ព័ត៌មានថ្មីបំផុត

៥ យ៉ាងដែលគួរបោះបង់ដើម្បីភាពជោគជ័យ

Loading...
ពាក្យចាស់គេថា ហ៊ានសីុហ៊ានសង ហើយដើម្បីអោយអ្វីមួយទទួលជោគជ័យនោះត្រូវមានការលះបង់លើអ្វីមួយ ដូចជាការធ្វើជំនួញដូច្នោះ បើមិនហ៊ានបណ្តាក់ទុនទេ ម៉េចនឹងបានប្រាក់ចំណេញទៅ ។ ការជោគជ័យលើអ្វិក៏ដោយក៏ត្រវការការសីុសងដែរ មិនថាពេលវេលា មាសប្រាក់ ទំនាក់ទំនងក្តី ពេលខ្លះយើងត្រូវហ៊ានលះបង់ដើម្បីបានអ្វីមួយទៀតមក ដូច្នេះពិនិត្យមើលចំណុចទាំងនេះហើយសាកល្បងបន្តិចម្តង ៖
photo credit : agg.trafford.sch.uh

១ ឈប់រកលេសដាក់ខ្លួន

បើត្រូវសំរេចអ្វី កំុនៅរំអង់ចាំទុកធ្វើពេលក្រោយ ធ្វើភ្លាមៗអោយហើយព្រោះកាលៈទេសៈមិនចាំទេ ។ អោយតែខ្លួនឯងដាក់គំហិតលើខ្លួនឯងហើយកំណត់ ថាអ្វីដែលសំខាន់សំរាប់ថ្ងៃមុខកំុយកអ្វីដែលខ្លួនធ្វើបានថ្ងៃនេះទៅ
ធ្វើស្អែក ព្រោះថ្ងៃស្អែកអ្វីៗអាចនឹងប្រែប្រួល។


២ កំុធ្វើអ្វីច្រើនពេកក្នុងពេលតែមួយ

ធ្វើមួយៗ ផ្តោតអារម្មណ៍លើការងារម្តងមួយ ទោះបីជាខ្លួនគិតថាខ្លួនអាចធ្វើអ្វីច្រើនក៏ដោយក្តីតែ ក្នុងពេលតែមួយមនុស្ស
យើងមិនអាចចាប់បានគ្រប់រឿងបានទេ ត្រូវចាំថាបើយើងធ្វើយឺតតែធ្វើបានល្អនោះវានឹងមិនមានបញ្ហាចោទទេ។


៣ លះបង់ក្នុងការព្យាយាមធ្វើជាមនុស្សល្អឥតខ្ចោះ

វាត្រូវណាស់ដែលមនុស្សយើងមិនអាចល្អឥតខ្ចោះបានទេ តែបើសិនជាយើងតាំងចិត្តធ្វើវានោះទោះបីជាមិនទទួលបាន
លទ្ធផល១០០% ក្តីតែអាចក៏បានពាក់កណ្តាលដែរ ហើយការខំប្រឹងទាំងនោះនឹងមិនក្លាយជាអាសារបង់ទទេឡើយ។


៤ ឈប់ដើរតាមមនុស្សភាគច្រើន

ការជ្រើសរើសអ្វិមួួយដោយសារឃើញមនុស្សភាគច្រើនជ្រើសវានោះមិនមែនជាដំណោះស្រាយដ៏ល្អទេ អ្វីដែលសំខាន់ទេ ការចូរតាមគ្នានឹងធ្វើអោយយើងលះបង់នៅពេលណាមួយ ហើយយើងធ្វើអ្វីដែលខុសគេពេលនេះ
មែនតែអាចនឹងជាអ្វិដែលគេត្រូវការពេលក្រោយ។


៥ ជៀសវាងជម្រើសដែលអ្នកគិតថាស្រួល

បើអាចរៀនជ្រើសរើស និងទទួលយកអ្វីដែលលំបាក ហ៊ានឆ្លងកាត់វាព្រោះអ្វីទាំងនោះនឹងបង្រៀនពីការព្យាយាមផ្សេងៗ អ្នកដទៃអាចនឹងឃើញថាយើងយកទុក្ខដាក់ខ្លួន ប៉ុន្តែគេមិនដឹងទេថាយើងកំពុងតែរៀនពីអ្វីផ្សេងៗ ដែលអ្នកជ្រើសរើសដើរផ្លូវស្រួលនោះមិនដែលជួប។ អ្វីទាំងអស់នេះ​ អាចជាភស្តុតាងសំរាប់ការតស៊ូរបស់យើងនៅថ្ងៃមុខ។


អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព៖ bornrealist

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments