ព័ត៌មានថ្មីបំផុត

ច​រិតលក្ខណៈ​​របស់​​បុរស​​១២​​ប្រភេទ​​ ដែល​ស្ត្រី​​មិន​ត្រូវ​​រៀប​ការ​​ជាមួយ​​ឡើយ​​

Loading...
នៅពេល​និយាយ​ដល់​រឿង​ស្នេហា អ្នក​មិន​អាច​គិត​អ្វី​ផ្សេង​ក្រៅពី​ចង់​រៀបការ​ជាមួយ​បុរស​ដែល​ខ្លួន​ស្រឡាញ់​ឡើយ​។ សេចក្តីស្នេហា ធ្វើឲ្យ​មនុស្ស​យើង​ខ្វាក់ភ្នែក ហើយ​យើង​ក៏​ច្រើន​តែ​បង្កើត​នូវ​ជម្រើស​ដ៏​គ្រោះថ្នាក់​មួយ​ចំនួន​ដែល​វា​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​ស្តាយក្រោយ​ផងដែរ​។ វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ខ្លាំងណាស់​ដែល​ស្ត្រី​គ្រប់រូប​អាច​រៀបការ​ជាមួយ​បុរស​ដែល​មាន​លក្ខណៈ​ពេញលេញ​។ ប៉ុន្តែ​ចូរ​ស្រមៃ​មើលថា ការ​ដែល​រៀបការ​ជាមួយ​បុរស​ដែល​គិតថា​អ្នក​មិន​ទាន់​មាន​តម្លៃ មិន​ចូល​ចិត្ត​នូវ​អ្វី​ដែល​អ្នក​យល់ឃើញ ឬ​តែងតែ​យល់​ថា​អ្នក​ជា​ប្រពន្ធ​ដែល​គ្មាន​តម្លៃ តើ​វា​នឹង​មាន​អ្វី​កើតឡើង​ទៅ​? តើ​វា​នោះ​គឺជា​សុបិន្ត​អាក្រក់ឬ​ក៏​ជា​អ្វី​?



​ដូច្នេះហើយ​ទើប​ខ្ញុំ​លើក​នូវ​ចរិក​លក្ខណៈ​របស់​បុរស ១២​យ៉ាង​ដែល​អ្នក​គួរតែ​ពិចារណា​ឡើងវិញ​អំពី​ការសម្រេចចិត្ត​រៀបការ​ជាមួយ​៖

1.​ ​មិន​ដែល​គោរព​សន្យា​ដែល​ខ្លួន​បាន​និយាយ ឬ​គ្រាន់តែ​និយាយ​ឲ្យតែ​រួច​ពី​មាត់​
2.​ ​មិន​គោរព​អ្នក និង​ព្យាយាម​បំពាន​លើ​អ្នក ឬ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​ជានិច្ច​
3.​ ​តែងតែ​មាន​ភាពអាថ៌កំបាំង​ជាប់​ខ្លួន​ជានិច្ច ហើយក៏​មិន​ចង់​ចែករំលែក​នូវ​អ្វី​ដែល​ជា​ការងារ​រួមគ្នា​ជាមួយ​អ្នក​ដែរ​
4.​ ​តែងតែ​បង្កើតជា​លេស​ជាប់​ជានិច្ច ហើយក៏​មិន​ចាត់ទុក​អ្នក​ជា​អតិ​ភាព​ដំបូង​ក្នុង​ជីវិត​គេ​ដែរ​
5.​ ​ស្នេហា​ដែល​ល្អ និង​ត្រឹមត្រូវ​ដែល​មាន​ការ​ប្តេជ្ញា​នឹង​គ្នា គឺ​មិន​មាន​ការ​កុហក​ឡើយ​
6.​ ​តែងតែ​បង្កើតជា​ជម្លោះ​ជាប់
7.​ ​តែងតែ​ផ្តោត​សំខាន់​តែ​លើ​ការងារ​ច្រើន​ជាង​នៅ​ជាមួយ​អ្នក​
8.​ ​មិន​មាន​ពេលវេលា​ដើម្បី​ធ្វើបុណ្យ​សាង​កុសល្យ​ជាមួយគ្នាសោះ​
9.​ ​ជា​មនុស្ស​ប្រុស​ដែល​ស្អប់​សត្វ​
10.​ ​ជា​បុរស​ដែល​តោង​អ្នក​ស្អិត​ពេក ហើយក៏​មិន​ព្រម​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន​ដល់​អ្នក​សោះ​
11.​ ​បោកប្រាស់​អ្នក​ម្តង​ហើយ​ម្តងទៀត ជា​ពិសេស​រឿង​ដដែលៗ​
12.​ ​ជា​បុរស​ដែល​មិនទាន់​មាន​ភាពចាស់ទុំ​នៅឡើយ​៕

ប្រភព៖ សុខភាព

No comments