ព័ត៌មានថ្មីបំផុត

កៅអី​ដែល​អ្នក​ជ្រើស​រើស​ នឹង​បង្ហាញ​​ថា​អ្នក​ជា​មនុស្ស​របៀប​ណា​ពេល​មាន​ស្នេហា?​

Loading...
មនុស្សភាគច្រើនតែងតែចូលចិត្តចង់ដឹងអំពីគន្លឹះ ដើម្បីមើលអត្តចរិតខ្លួនឯង និងអ្នកដទៃ។ អ្នកក៏ចឹងដែរមែនទេ? ដូច្នេះហើយទើបយើងជ្រើសរើសតេស្ត​ចិត្តសាស្ត្រមួយនេះ មកអោយអ្នកសាកល្បង ហើយលទ្ធផលនឹងបង្ហាញអ្នកថា តើអ្នកជាមនុស្សរបៀបណានៅក្នុងទំនាក់ទំនងស្នេហា?

សាកស្រម៉ៃមើល៍ថា បើសិនជាអ្នកចូលទៅក្នុងហាងកាហ្វេមួយ ហើយឃើញមានកៅអីទំនេរបីនេះ។ តើអ្នកនឹងជ្រើសរើសអង្គុយកៅអីមួយណា? លេខ ១ តំណាងអោយ កៅអីឆ្វេង, លេខ២ តំណាងអោយ កៅអីកណ្តាល, លេខ៣ តំណាងអោយ កៅអីស្តាំ។



១. កៅអីខាងឆ្វេង
ជាការពិតណាស់ អ្នកជាមនុស្សដែលមានជំនឿទុកចិត្តខ្ពស់លើខ្លួនឯង ហើយតែងតែជឿទុកចិត្តដៃគូស្នេហារបស់អ្នក។ អ្នកជាមនុស្សដែលពោរពេញដោយភាពរីករាយ ចូលចិត្តធ្វើសកម្មភាពសប្បាយៗ ជាពិសេសនៅពេលយប់។ អ្នកតែងតែចង់មានដៃគូស្នេហាច្រើន ប៉ុន្តែអ្នកក៏ដឹងច្បាស់មុនដែរថា មិនមែនស្នេហាទាំងអស់ដែលអ្នកបង្កើតអាចផ្តល់ភាពរីករាយដល់អ្នកបានគ្រប់ពេលនោះទេ។ ពេលខ្លះអ្នកក៏មានអារម្មណ៍តឹងចិត្តណាស់ដែរ នៅពេលដែលគូស្នេហ៍អ្នកមិនយល់ពីអ្នក។ ប៉ុន្តែការពិតទៅគ្មានអ្នកណាម្នាក់អាចទាយពីចិត្តមនុស្សបានគ្រប់យ៉ាងនោះទេ ដូច្នេះហើយអ្វីដែលល្អសម្រាប់អ្នក គឺអ្នកគួរតែព្យាយាមយល់ពីគ្នាទៅវិញទៅមកអោយបានល្អជាងមុនទៅ។


២. កៅអីកណ្តាល
នៅពេលដែលអ្នកស្រឡាញ់អ្នកណាម្នាក់ អ្នកតែងស្រឡាញ់គេអស់ពីកាយ និងចិត្ត។ អ្នកនឹងផ្តល់ក្តីស្រឡាញ់មួយរយភាគរយដល់គូស្នេហ៍ ប៉ុន្តែមិនមែនមានន័យថាអ្នកងប់ងល់ជ្រុលពេកទេ។ អ្នកជាមនុស្សពោរពេញដោយមនោសញ្ចេតនា ហើយចូលចិត្តជួយយកអាសារអ្នកជុំវិញខ្លួន ជាពិសេសតែងផ្តល់កម្លាំងចិត្តអោយមនុស្សដែលអ្នកស្រឡាញ់គ្រប់ពេលវេលា។ អ្នកមិនចូលចិត្តឈ្លោះប្រកែកច្រើនទេ ក្នុងទំនាក់ទំនងស្នេហា ផ្ទុយទៅវិញ អ្នកចូលចិត្តដោះស្រាយបញ្ហាតាមសន្តិវិធី។ អ្នកជាមនុស្សពិសេស ព្រោះអ្នកតែងតែចងចាំគ្រប់ទាំងអស់របស់គូស្នេហ៍របស់អ្នក ដែលចំនុចនេះហើយធ្វើអោយគេស្រឡាញ់អ្នកវិញដកចិត្តមិនបាន។


៣. កៅអីខាងស្តាំ
អ្នកជាមនុស្សស្មោះត្រង់ និងផ្អែមល្ហែមក្នុងក្តីស្នេហា។ អាចនិយាយបានថា អ្នកជាមនុស្សដែលខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីរក្សាទំនាក់ទំនងអោយបានល្អប្រសើរ និងឋិតឋេរយូរអង្វែង។ អ្នកមិនមែនជាមនុស្សចូលចិត្តនិយាយកុហក ហើយអ្នកក៏មិនអាចទ្រាំនៅបានជាមួយនឹងមនុស្សពោលពាក្យកុហកច្រើនដែរ។ នៅពេលដែលអ្នកចាប់ផ្តើមស្រឡាញ់អ្នកណាម្នាក់ ក្នុងដំណាក់កាលដំបូងនៃក្តីស្នេហា អ្នកតែងតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអ្នកខ្លាចរងភាពឈឺចាប់នៅថ្ងៃណាមួយ។ ប៉ុន្តែនៅពេលដែលអ្នកជួបគូព្រេងពិតប្រាកដរបស់អ្នក អ្នកនឹងអាចបើកបេះដូងស្រឡាញ់យ៉ាងពេញទំហឹងចំពោះមនុស្សសំខាន់ម្នាក់នោះ។



រៀបរៀង និងសរសេរដោយ: ចន ច័ន្ទបូតា
ប្រភពអត្ថបទពី: wikr.com

*ប្រសិនបើចូលចិត្តអត្ថបទនេះសូមជួយ Like & Share ប៉ុន្តែសូមកុំ Copy យកទៅដាក់លើ Website រឺ Page របស់ខ្លួន ដោយ គ្មានការ អនុញ្ញាតិ សូមចូលរួមគោរព Copyright របស់អ្នកដទៃទាំងអស់គ្នា។

No comments