ព័ត៌មានថ្មីបំផុត

អត្ថន័យបង្កប់ដែលមិនគួរអោយជឿនៅក្នុងរូបភាពមុនដំបូងបង្អស់ដែលអ្នកមើលឃើញ?

Loading...
 តើរូបភាពមុនដំបូងបង្អស់ដែលអ្នកមើលឃើញជារូបអ្វី? ហើយវានឹងប្រាប់អ្វីខ្លះដល់អ្នក?

. រូបភូមិស្រុកមនុស្សរស់នៅ

ប្រាកដណាស់ វាបង្ហាញថា​ អ្នកជាមនុស្សស្វែងរកសេរីភាពគ្រប់ពេលវេលា។ អ្នកជាបុគ្គលឯករាជ្យម្នាក់ដែលតែងតែធ្វើកិច្ចការងារអ្វីមួយដោយខ្លួនឯង ហើយមិនរង់ចាំជំនួយពីអ្នកដទៃ ព្រោះអ្នកគិតថា អ្នកនឹងអាចធ្វើវាបានល្អបំផុតដូចអ្វីដែលអ្នកប្រាថ្នា។

ដំបូន្មានដែលអ្នកគួរចងចាំគឺថា អ្នកគួរតែឈប់គិតថាអ្នកដទៃមិនអាចយល់ពីគំនិត និងសកម្មភាពរបស់អ្នក។ ​ផ្ទុយទៅវិញ អ្នកគួររៀនបើកចិត្តអោយទូលាយចំពោះអ្នកជុំវិញខ្លួន និងពិភពលោកទាំងមូល ហើយគួរតែព្យាយាមធ្វើយ៉ាងណាកុំអោយខ្លួនឯងក្លាយជាមនុស្សឯកោ។

. រូបសត្វដំរី

អ្នកតែងតែស្វែងរកការការពារ។ ប្រហែលជាអ្នកធ្លាប់បានឆ្លងកាត់បទពិសោធន៍ជីវិត ឫស្នេហាមួយដែលធ្វើអោយ អ្នកមានភាពខ្លាចរអា និងមិនសូវមានភាពជឿជាក់លើខ្លួនឯង។ វាមិនមែនមានន័យថាអ្នកជាមនុស្សទន់ខ្សោយនោះទេ តាមពិតទៅអ្នកគឺជាមនុស្សដែលអោយតម្លៃខ្ពស់បំផុតលើភាពស្មោះត្រង់រវាងគ្នានិងគ្នា ទៅវិញទៅមក នៅក្នុងទំនាក់ទំនងណាមួយ។

ដំបូន្មានដែលអ្នកគួរចងចាំគឺថា នៅពេលដែលអ្នកមានអារម្មណ៍ថា គ្មានភាពកក់ក្តៅ និងខ្វះការការពារពីសំណាក់អ្នកដទៃ អ្នកគួរតាំងចិត្តអោយស្ងប់ និងរឹងមាំ ហើយផ្តោតលើខ្លួនឯងជាមុន និងមើលត្រឡប់ថា អ្នកពិតជាខ្លាំងពូកែមែនដែលអ្នកបានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជីវិត ទម្រាំបានដល់ថ្ងៃនេះ។


រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com


 *ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។


No comments