ព័ត៌មានថ្មីបំផុត

​ស្ត្រេ​សជួយ​ឲ្យ​អ្នក​ផ្តោតអារម្មណ៍​លើ​ផ្នែក​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ​

Loading...
ការសិក្សា​មួយ​បង្ហាញថា ស្ត្រេ​ស​អាចមាន​ទំនាក់ទំនង​នឹង​បទពិសោធន៍​អវិជ្ជមាន ប៉ុន្តែ​ជា​ការ​គួរអោយ​ភ្ញាក់ផ្អើល វា​ជួយ​មនុស្ស​អោយមាន ការ​ផ្តោតអារម្មណ៍​លើ​ផ្នែក​មួយ​ដែល​ល្អប្រសើរ​ជាង​នេះ​របស់​រឿង​ទាំងអស់នោះ ។​



លោកស្រី​ម៉ា​រ៉ា ម៉ា​ធឺ ( Mara Mather) នៅ​សកល​វិទ្យាល័យ​នៃ​រដ្ឋ​កាលីហ្វ​ញ៉ា និង ជា​អ្នកចូលរួម​តាក់តែង​នូវ​ការ សិក្សា​នេះ ជាមួយនឹង នី​កូល​អ ឡាយ​ហល ( Nicole R.Lighthall) បាន​និយាយថា ស្ត្រេ​សគឺ​ហាក់ដូចជា​អាចជួយ អោយ​មនុស្ស​រៀន​ពី​ប្រតិកម្ម​ជា​វិជ្ជមាន​នេះ ។​

កំណត់ត្រា​នៃ​គោលដៅ​បច្ចុប្បន្ន​នៅក្នុង​វិទ្យាសាស្ត្រ​ចិត្ត​វិជ្ជា​បាន​រាយការណ៍​ថា​នៅពេលដែល​មនុស្ស​មាន​ស្ត្រេ​ស កំពុង​ធ្វើ​ការសំរេចចិត្ត​ដ៏​ពិបាក​មួយ         ពួកគេ​អាច​នឹង​កាន់តែ​យកចិត្តទុកដាក់ ទៅនឹង ភាព​វិជ្ជមាន​នៃ​ជំរើស​ដែល  ពួកគេ​កំពុង​ធ្វើ​ការពិចារណា និង មិនសូវ​យកចិត្តទុកដាក់​ចំពោះ​ភាពអវិជ្ជមាន​នៃ​វា​នោះទេ ។​

ដោយ​យោង​ទៅតាម​សេចក្តីថ្លែងការណ៍​របស់​សកល​វិទ្យាល័យ ម៉ាធ័​របា​ននិយាយថា កាល​បើ​នរណាម្នាក់ កំពុង សំរេចចិត្ត​ថា​តើ​គេ​គួរ​ទទួលយក​ការងារ​ថ្មី​ដែរឬទេ ? និង កំពុង​មាន​អារម្មណ៍​ថា​ស្ត្រេ​ស​ដោយ​សារ​តែ​ការសំរេចចិត្ត នេះ អាច​នឹង​ថ្លឹងថ្លែង​ពី​ការកើនឡើង​នៃ​ប្រាក់ខែ​បាន​ច្រើន​ជាង ការគិត​ក្នុង​ផ្លូវ​អាក្រក់​ពី​ការផ្លាស់ប្តូរ​នេះ ៕


ប្រភព៖ សុខភាព

No comments