ព័ត៌មានថ្មីបំផុត

ការ​ពិត​ទាំង៣​ដែល​អ្នក​ត្រូវ​តែដឹង​ ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង

Loading...
មនុស្សជាច្រើនបានជួបប្រទះនូវបញ្ហាបាក់ទឹកចិត្តដោយសារកត្តាផ្សេងៗគ្នា។ ជាពិសេស នៅពេលដែលពួកគេមិនអាចសម្រេចនូវគោលបំណងអ្វីមួយ។ ដើម្បីជំរុញទឹកចិត្តខ្លួនឯងបាន វាមិនពិបាកទៀតនោះទេ អ្នកគ្រាន់តែដឹងនូវការពិតទាំង ៣នេះ នោះការជំរុញទឹកចិត្តខ្លួនឯងនឹងមានការកើនឡើង។ ការពិតទាំង៣នេះមានដូចជា៖



១. មិនមែនមានតែអ្នកម្នាក់ទេដែលមិនប្រាកដលើអ្វីមួយ

បើសិនជាអ្នកមានអារម្មណ៍មិនប្រាកដច្បាស់លាស់លើបញ្ហាអ្វីមួយនោះ អ្នកមិនត្រូវបារម្ភពីវាទៀតនោះទេ។ អាការៈបែបនេះគឺជារឿងធម្មតាដែលកើតឡើងចំពោះមនុស្សគ្រប់គ្នា។ វាមិនមែនកើតឡើងចំពោះខ្លួនអ្នកតែម្នាក់ឯងនោះទេ។

ឧទាហរណ៍៖ អ្នកមិនប្រាកដថាអាចចាំអ្វីទាំងអស់បានពេលធ្វើបទបង្ហាញ តែអ្នកត្រូវតែធ្វើវាហើយក្ដីក្លាហាន។ ត្រូវចាំថា គ្មានអ្នកណាម្នាក់ល្អឥតទាស់នោះទេ។​ មនុស្សគ្រប់គ្នាតែងតែបង្កើតកំហុស។


២. អ្នកនឹងស្ដាយក្រោយបើសិនជាអ្នកមិនបានធ្វើវា
បើចង់ជំរុញទឹកចិត្តខ្លួនឯង និងមិនចង់មានភាពស្ដាយក្រោយនាពេលអនាគតនោះ អ្នកត្រូវតែធ្វើអ្វីដែលអ្នកចង់ធ្វើ។ ទោះបីជាអ្នកបង្កើតកំហុសមួយចំនួន រឺមិនទទួលបានជោគជ័យក៏ដោយ តែយ៉ាងហោចណាស់អ្នកបានធ្វើវាទទួលបានបទពិសោធន៍ពីវា។ បើសិនជាអ្នកមិនបានធ្វើអ្វីដែលអ្នកចង់នោះទេ អ្នកនឹងមានភាពស្ដាយក្រោយជាក់ជាមិនខាននាពេលខាងមុខ។


៣​. បើសិនជាមិនមានភាពលំបាក លទ្ធផលមិនមានតម្លៃខ្លាំងនោះទេ
អ្នកត្រូវតែដឹងច្បាស់ថា ការងារណាក៏ពិបាកហើយមានតម្លៃដែរឲ្យតែមិនមែនជាទង្វើខុសច្បាស់។ ហាមជាដាច់ខាត អ្នកមិនត្រូវបោះបង់ការងារអ្វីមួយដោយសារតែភាពលំបាកនោះទេ អ្នកត្រូវតែមានភាពតស៊ូ ធ្វើវាឲ្យបានសម្រេច នោះលទ្ធផលនឹងមានតម្លៃបំផុតសម្រាប់អ្នក។ អ្នកនឹងពេញចិត្តវា ចងចាំវា និងកាន់តែមានភាពរឹងមាំលើខ្លួនឯងដោយសារតែលទ្ធផលដែលទទួលបានដោយការពិបាកនោះ។


អត្ថបទដោយ៖ ប៉ោ គឹមហុក
ប្រភព៖Lifehack

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page របស់ខ្លួន ដោយ គ្មានការ អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។



No comments