ព័ត៌មានថ្មីបំផុត

ទម្លាប់​​អាក្រក់​ដែល​​ធ្វើឲ្យ​​ខួរក្បាល​​កាន់​តែ​​សុញ​ ដំណើរ​ការ​យឺត​

Loading...
ការ​ចាស់​ទៅតាម​អាយុ​អាច​បណ្តាលឲ្យមាន​បញ្ហា និង​ប្រែប្រួល​ច្រើន​ដល់​រាងកាយ និង​សារធាតុ​គីមី​ជាច្រើន​ក្នុង​ខួរក្បាល ដែល​អាច​ផ្តល់​ជា​ផល​ប៉ះពាល់ ឬ​ផ្តល់​ផល​អវិជ្ជមាន​លើ​ជំនាញ​នៃ​ភាព​ឆ្លាត​វ៉ៃ ការចងចាំ និង​ផ្សេងៗ​ទៀត​។
 


យ៉ាងណាមិញ រឿង​នេះ​មិនមែន​មានន័យថា អ្នក​មិន​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ពន្យា​ពេលវេលា​នៃ​ភាព​ចាស់​របស់​ខួរក្បាល​ឡើយ​។ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​សំខាន់​នោះ​គឺ​ត្រូវ​លះបង់​ទម្លាប់​ខាងក្រោម​នេះ​ឲ្យបាន​ច្រើន​បំផុត​តាម​តែ​អាច​ធ្វើបាន ព្រោះ​វា​ជា​មូលហេតុ​នាំ​ឲ្យ​ខួរក្បាល​កាន់តែ​សុ​ញ​។ ទម្លាប់​ទាំងនោះ​មានដូចជា​៖
  • ​ចូលចិត្ត​ញ៉ាំ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើនពេក​
  • ញ៉ាំ​អាហារ​លឿន (Fast Food)
  • ​ការរស់នៅ​ក្នុង​កន្លែង​ដែល​មាន​បរិយាកាស​អួរ​អាប់ ឬ​មាន​ផ្សែង​ពុល​ច្រើន​
  • ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​
  • ​ជក់បារី​
  • ​គេង​ពេលយប់​មិន​គ្រប់​
  • ​រស់នៅ​បែប​ស៊ី​ដេកៗ​
  • ​មិន​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​ត្រូវ​ការប្រើ​ខួរក្បាល​ច្រើន​
  • ​ស្ត្រេ​សជាប់​៕
ប្រភព៖ សុខភាព

No comments