ព័ត៌មានថ្មីបំផុត

មូលហេតុដែលក្តីស្រមៃរបស់អ្នកមិនក្លាយជាការពិត

Loading...

មនុស្សយើងម្នាក់ៗមានក្តីស្រមៃល្អៗសម្រាប់ខ្លួននិងតែងប្រាប់ខ្លួនឯងអោយខិតខំដើម្បីទៅកាន់គោលដៅដែលខ្លួនរំពឹងទុក។ ការជោគជ័យជាអ្វីដែលយើងមើលមិនឃើញហើយវាពិបាកសម្រាប់អ្នកដែលមិនចេះស៊ូទ្រាំទុក្ខលំបាកបានយូរហើយ អ្នកខ្លះទៀតគិតតែពីខំដោយមិនបានគិតដល់ពីកត្តាផ្សេងៗដែលអាចនាំអោយខ្លួនទៅដល់គោលដៅនោះបាន លឿននោះទេ៖

១ មនុស្សឈប់ព្យាយាម

ម្នាក់ៗតែងថាខ្លួនមានក្តីសុបិន្ត ជិតឬឆ្ងាយតាមខ្លួនស្រមាលមើល ប៉ុន្តែអ្នកខ្លះមិនអោយតម្លៃការចង់បានរបស់ខ្លួនទេ ដោយទុកវាគ្រាន់តែជាការចង់បានមួយរយៈពេលខ្លី  ខិតខំតែពីដំបូងមួយភ្លែត ដល់ពេលវាចាប់ផ្តើមលំបាកបន្តិចក៏លែងចង់ធ្វើវាត
ទៅទៀត។

២ មនុស្សចង់បានលទ្ធផលល្អតែខ្លាចពិបាក

ឃើញគេរៀនបានខ្ពស់ មានការងារល្អ មានមុខមានមាត់ក្នុងសង្គម ចង់បាននឹងគេដែរ តែខ្លួនតែងភ្លេចថាកាន់តែជោគជ័យកាន់តែទាមទារការលះបង់ច្រើន ហើយមិនមានមនុស្សច្រើនទទួលបានវានោះ​គឺដោយសារមិនមែនមនុស្សទាំងអស់អាចប្រឈមនឹងភាពលំបាកទាំងនោះ។

៣ ជឿគេច្រើនជាងជឿខ្លួនឯង

មនុស្សបែបនេះមិនហ៊ានអារកាត់អ្វីដោយខ្លួនឯងទេ ចាំអោយគេជួយគិត ឬពិចារណាមើលសិនថាគួរឬមិនគួរ ដែលទុកការសម្រេចចិត្តរបស់ខ្លួននៅក្រោយគេ ដោយសារគ្មានភាពជឿជាក់លើខ្លួនឯងក្នុងការសំរេចការងារធំដំុ ។ មនុស្សអោយតែគេគ្មានភាពជឿជាក់លើខ្លួនឯងទេនោះពិបាកនឹងជោគជ័យណាស់

៤ មនុស្សខ្វះការអោយតម្លៃលើសុបិន្តរបស់ខ្លួន

អាចនិយាយបានថាខ្លួនកំពុងឈានជើងដល់ចំណុចមួយដែលយើងធ្លាប់ស្រមៃចង់បាន ប៉ុន្តែបែរជាមានអារម្មណ៍ថាខ្លួនមិនមានអ្វីខុសពីអ្នកដទៃ អោយវាមិនដូចជាអ្វីដែលខ្លួនគិត មិនអសា្ចរ្យ   នេះមិនទាន់បានដល់ចំណុចកំពូលផង ដូច្នេះបើដាក់សម្ពាធលើខ្លួនក្នុងពាក់កណ្តាលផ្លូវហើយនោះ​ គ្មានផ្លូវដែលងាយស្រួលនឹងដើរទៅរកវាទៀតទេ។

អត្ថបទដោយ៖ ហ៊ុន កែវលីដែត
ប្រភព ៖  bornrealist

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments