ព័ត៌មានថ្មីបំផុត

ជណ្តើរយន្ត​ប្រអប់​ធ្លាក់ចុះ គួរតែ​ធ្វើ​ដូចម្តេច​?

Loading...
​យើងខ្ញុំ​ជៀជាក់ថា​មាន​មនុស្ស​មួយចំនួនធ្លា​ប់​ជាប់​នៅក្នុង​ជណ្តើរយន្ត​ប្រអប់ ប៉ុន្តែ​គ្រាន់តែ​ជាប់​មិន​សូវ​ប៉ុន្មាន​ទេ តែបើ​ជាប់​ហើយ ជណ្តើរយន្ត​ស្រាប់តែ​ស្រុត​ចុះក្រោម តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

1.​    ​បើ​អ្នក​ជាប់​នៅក្នុង​ជណ្តើរយន្ត ហើយ​វា​ស្រាប់តែ​ស្រុត​ចុះទៅ​ក្រោម នៅពេល​នោះ​បើ​ដៃ​អ្នក​កំពុង​កាន់កា​តាប ឬ​ប្រអប់​ផ្សេងៗ​ដែល​រឹង អ្នក​អាច​ដាក់​វា​ត្រួត​គ្នា ហើយ​ឈរ​ពី​លើ​បាន ប្រអប់​កាន់តែ​ច្រើន​កាន់តែ​ល្អ​។​
 
2.​    ​ប្រសិនបើ​នៅ​ក្នុង​ជណ្តើរយន្ត​មាន​បង្កាន់ដៃ អ្នក​គួរតែ​ចាប់​បង្កាន់ដៃ​ឲ្យ​ជាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​អាច​កើតមាន​លើ​ខ្លួន​អ្នក អ្នកនឹង​មិនសូវ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ក្រោយពេល​គេ​មក​ជួយ​។​
 
3.​    ​ប្រសិនបើ​នៅ​ក្នុង​ជណ្តើរយន្ត​មាន​មនុស្ស​ច្រើន អ្នក​អាច​បន្ទន់​ជង្គង់​អ្នក​បាន នេះ​ក៏​ជា​វិធី​ដែល​អាច​ជួយ​ជីវិត​អ្នក​បាន​ដែរ ហើយ​មិន​សូវ​មាន​របួស​ខ្លាំង​នោះ​ទេ​។​
 
4.​    ​ថ្វី​ត្បិត​តែ​វិធី​ខាងលើ​មិន​អាច​ការពារ​មិន​ឲ្យ​អ្នក​មាន​របួស ប៉ុន្តែ​វា​អាច​ការពារ​ជីវិត​អ្នក​បាន មិនសូវ​ឲ្យ​អ្នក​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ង​រឡើយ​៕



ប្រភព៖ សុខភាព

No comments