ព័ត៌មានថ្មីបំផុត

ហេតុផល៥យ៉ាងដែលធ្វើឲ្យអ្នកមិនចង់ចាប់ផ្ដើមស្នេហាថ្មី

Loading...
ចំណងស្នេហ៍មួយគឹពិបាកនឹងថែរក្សាវាឲ្យបាននៅគង់វង់ណាស់។ មានពេលខ្លះអ្នកត្រូវការចំណាយពេលយូររាប់ខែរាប់ឆ្នាំដើម្បីចាប់ផ្ដើមស្នេហាថ្មីបាន ខាងក្រោមនេះជាហេតុផល៥យ៉ាងដែលធ្វើឲ្យអ្នកពិបាកក្នុងការចាប់ផ្ដើមស្នេហាសារជាថ្មី។


១ ស្រមោលស្នេហ៍អតីកាល
ប្រសិនណាបើអ្នកនៅតែមិនលុបស្នាមរបួសចាស់ចេញពីបេះដូងនោះទេ អ្នកមិនអាចនឹងចាប់ផ្ដើមនូវស្នេហាថ្មីបានទេ ព្រោះថានៅពេលដែលអ្នកចាប់ផ្ដើមស្នេហាថ្មីពេលអ្នកចេះតែនៅនឹកឃើញអ្នកចាស់ អ្នកដែលធ្វើឲ្យអ្នកឈឺចាប់។

២​នៅតែមានអារម្មណ៍ខ្លាច
អារម្មណ៍ខ្លាចទាំងនេះគឺបណ្ដាលមកពីស្នាមរបួសមុន នៅពេលដែលអ្នកកំពុងតែរៀបចំចាប់ផ្ដើមពន្លកស្នេហ៍ថ្មី អារម្មណ៍ភ័យខ្លាចក៏ចាប់ផ្ដើមរើសឡើងវិញ។

៣ គ្មានជំនឿចិត្ដលើអ្នកថ្មី
ដោយសារតែអ្នកចាស់ម្នាក់បានធ្វើឲ្យអ្នកគ្មានជំនឿចិត្ដទៅលើអ្នកថ្មី។ អ្នកតែងតែគិតចុះឡើងតែខ្លួនឯងថាខ្លាចតែអ្នកថ្មីដូចអ្នកចាស់ ប៉ុន្ដែការគិតរបស់មិនប្រាកដថាត្រឹមត្រូវទំាងស្រុងនោះដែរ។

៤ អ្នកមានគោលដៅខ្ពស់ពេក
ដោយសារតែមានការទាមទារខ្ពស់ពេកទើបអាចបណ្ដាលឲ្យអ្នកមិនអាចចាប់ផ្ដើមជាមួយអ្នកថ្មី។ ដូច្នេះអ្នកមិនគួររើសពេកនោះទេ ព្រោះថានៅក្នុងលោកនេះគ្មានអ្នកណាដែលល្អគ្រប់ដប់ឡើយ។

៥ ពេលខ្លះអ្នកស្រវាចាប់ខុសមនុស្ស
មកដល់ចំណុចនេះគឺមានន័យថាអ្នកស្រវាចាប់មនុស្សដែលគូរហើយ នៅពេលដែលអ្នកស្រវាចាប់មនុស្សខុសបែបនេះកាន់តេធ្វើឲ្យអ្នកកាន់តែខកចិត្ដទៀត៕

ប្រែសម្រួលដោយ ធានី

ប្រភព Though Catalog

 *ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like និង Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page​របស់ខ្លួន​ដោយ​គ្មានការ​អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។


No comments