ្វៃ។ យើងតែងតែញាំសាច់ទាខ្វៃជាមួយនឹងបាយ ចុះបើសាកវាជាមួយនឹងមីគោកវិញម្តង! តើវាអស្ចារ្យដល់កំរិតណាទៅ?


៣. សាច់សាស៊ីវ ៖


គ្រាន់តែលឺក៏ចង់លេបទឹកមាត់ដែល ព្រោះវាជាសាច់ជ្រូកដែលចំអិនតាមបែបចិន ហើយវាពិតជាពេញនិយមណាស់នៅប្រទេសចិន និង កំពុងពេញនិយមខ្លាំងនៅកម្ពុជាផងដែរ។ ចុះបើសាកញ៉ាំវាជាមួយនឹងមីគោក តើឆ្ងាញ់ដល់ថ្នាក់ណាទៅ?


៤. សាច់ជ្រូកខ្វៃ៖ 

ច្រុបៗៗ នេះប្រាកដជាសម្លេងដែលលឺឡើង ពេលដែលយើងញ៉ាំមីគោកជាមួយនឹងសាច់ជ្រូកបីជាន់ខ្វៃស្រួយៗ ហើយឈ្ងុយរបស់ហាងមីគោកបួនរសជាតិ។ គ្រាន់តែគិតដល់ ក៏លឺច្រុបៗដែរ!!!


ចុះបើខ្ញុំចង់ញ៉ាំទាំងអស់? កុម្ម៉ង់គេទៅ​! គេធ្វើឲ្យបាន ហើយរសជាតិទាំង៤យ៉ាងនោះនឹងធ្វើឲ្យអណ្តាតយើងក្លាយជាអណ្តាត ដែលសំណាងជាងគេលើលោកនេះ។

តើនៅក្នុងចានមានតែសាច់៤មុខនោះ ហើយនិងមីទេឬ? ខុសហើយ!!! ក្នុងនោះមាន គាវស្នូលសាច់ជ្រូកដែលភាគច្រើនភ្ញៀវហៅថែមរហូត ស្ពៃចង្កឹះធម្មជាតិ ឈាមជ្រូក និង ទឺកស៊ុបខាងក្រៅដែលធ្វើឲ្យ រសជាតិមីគោកនេះកាន់ឈានទៅកំរិតមួយដ៏អស្ចារ្យ។

ក្រោយពីបានដឹងពីមីគោក៤រសជាតិ អ្នកប្រាកដជាចង់សាកល្បងវាហើយមែនទេ? កុំគិតថាអាហារប្រភេទនេះគួរតែញ៉ាំពេលល្ងាច ហើយមិនអាចញាំពេលថ្ងៃត្រង់ជំនួសបាយថ្ងៃត្រង់បាន។ មីគោក៤រសជាតិនេះ គឺជាអាហារដែលសមស្របបំផុតសម្រាប់អ្នកទទួលទាននៅពេលថ្ងៃ ដោយសារមូលហេតុពិសេសៗទាំងអស់នេះ៖

រសជាតិថ្មី៖ ញ៉ាំបាយរាល់ពេលទៅហើយ ហេតុអ្វីមិនសាកល្បងនូវរសជាតិថ្មីរបស់មីគោក៤រសជាតិ? ញ៉ាំហើយចង់ញ៉ាំទៀត!

ឆ្ងាញ់ឆ្អែត តម្លៃសមរម្យ៖ ឆ្ងាញ់ ហើយឆ្អែតទៀត! មីគោកមួយចាន ជាមួយនឹងសាច់ទាំង៤ប្រភេទ ហើយហុតទឹកស៊ុបមួយចានទៀត ប្រាកដជាឆ្អែតដល់ល្ងាចហើយ។

ចំនេញពេលវេលា៖ មីគោកគឺជាអាហារដែលចំអិនបានលឿន ត្រឹមតែ៥នាទីប៉ុណ្ណោះ អ្នកនឹងអាចហោះហើរជាមួយនឹងរសជាតិមីគោកនិងសាច់ទាំង៤ប្រភេទនោះមិនខាន។

ងាយស្រួល៖ វាកាន់តែងាយស្រួលទៀតសម្រាប់អ្នកមិនចង់ចេញពីកន្លែងធ្វើការ ព្រោះហាងមួយនេះមានការវេចខ្ចប់យ៉ាងស្អាត ហើយដឹកជញ្ជូនដល់កន្លែងរបស់អ្នកជាមួយនឹងសេវាកម្មដ៏ទាន់ចិត្ត។




ធ្វើដោយដៃ៖ ហាងមួយចំនួនប្រើម៉ាស៊ុនមកផលិតមីដែលធ្វើឲ្យកំរិតរសជាតិរបស់មីមិនសូវឆ្ងាញ់ តែផ្ទុយទៅវិញ ហាងមីគោក៤រសជាតិផលិតអាហារនៅក្នុងហាងខ្លួនដោយផ្ទាល់ ដែលនេះបានធ្វើឲ្យមីគោកនៅទីនោះមានរសជាតិឆ្ងាញ់ខុសពីគេ។

តោះសាកប្តូររស់ជាតិទាំងអស់គ្នា ! អណ្តាតយើងក៏ចេះធុញដែរ គ្រាន់តែវាមិនចេះនិយាយ។


**គួរបញ្ជាក់ផងដែរថា ហាងមីគោកបួនរសជាតិបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៩៖៣០ ព្រឹក - ៨​​ យប់។

ហាងមីគោក៤រសជាតិមានទីតាំងស្ថិតនៅផ្លូវ 276 សង្កាត់បឹងកេងកង 3 រាជធានី ភ្នំពេញ
លេខទំនាក់ទំនង ៖ 089718887/ 098373232

អត្ថបទដោយ៖ សាម សុជាទិញ

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។  

No comments