ព័ត៌មានថ្មីបំផុត

របៀប​មនុស្ស​ឆ្លាត​ប្រឈម​ជាមួយ​មនុស្ស​យ៉ាប់​

Loading...
មនុស្សមានអត្តចរិតខុសៗគ្នា ហើយមនុស្សមិនមែនសុទ្ធតែល្អគ្រប់ពេលទេ ហើយអ្នកខ្លះដែលយើងចាត់ទុកថាជាមនុស្សពិបាកនិយាយគ្នានោះ ក៏មិនមែនថាចាមនុស្សអាក្រក់នោះទេ ជួនកាលពេលខ្លះគេប្រកាន់ខ្លួនខ្លាំងពេក។ ក្នុងកាលៈទេសៈដែលលំបាកនិយាយគ្នានោះ មនុស្សយើងមានវិធីសាស្រ្តខុសៗគ្នា តែវិធីខ្លះអាចនឹងផ្តល់លទ្ធផលមិនល្អសំរាប់ថ្ងៃក្រោយ ប៉ុន្តែវីធីទាំងនេះជាអ្វីដែលពួកឆ្លាតគេអនុវត្តនឹងមានប្រសិទ្ធភាពល្អ៖



១. តាំងខ្លួនអោយខ្ពស់ជាងគេ


ពេលខ្លះពេលយើងខំប្រឹងនិយាយស្រួលបួលដាក់គេ គេបែរជាតបមកវិញ​ដោយការលេងសើចហើយមិនយកចិត្តទុកដាក់លើអ្វីដែលយើងនិយាយនោះទេ។ បើមានពេលនោះ ត្រូវបង្ហាញពីជំហរបស់ខ្លួនដោយភាពមើុងម៉ាត់ បង្ហាញអោយគេ ដឹងថាខ្លួនមានឬទ្ធិខ្លាំងជាង។


២. គ្រប់គ្រងខ្លួនឯង


ជំលោះកាន់តែធំឡើង ភាគច្រើនបណ្តាលមកពី​ការប្រើអារម្មណ៍ ទោះបីជាយ៉ាងណាក៏ដោយមិនថាគេនិយាយអាក្រក់យ៉ាងណាក៏ដោយ ត្រូវចាំថាអ្នកអាចពន្យារពេលខ្លះសម្រួលអារម្មណ៍បាន មិនចាំបាច់តទៅគេភ្លាមៗទេ។ បើកំពុងខឹងខ្លាំងទុកវាចោលមួយសន្ទុះ ហើយចាំត្រលប់មកវាវិញអ្នកនឹងអាចបន្តដោយសន្តិវិធីបាន ។


៣. រកជំនួយ

អាចថាការងារ និង ការសិក្សារបស់អ្នកតម្រូវអោយប្រឈមជាមួយមនុស្សប្រភេទនោះជាញយៗ ដូច្នេះសូមកំុផ្ទុកបញ្ហានិងភាពសៅហ្មងទាំងអស់ក្នុងខ្លួន ត្រូវរកជំនួយពីអ្នកដទៃដើម្បីព្យាបាលចិត្ត និងអារម្មណ៍ផ្សេងៗដែលពួកគេអាចជាការគាំទ្រសំរាប់អ្នកដើរទៅមុខទៀត។


៤. កំុផ្តោតលើបញ្ហា ផ្តោតលើដំណោះស្រាយ


ត្រូវចាំថា ជម្លោះវាកើតពីបញ្ហា ហើយបើរវល់តែផ្តោតលើបញ្ហា វានឹងមិនទៅណាទេ វានឹងបង្ករឿងអោយកាន់តែធំនោះ ។ ជ្រើសយកដំណោះស្រាយជាអ្វីដែលអ្នកគួរចងចាំ ព្រោះវាជាផ្លូវសម្រាប់អោយអ្នករត់ចេញពីបញ្ហាបាន។


៥. មិនធ្វើអោយខ្លួនឯងអស់ក្រលាដើរទេ

រាល់ការតទល់ផ្សេងៗ មិនមែននឹកឃើញភ្លាមៗនោះទេ ពួកគេមានគម្រោងរៀបចំទុកជាស្រេចក្នុងការបន្តអ្វីដែលខ្លួនគិតថាត្រូវ។ ជំហាននៃការដើររបស់គេ គេសម្រេចចិត្តហើយថា ដើរផ្លូវសន្តិភាពរវាងគ្នា ឬចង់វាយប្រហារគេ ហើយខ្លួនគេផ្ទាល់គេអាចទាយពីលទ្ធផលហើយជាស្រេច។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Bornrealist


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page របស់ខ្លួន ដោយ គ្មានការ អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments