ព័ត៌មានថ្មីបំផុត

​ចង្អុ​លដៃ និង​ដៃ​នាង​ ក៏អាច​ប្រាប់​ពី​ច​រិត​របស់​អ្នក​បាន​ដែរ

Loading...
​អ្នក​អាច​មើល​ពី​ប្រវែង​ដៃ​នាង និង​ចង្អុ​រដៃ​ខាងឆ្វេង​របស់អ្នក​បាន ព្រោះ​ប្រវែង​នៃ​ដៃ​ទាំងពីរ​នេះ​អាច​ប្រាប់​ពី​ច​រឹត​ដើម​របស់​អ្នក​។ ខាងក្រោម​នេះ​យើងខ្ញុំ​មាន​រូប​៣ អ្នក​អាច​មើលរូប​ទាំង​៣​នេះ ហើយ​សន្មត់​ថា​អ្នក​នៅ​ប្រភេទ​ទី​ប៉ុន្មាន រួច​អ្នក​អាច​មើល​អត្ថន័យ​ខាងក្រោម​របស់​វា​បាន​។​


​ដៃ​នាង​វែង​ជាង​ចង្អុ​រដៃ​
មនុស្ស​ជំពូក​A​នេះ​ជា​មនុស្ស​ដែល​មាន​ភាព​ទាក់ទាញ​បំផុត ហើយ​នៅពេល​ដែល​អ្នក​ធ្វើ​អ្វីមួយ អ្នក​តែងតែ​មាន​ភាព​ទាក់ទាញ និង​មាន​ជំនឿ​ចិត្ត​ជា​និច្ច ហើយ​អ្នក​ក៏​ជា​មនុស្ស​ដែល​ចូលចិត្ត​ផ្សងព្រេង​ដែរ ហើយ​លទ្ធផល​ដែល​អ្នក​ទទួល​បាន​តែង​តែ​មិន​អាក្រក់​ឡើយ ហើយ​មុខងារ​ដែល​សាក​សម​សម្រាប់​អ្នក​បំផុត​គឺ CEO   ឬ​អ្នក​តំណាង​លក់​។​
 
​ចង្អុ​រដៃ​វែង​ជាងដៃ​នាង​
បើ​អ្នក​ជា​មនុស្ស​ជំពូក​B អ្នក​គឺជា​មនុស្ស​ដែល​ចូលចិត្ត​គ្រប់គ្រង ចូល​ចិត្ត​ធ្វើ​ជា​មេ ទោះបីជា​ក្នុង​កាលៈទេសៈ​លំបាក​ក៏​ដោយ ក៏​អ្នក​នៅ​តែ​ចង់​គ្រប់គ្រង​អ្នកដទៃ​ដើម្បី​ដើរ​ទៅ​មុខ​ដែរ ថែមទាំង​មាន​ភាពរស់រវើក​ទៀត​ផង ម្យ៉ាងទៀត អ្នក​ជា​មនុស្ស​ដែល​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ណាស់ ហើយ​មុខងារ​ដែល​អ្នក​ចូលចិត្ត​ប្រហែល​ជា​មន្ត្រីរាជការ ឬ​គ្រូបង្រៀន​។​
 
​ដៃ​នាង និង​ចង្អុ​រដៃ​មាន​ប្រវែង​ស្មើរ​គ្នា​
បើ​អ្នក​ជា​មនុស្ស​ជំពូក​C​នោះ​អ្នក​ជា​មនុស្ស​ដែល​ងាយ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ណាស់ ទោះបី​អ្នក​និង​គេ​មិនសូវ​ជិតស្និទ្ធ​ក៏ដោយ ប៉ុន្តែ​នៅពេលដែល​គេ​មាន​រឿង គេ​តែងតែ​និយាយ​ប្រាប់​អ្នក​ជានិច្ច ព្រោះ​អ្នក​ជា​មនុស្ស​ដែល​គេ​ទុកចិត្ត ហើយ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​ស្តាប់​រួច​ទើប​និយាយ​ក្រោយ ចូលចិត្ត​ស្តាប់​ច្រើន​ជាង​និយាយ ហើយ​នៅពេល​ដែល​គេ​ត្រូវការ​អ្នក អ្នក​នឹង​អាច​ផ្តល់​អារម្មណ៍​សុវត្ថិភាព​ដល់​អ្នកដទៃ ធ្វើឲ្យ​គេ​នៅក្បែរ​អ្នក​មាន​អារម្មណ៍​ស្រួល​ខ្លួន ជាងនេះទៅទៀត​អ្នក​ជា​មនុស្ស​ដែល​មានចិត្ត​ល្អ ចូលចិត្ត​ជួយ​អ្នកដទៃ​ណាស់ ហើយ​ការងារ​ដែល​អ្នក​ពេញចិត្ត នោះ​ប្រហែលជា​គិលានុបដ្ឋាយិកា ការងារ​បម្រើរ​សង្គម ឬ​ការងារ​ទាក់ទង​នឹង​ផ្លូវចិត្ត​៕

No comments