ព័ត៌មានថ្មីបំផុត

គេង​​លក់​​ស្រួល​ ​មិន​​​ស្រ្តេស​​ មិន​​តាន​​​តឹង​​ ជាមួយ​​វិធី​​សាស្រ្ត​​ងាយៗ​​ទាំង​​នេះ​​

Loading...
ពាក្យ​ថា​ស្ត្រេ​ស ឬ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​ច្រើន គឺជា​អ្វី​ដែល​មនុស្ស​ភាគច្រើន​ចៀស​មិន​ផុត​ឡើយ​។ យ៉ាងណាមិញ ស្ត្រេ​ស​អាចជា​ផ្នែក​មួយ​ដ៏​ធំ​នៃ​ជីវិត ហើយក៏​បាន​ញ៉ាំ​ញី​ដល់​ការ​គេង​របស់​យើង​មិន​បាន​ស្កប់ស្កល់ និង​ស្រួល​ដែរ​។ មនុស្ស​យើង​ច្រើន​តែ​ស្ត្រេ​ស​ដោយសារតែ​ការងារ​ដែល​ធ្វើ​ជា​ប្រចាំ ហើយ​វា​តែងតែ​ផ្តល់​ជា​ស្រមោល​ជាប់​ដល់​ពេល​គេង​រហូត​។ ដូច្នេះ​ដើម្បី​ចៀស​ផុត​អំពី​រឿងនេះ ហើយ​ចង់​គេង​លក់​កាន់តែ​ស្រួល​ទៀត​នោះ យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖


  • ​មុន​ចូល​គេង​មួយ​ម៉ោង ចូរ​ដាក់​ឧបករណ៍​អេឡិចត្រូនិច​នៅ​ឆ្ងាយ​ពី​ខ្លួន​ដូចជា ទូរស័ព្ទ ថេប្លេត កុំព្យូទ័រ ឬ​ទូរទស្សន៍​ជាដើម​។
  • ​សកម្មភាព​ជាច្រើន​ដូចជា ការ​លាងចាន ដើរលេង​ជាមួយ​ឆ្កែ រត់​កីឡា ឬ​លាង​សម្អាត​បន្ទប់​អាចធ្វើឲ្យ​អ្នក​លែង​មាន​អារម្មណ៍​គិត​អ្វី​ច្រើន និង​នឿយហត់​ចង់​គេង​។
  • ​ញ៉ាំ​អាហារ​ជំរុញ​ដល់​ការ​គេង​នៅពេល​ញ៉ាំ​អាហារ​ពេលយប់​ដូចជា ផ្លែ​ចេក ឬ​ទឹកដោះគោក្តៅ​ឧណ្ហៗ​។​
  • ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាហ្វេ​អ៊ី​ន​ដូចជា តែ ឬ​កាហ្វេ​ជាដើម​។
  • មុន​គេង អ្នក​អាច​សរសេរ​នូវ​អ្វី​ដែល​អ្នក​ខ្វល់ខ្វាយ​ចេញ​ឲ្យអស់ ក៏​អាច​ជំរុញ​ដល់​ការ​គេង​លក់​ដែរ​។​
  • ​មុន​ចូល​គេង យក​ល្អ​គួរតែ​មាន​ទម្លាប់​ងូតទឹក​ក្តៅ​បើសិនជា​អ្នក​ឧស្សាហ៍គេង​មិន​លក់ ឬ​ខ្វល់ខ្វាយ​ក្នុង​អារម្មណ៍​ច្រើន​៕
ប្រភព៖ សុខភាព

No comments