ព័ត៌មានថ្មីបំផុត

ការពិតទាំង ១០ ទាល់តែនៅកូរ៉េខាងត្បូងទើបអាចរកបាន?

Loading...

ប្រទេសជាច្រើនលើពិភពលោកសុទ្ធតែមានចំណុចពិសេសៗខុសប្លែកពីគ្នាគួរអោយចាប់អារម្មណ៍។ ថ្ងៃនេះ យើងនឹងបង្ហាញអ្នកពីប្រទេសមួយក្នុងចំណោមទាំងអស់ គឹប្រទេសកូរ៉េខាងត្បូង ថាតើបែបបទនៃការរស់នៅមានភាពប្លែកយ៉ាងណា។



. នៅតាមផ្លូវ អ្នកអាចឃើញថា មានការលក់ផ្លែឈើច្រើនមុខ ចិតជាចំនិតៗ ដោតនឹងឈើឫស្សី សម្រាប់លក់ជាពិសេសនៅរដូវក្តៅ។


. ដំឡូងផ្អែមបំពងវិលៗដាក់ចង្កាក់នេះ ជាចំណីដ៏ពេញនិយមបំផុតមួយ និងងាយស្រួលរកបានគ្រប់ទីកន្លែង។


. គេព្យួរជីនៅលើដើមឈើ អ្នកមិនដឹងស្មានតែ ​ដើមឈើឈឺហើយ បានគេព្យួរសារ៉ូមអោយចឹង។


. សម្រាប់កូនក្មេងតូចៗ ភាគច្រើនប៉ាម៉ាក់គេតែងនាំកូនចេញមកក្រៅស្រូបខ្យល់អាកាស ​និងជួបមនុស្សម្នា ហើយពួកគេត្រូវបានដាក់អោយអង្គុយក្នុងរទេះក្មេងដែលអាចគេងផង និងលេងក្នុងនោះផង។ រទេះបែបនេះមានទំងន់ស្រាលជាងរទេះរុញធម្មតា។


. ប្រភេទឈាម គឺជាកត្តាសំខាន់ធំមួយ ក្នុងការជ្រើសរើសគូអនាគត។


. មនុស្សចូលចិត្តប្រើប្រាស់បន្ទប់ទឹកដែលមានប្រដាប់ចុចបញ្ជាច្រើន មានម៉ាស្សា មានពន្លឺភ្លើងភ្លឺចាំងតិចៗ និងមានតន្ត្រីកំដរអារម្មណ៍។


. វាជារឿងទូទៅ និងគ្មានអីចំឡែកទេ នៅពេលមនុស្សប្រុសៗភាគច្រើនប្រើប្រាស់គ្រឿងសម្អាង ដូច្នេះទើបមើលទៅស្បែក និងសក់របស់ពួកគេមានភាពស្អាតអស់ទាស់។


. ហាងកាហ្វេ និងភោជនីយដ្ឋានទាំងអស់ ​មិនថាធំក្តីតូចក្តី សុទ្ធតែមានសេវាកម្មដឹកជញ្ជូនដល់ផ្ទះ។


. មិនថាមនុស្សធំ ឫកូនក្មេង តែងតែផឹកទឹកដោះគោមួយកែវជានិច្ចនៅពេលអាហារថ្ងៃត្រង់។ ពួកគេតែងផឹកទឹកដោះគោជូរ ទឺកដោះគោស្រស់ និងទឹកដោះគោក្រឡុកជាដើម។


១០. គីមឈី គឺជាម្ហូបប្រចាំត្រកូលមួយមុខដែលមិនអាចខ្វះបាន។ ក្រៅពីគីមឈី ជនជាតិកូរ៉េក៏តែងតែនិយមផ្អាប់បន្លែច្រើនមុខទៀត ធ្វើដូចជាជ្រក់ ឫទម្រង់ជាគីមឈី ​សម្រាប់ទទួលទានផងដែរ។




រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: brightside.me

No comments