ព័ត៌មានថ្មីបំផុត

មនុស្ស​ប្រុស​ម្នាក់​នោះ​​​មិន​​​ទាន់​​ចាស់​​​ទុំ​​នៅ​​ឡើយ​​ទេ​ បើគេ​​មានចរិត​បែបនេះ

Loading...
តើ​អ្នក​មាន​គិតថា ខ្លួនឯង​កំពុងតែ​ណាត់​ជួប​ជាមួយ​បុរស​ម្នាក់​ដែល​នៅ​ក្មេងខ្ចី​នៅឡើយ​ដែរ​ទេ​? វា​អាច​នឹង​ត្រូវការ​ពេល​បន្តិច​ដើម្បី​ដឹងថា បុរស​ដែល​អ្នក​កំពុងតែ​ណាត់ជួប​នោះ​នៅ​ក្មេងខ្ចី​នៅឡើយ ឬ​មិន​ទាន់​ចាស់ទុំ​ទេ ដែល​ធ្វើឲ្យ​អ្នក​មិន​អាច​មើលឃើញ​ថា​នៅ​ពេល​ខាង​មុខ​នឹង​អាច​រស់នៅ​ជាមួយគ្នា​បាន​យ៉ាង​សប្បាយចិត្ត​ឡើយ​។ ដើម្បី​ដឹង​ថា បុរស​ម្នាក់​នោះ​នៅ​មិនទាន់​ចាស់ទុំ​នៅលើ​យ យក​ល្អ​គួរតែ​ធ្វើការ​សង្កេត​ទៅលើ​ប៉ុន្មាន​ចំណុច​ដូចខាងក្រោម​នេះ​សិន​ទៅ​៖


  • ​គាត់​ចូលចិត្ត​ការស្តីបន្ទោស​ដាក់គ្នា​
  • ​គាត់​មិន​ទាន់​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចែករំលែក​ភាព​ទុក្ខសោក​របស់​អ្នក​នៅ​ឡើយ​
  • ​គេ​ជា​មនុស្ស​ចូលចិត្ត​សងសឹក​
  • ​នៅពេល​ខឹង​ម្តងៗ​តែងតែ​ធ្វើ​រឿង​ឆ្គួតៗ​បំផុត​
  • ​គេ​តែងតែ​ត្រូវការ​ការយកចិត្តទុកដាក់​របស់​អ្នក​ទាំងអស់​តែម្តង​
  • ​សម្រាប់​មនុស្ស​ប្រុស​បែបនេះ ការឈ្លោះគ្នា​ប្រៀប​ដូចជា​ការធ្វើ​សង្គ្រាម​អញ្ចឹង​៕
ប្រភព៖ សុខភាព

No comments