ព័ត៌មានថ្មីបំផុត

ងាយ​ៗ​ជួយ​ឲ្យ​អ្នក​ក្លា​ហាន​ សម្រុក​ទៅ​កាន់​គោល​ដៅ​ក្នុង​ជីវិត​

Loading...
ជាធម្មតា មនុស្សគ្រប់គ្នាតែងតែចង់ឲ្យខ្លួនឯងក្លាយជាមនុស្សល្អ ពូកែមានភាពអស្ចារ្យនិងទទួលបានការគោរពពីអ្នកដទៃ។ ប៉ុន្តែក្ដីប្រាថ្នាចង់ឲ្យខ្លួនឯងមានភាពប្រសើរនេះ មិនមែនចេះតែអាចធ្វើបាននោះទេ ព្រោះវាទាមទារឲ្យអ្នកដឹងវិធីសាស្រ្តមួយចំនួនដូចជា៖


១. កុំចាំឲ្យគេជំរុញ ត្រូវធ្វើវាដោយខ្លួនឯង
ជាទូទៅមនុស្សយើងតែងតែត្រូវការនូវការលើកទឹកចិត្ត ការជំរុញពីអ្នកផ្សេងក្នុងការធ្វើអ្វីមួយ។ ប៉ុន្តែអ្នកត្រូវតែផ្លាស់ប្តូរនូវទម្លាប់មួយនេះ បើសិនជាអ្នកចង់ឲ្យខ្លួនឯងមានការអភិវឌ្ឍន៍។ អ្នកត្រូវតែចាប់ផ្ដើមធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងផ្ទាល់ ដោយមិនត្រូវចាំតែការជំរុញនិងការលើកទឹកចិត្តនោះទេ។ បើគ្មានការការលើកទឹកចិត្តបែបនេះ អ្នកធ្វើវាមិនបានមែនទេ? គិតពីវាសារជាថ្មី ហើយធ្វើការផ្លាស់ប្ដូរដើម្បីឲ្យជីវិតមានភាពប្រសើរ។


២. ព្យាយាមកែកំហុស
វាជារឿងចាំបាច់បំផុតដែលអ្នកត្រូវតែព្យាយាមកែកំហុសដែលអ្នកធ្លាប់ធ្វើពីមុនមក។ ទោះបីជាគ្មានអ្នកណាម្នាក់ល្អឥតខ្ចោះក៏ដោយ អ្នកក៏មិនត្រូវបណ្ដោយខ្លួនឯងឲ្យប្រព្រឹត្តកំហុសដដែលជាច្រើនលើកនោះទេ។ អ្នកត្រូវតែទទួលយកការណែនាំ ទទួលស្គាល់កំហុសនិងព្យាយាមកែប្រែវាឲ្យប្រសើរ។


៣. ស្គាល់ខ្លួនឯងឲ្យបានច្បាស់
កុំព្យាយាមចង់បានការស្គាល់ពីអ្នកដទៃ អ្នកត្រូវតែស្គាល់ខ្លួនឯងឲ្យច្បាស់វិញទើបជាការល្អ។ ពេលដែលអ្នកស្គាល់ខ្លួន​ឯងច្បាស់ហើយនោះ អ្នកនឹងដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្លួន ហើយអ្នកនឹងព្យាយាមស្វែងរកវិធីកែប្រែចំណុចខ្សោយ និងពង្រឹងចំណុចខ្លាំងឲ្យកាន់តែរឹងមាំ។ អ្នកត្រូវតែចាំថា មានតែខ្លួនអ្នកទេដែលដឹងពីខ្លួនអ្នកបានច្បាស់ជាងគេ ហើយដឹងថាខ្លួនឯងត្រូវការអ្វីនោះ។


៤. កុំព្យាយាមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ
អ្នកត្រូវតែដឹងថា អ្នកជាម្ចាស់នៃខ្លួនអ្នក មិនមែនអ្នកដទៃនោះទេ។ អ្នកកើតមកមានការជ្រើសរើសនិងបែបបទនៃជីវិតរស់នៅខុសពីអ្នកដទៃ។ អ្នកគួរតែកុំប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ព្រោះពេលខ្លះវានិងធ្វើឲ្យខ្លួនអ្នកបាក់ទឹកចិត្តក៏ថាបាននៅពេលដែលខ្លួនអ្នកធ្វើមិនបានដូចគេ។ បើប្រៀបធៀបជាមួយអ្នកដទៃ អ្នកត្រូវតែព្យាយាមនិងមិនត្រូវបោះបង់នោះឡើយ។ ប៉ុន្តែមិនមែនន័យថាត្រូវធ្វើឲ្យដូចគេនោះទេ។​ ស្គាល់ខ្លួនឯងច្បាស់ដឹងពីអ្វីដែលខ្លួនចង់បាន កំណត់គោលដៅដើរទៅមុខដើម្បីក្ដាប់យកវាឲ្យបាន។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

No comments