ព័ត៌មានថ្មីបំផុត

មហា​រវល់​​យ៉ាង​​ណា​​ ក៏មាន​វិធី​​អាន​​សៀវភៅ​​បាន​​ដែរ​​ បើ​ចិត្ត​ចង់​អាន!​

Loading...
ពាក្យថារវល់មិនបានអានសៀវភៅ គឺគ្រាន់តែជាលេសដោះសាររបស់មនុស្សមួយចំនួនប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាសុទ្ធតែរវល់។ ហេតុអ្វីគេអាចអានសៀវភៅបាន? អត្ថបទនេះ នឹងបញ្ជាក់ឲ្យអ្នកបានដឹងពីវិធីមួយចំនួនដែលមនុស្សមហារវល់ប្រើប្រាស់ដើម្បីអានសៀវភៅ។ តើពួកគេធ្វើយ៉ាងណា? តោះមកអានទាំងអស់គ្នា។


១.​​​​​ ខ្ចីសៀវភៅឲ្យបានច្រើនជាអ្វីដែលអ្នកអាចអានបាន
បើសិនជាអ្នកជាមនុស្សដែលចូលចិត្តខ្ចីសៀវភៅពីបណ្ណាល័យនោះ អ្នកត្រូវតែខ្ចីវាឲ្យច្រើនលើសពីសមត្ថភាពដែលអាចអានបាន។ នៅពេលដែលអ្នកដឹងថាមានសៀវភៅជាច្រើន ត្រូវសងឲ្យគេវិញនោះ វានឹងជំរុញទឹកចិត្តអ្នកឲ្យព្យាយាមអានសៀវភៅទាំងនោះ។


២. កំណត់គោលដៅគ្រប់ពេលអាន
ទោះបីជាអ្នករវល់យ៉ាងណាក៏ដោយ អ្នកនៅតែអាចអានសៀវភៅបានដដែល។ អ្នកត្រូវតែកំណត់គោលដៅឲ្យច្បាស់មួយដើម្បីជំរុញទឹកចិត្តព្យាយាមអាន។ ឧទាហរណ៍ អ្នកអាចកំណត់ខ្លួនឯងអានឲ្យបាន ៥០ទំព័រក្នុង ១ថ្ងៃជាដើម។


៣.​​​​ កុំខ្វល់ខ្វាយជ្រុលពេក
អ្នកមិនត្រូវដាក់សម្ពាធនូវអ្វីដែលខ្លួនអ្នកត្រូវអាននោះទេ បើសិនជាអ្នកធ្វើបែបនេះ អ្នកនឹងមានអារម្មណ៍កាន់តែតានតឹងគ្មានអារម្មណ៍អាននោះទេ។ បែបនេះ អ្នកត្រូវតែចាត់ទុកការអានជាការកំសាន្ត រឺជាការបង្កើនចំណេះដឹងវិញទើបជាការល្អ។


៤. ពន្លឿនការអានរបស់អ្នក
មនុស្សរវល់មិនមានពេលវេលាច្រើន ដើម្បីអានសៀវភៅនោះទេ។ បែបនេះអ្នកត្រូវតែពន្លឿនការអានរបស់អ្នកឲ្យបានលឿនជាងមុន ដោយមិនត្រូវព្យាយាមគ្រប់ពាក្យនោះទេ។ អ្វីដែលអាចជួយឲ្យអានបានលឿន អ្នកត្រូវតែព្យាយាមយល់អត្ថន័យទាំងមូលទើបល្អ។


៥. ប្រើប្រាស់ទូរស័ព្ទ
ជាធម្មតាមនុស្សរវល់មិនសូវមានពេលអានសៀវភៅច្រើនឡើយ បែបនេះអ្នកត្រូវតែឆ្លាតប្រើប្រាស់ទូរស័ព្ទ ដើម្បីទាញយកសៀវភៅមួយចំនួន។ ពេលដែលមានសៀវភៅក្នុងទូរស័ព្ទហើយ អ្នកអាចអានវាបានគ្រប់ពេលវេលាទោះបីជាមានពេលខ្លីយ៉ាងណាក៏ដោយ។


៦. អានមុនពេលគេង
មុនពេលចូលគេងក៏ជាពេលវេលាដែលអ្នកអាចអានសៀវភៅបានដែរ។ វាជាជម្រើសដែលល្អមួយ ព្រោះវាជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងចេះដឹងបន្ថែម។ ពេលខ្លះអ្នកក៏អាចមើលសៀវភៅពេលក្រោកពីគេងផងដែរ។ ហេតុដូច្នេះអ្នកត្រូវតែមានសៀវភៅលើគ្រែគេងរបស់អ្នកជានិច្ច។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖ Lifehack

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។ 

No comments