ព័ត៌មានថ្មីបំផុត

ចំណុច​មួយ​ចំនួន​ដែល​យើង​គួរ​ឈប់​រំពឹង​ទុក​ពី​អ្នក​ដទៃ​

Loading...
មនុស្សយើងភាគច្រើនចូលចិត្តណាស់ពេលអ្នកដទៃស្របតាមអ្វីដែលខ្លួនចង់បាន និង ត្រូវការហើយតែងអាកអន់ចិត្តពេលគេមិនធ្វើតាម។ អ្នកខ្លះទៀតរស់នៅ​ដោយពឹងផ្អែកខ្លាំងទៅលើអ្វីដែលអ្នកដទៃមកលើយើង រហូតដល់វាខ្លាចទៅជាទំលាប់ ដែលតែងរំពឺងថាគេនឹងធ្វើដូច្នេះ ដូច្នោះដូចដែលយើងគិត ។ ការធ្វើបែបនេះនឹងមិនធ្វើអោយយើងមានក្តីរីករាយជាងការដែលខ្លួនបង្កើតក្តីសុខ ដោយខ្លួនឯងនោះទេ ចំណុចទាំងនេះជាអ្វីដែលខ្លួនគួរពិចារណាឡើងវិញ៖


១. ឈប់គិតថា អ្នកដទៃនឹងមានគំនិតត្រូវនឹងគមនិតរបស់យើងរហូត

មនុស្សកើតមកខុសគ្នា មានគំនិតខុសគ្នា ហើយមិនចូលចិត្តអ្វីដូចគ្នាទាំងអស់ទេ ដូច្នេះយើងមិនអាចបង្ខំអោយគេទទួលយកអ្វីដែលយើងតម្រូវអោយគេធ្វើនោះទេ ទោះបីជាគេធ្វើក៏មិនអស់ពីចិត្តគេដែរ។ ដូច្នេះគួរកំុបៀតបៀនជីវិតគេ ហើយរស់នៅដោយចុះសម្រុង បើត្រូវការគេគ្រាន់តែស្នើរគេ បានហើយកំុបង្ខំគេអោយធ្វើ។


២. កំុរំពឹងថាអ្នកដទៃរីករាយនឹងអ្វីគ្រប់យ៉ាងដែលយើងធ្វើ


ពេលខ្លះគេកំពុងរងទុក្ខដោយកត្តាអ្វីមួយ ឬយើងខ្លួនឯងធ្វើអោយគេលំបាក ហើយយើងធ្វើមិនដឹងរឿង គិតថាវាមិនមែនជារឿងធំដំុនោះ។ គួរតែឈប់ទៅ បើគិតថាយើងធ្វើខុសស្រាលក្តី ធ្ងន់ក្តី ត្រូវសំុការអត់អោនពីគេ កំុគិតថាអ្នកដទៃតែងមិនអីពេលមានបញ្ហានោះ។


៣. ឈប់រំពឹងអោយគេផ្លាស់ប្តូរសំរាប់យើង

វាតែងកើតមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជាការយើងចង់បានអ្វី ចង់ញាំុអ្វី ហើយបង្ខំអ្នកនៅជំុវិញខ្លួនអោយស្របតាមយើង ហើយនៅពេលគេបដិសេធមានអារម្មណ៍ថាអន់ចិត្ត ឬខឹងគេដោយគេមិនធ្វើអ្វីខុសផង ។ ត្បិតតែវាមិនធំដំុមែនតែវាអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកបាន។


៤. ឈប់រំពឹងថាគេគ្រប់គ្នានឹងចូលចិត្តយើង


ទោះបីជាយើងល្អដាក់គេប៉ុណ្ណាក៏មិនអាចបញ្ជាក់បានថា ខ្លួនអាចធ្វើអោយអ្នកទាំងអស់នោះចូលចិត្តយើងបានដែរ ព្រោះពួកគេមានគំនិតខុសគ្នាមកកាន់យើង អ្នកខ្លះគិតថាយើងល្អ ប៉ុន្តែអ្នកខ្លះគិតថា យើងធ្វើដើម្បីបង្កើតការទាក់ទាញប៉ុណ្ណោះ។ ឈប់គិតពីគេ ហើយធ្វើអ្វីដែលត្រូវ ។


៥. ឈប់គិតថាគេនឹងធ្វើដាក់យើងនូវអ្វីដែលយើងធ្វើដាក់គេ

វាជារឿងល្អដែលយើងមានគំនិតល្អនៅក្នុងការធ្វើល្អទៅកាន់អ្នកដទៃ ហើយមានគំនិតវិជ្ជមាន ដោយគិតថាយើងនឹងទទួលអំពើល្អដែលគេបានធ្វើមកលើយើងនោះ។ ចុះបើ យើងធ្វើល្អហើយ កំុរំពឹងការទទួលមកវិញនូវសំណងដែលខ្លួនបានធ្វើនោះ វាអាចនឹងកាត់បន្ថយការអាក់អនស្រពន់ចិត្តផ្សេងៗនៅថ្ងៃក្រោយ ។


ត្រូវចាំថាមនុស្សយើងរំពឺងកាន់តែច្រើន មនុស្សយើងនឹងភ្លេចថាគ្មាននរណាក្រៅពីខ្លួនឯងទេ ដែលអាចអោយការរស់នៅរបស់ខ្លួនល្អបំផុតនោះ ។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ Bornrealist


*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page របស់ខ្លួន ដោយ គ្មានការ អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments