ព័ត៌មានថ្មីបំផុត

គ្រប់គ្រងកំហឹងរបស់អ្នកតាមវិធីទាំងនេះបានយ៉ាងល្អ

Loading...
ការ​ដែល​មាន​កំហឹង​ជាប់​ខ្លួន​ខ្លាំងក្លា​អាចធ្វើអោយ​បែក​បាក់ដល់​ទំនាក់ទំនង​យ៉ាងច្រើន​ប្រភេទ​។ មិន​ខ្វល់​ថា មាន​ហេតុផល​ត្រឹមត្រូវ​បែបណា​នោះទេ នៅពេល​ដែល​អ្នក​ផ្ទុះ​កំហឹង​ហើយ​នោះ វា​នឹង​បង្កើត​ទៅ​ជា​សម្លេង​អវិជ្ជមាន​ក្នុង​ចិត្ត​របស់​ដៃគូ​អ្នក​មិន​ខាន​។ ភាគច្រើន កំហឹង​គឺជា​ការបញ្ជូន​សញ្ញា​មួយ​ដែល​អាច​ធូរស្រាល​មក​វិញ​ទៅ​តាម​ពេលវេលា ប៉ុន្តែ​វា​ក៏​បន្សលទុក​នូវ​ការខូចខាត​ផងដែរ​។ ហើយ​មាន​រឿង​តិចតួច​មួយ​ដែល​អ្នក​អាចធ្វើ​បាន​តាមរយៈ​ការ​មាន​វិប្បដិសារី​ទៅលើ​វា​។ ដូច្នេះហើយ ការខិតខំ​ប្រឹងប្រែង​គួរតែ​រកអោយឃើញ​ពី​វិធី​គ្រប់គ្រង​កំហឹង​មុន​ពេល​វេលា​ចាប់ផ្តើម​គ្រប់គ្រង​លើ​អ្នក​។​



​ទោះបីជា​គោលដៅ​នៃ​ការគ្រប់គ្រង​កំហឹង​អាច​ហាក់បីដូច​ជា​រឿង​ពិបាក​មួយ​ក៏ដោយ ក៏​វា​អាច​ជា​សញ្ញា​មួយ​ផ្តល់​ន័យ​វិជ្ជមាន​ដែរ​។ មាន​ជំ​ហ៊ាន​សាមញ្ញៗ​មួយចំនួន​ដែល​អាច​ជួយ​គ្រប់គ្រង​កំហឹង​ក្នុង​ទំនាក់ទំនង​មួយ​បាន​។ ពិតណាស់ វគ្គ​សិក្សា​គ្រប់គ្រង​កំហឹង​ជាច្រើន​ដែល​អាច​ស្តារ​អ្វីៗ​ឡើងវិញ​បាន​។ ទោះបីជា​យ៉ាងណា​ក៏ដោយ វា​តែងតែ​ជា​ការណែនាំ​អោយ​ចាប់ផ្តើ​ជាមួយ​នឹង​ការ​ស្ទាប់ស្ទង់​ក្នុង​កម្រិត​មធ្យម​នៅផ្ទះ​សិន​មុនពេល​ប្រឆាំង​យក​ឈ្នះ​វា​។​

​វិធីសាស្ត្រ​ធម្មតាៗ​ក្នុង​ការគ្រប់គ្រង​កំហឹង​


​បើសិន​ជា​អ្នក​អស់​សង្ឈឹម​ក្នុង​ការស្វែងរក​ចម្លើ​យ​ពីរបៀប​គ្រប់គ្រង​កំហឹង​ក្នុង​ទំនាក់ទំនង​មួយ អ្នក​អាចរ​កវា​បាន​នៅក្នុង​វិធីសាស្ត្រ​ធម្មតា​ខាងក្រោម​នេះ​បាន​។​

- ចាប់ផ្តើម​រាប់​៖
 អ្នក​ប្រហែលជា​ធ្លាប់​លឺ​រឿង​នេះ​រាប់​ពាន់​ដង​ហើយ​មើលទៅ ប៉ុន្តែ​វា​ប្រាកដជា​មាន​ប្រសិទ្ធភាព ដូច្នេះ​ចូរ​បន្សល់ទុក​វិធី​គ្រប់គ្រង​កំហឹង​មួយ​នេះ​អោយ​ជាប់​ខ្លួន​រហូត​ទៅ​។ នៅ​ពេល​អ្នក​ឈាន​ជើង​ចូលទៅ​ក្នុង​ការបញ្ឈប់​កំហឹង ចូរ​រាប់​លេខ​ពីមួយ​ដល់ ១០ ដើម្បី​អាច​បន្ធូរបន្ថយ​កំហឹង​នោះបាន​។​

- ដកខ្លួន​ចេញ​៖ 
នៅពេល​ស្ថានភាព​កាន់តែ​ដុនដាប់​គ្រប់គ្រាន់​សម្រាប់​ឃើញ​ខ្លាំងក្លា​ហើយ អ្នក​គ្រាន់តែ​ឈាន​ជើង​ដើរចេញ​ពី​ទីនោះ​ទៅ​បាន​ហើយ​។ ការផ្តាច់​ខ្លួន​ចេញ​បែប​នេះ​នឹង​ផ្តល់​អោយ​អ្នក​នូវ​ពេលវេលា​ដើម្បី​គិត និង​វាយតម្លៃ​ទៅលើ​អាកប្បកិរិយា​របស់ខ្លួន​បាន ព្រមទាំង​អាច​រំងាប់​អារម្មណ៍​នោះបាន​ទៀតផង​។​

- មើល​ពេល​ដែល​អ្នក​និយាយ​៖ 
ចូរ​រំលឹក​ឡើងវិញ​រាល់​សម្តី​ដែល​អ្នក​និយាយ​ទាំងអស់​ពេល​កំពុង​តែ​ខឹង​។ ពេល​អ្នក​ប្រាកដជា​មាន​វិប្បដិសារី​ចំពោះ​វា​នៅ​ថ្ងៃក្រោយ ដូច្នេះ​យក​ល្អ​កុំ​និយាយ​អ្វី​ទាំងអស់​តែ​ម្តង​។ ចូរ​រក្សា​ភាព​ស្ងៀមស្ងាត់​អោយ​បាន​យូរ​តាម​តែ​អាច​ធ្វើបាន​បើសិន​ជា​នរនា​ម្នាក់​ជម្រុញ​អោយ​អ្នក​និយាយ​។​

- បញ្ចូល​ការ​ហាត់ប្រាណ​ជា​ទម្លាប់​ប្រចាំថ្ងៃ​របស់​អ្នក​៖ 
ការធ្វើ​បែប​នេះ​មិន​គ្រាន់តែ​ជួយ​អោយ​រាងកាយ​របស់​អ្នក​មាន​សុខភាព​ល្អ​ទេ តែ​វា​ក៏​នឹង​ជួយ​គ្រប់គ្រង​អារម្មណ៍​អ្នក​បាន​យ៉ាង​ល្អ​ផងដែរ​។ ការ​ហាត់ប្រាណ​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​បញ្ចេញ​អ័រម៉ូន​សប្បាយចិត្ត​ដែល​ជួយ​អោយ​អ្នក​មាន​អារម្មណ៍ល្អ​ចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ​។ ពេល​ស្ថិតក្នុង​ស្ថានភាព​ខឹង រឿង​ដែល​ល្អ​បំផុត​ដែល​ត្រូវ​ធ្វើ​នោះ​ត្រូវ​ចំណាយពេល​ដើរ និង​សម្រួល​ដល់​សរសៃប្រសាទ​របស់​អ្នក​។​

- រៀន​លើកលែងទោស និង​បំភ្លេច​៖ 
ការ​ទើសទាល់​គ្នា​គ្រាន់តែ​ធ្វើអោយ​មាន​សម្ពាធ​រវាង​អ្នក និង​ដៃគូ​ប៉ុណ្ណោះ​។ បើសិន​ជា​អ្នក​អាច​ដក​ខ្លួន​ចេញពី​ស្ថានភាព​មួយ​ដែល​ធ្វើអោយ​មិន​សប្បាយចិត្ត​បាន ចូរ​សិក្សា​ពី​របៀប​លុប​បំបាត់​វា​ចេញពី​ការចងចាំ​របស់​អ្នក​រហូត​ទៅ​។ ជីវិត​រស់នៅ​ដែលមាន​ទស្សនៈ​វិជ្ជមាន​ដល់​ទំនាក់ទំនង​គឺ​វា​ល្អ​ជា​ទស្សនៈ​អវិជ្ជមាន​។​

​វិធី​សាស្គ្រ​គ្រប់គ្រង​កំហឹង​ទាំង​នេះ​ប្រាកដជា​នឹង​ជួយ​គ្រប់គ្រង​ទំនាក់ទំនង​ដ៏​ផ្អែមល្អែម​ជាមួយ​ដៃគូ​ររបស់​អ្នកបាន ហើយ​ចូរ​ចងចាំ​ជានិច្ច​ថា កំហឹង​គឺជា​រឿង​មួយ​កើតឡើង​បណ្តោះអាសន្ន​ទេ តែ​ទំនាក់ទំនង​គឺជា​រឿង​កើត​ឡើង​រហូត៕


ប្រភព៖ សុខភាព

No comments