ព័ត៌មានថ្មីបំផុត

តើ​លោក​អ្នកដឹង​ទេ​ថា ក្រចក​អាច​បង្ហាញ​ពី​សុខភាព​ទូទៅ​របស់​លោក​អ្នក​?

Loading...
ក្រចកក៏ជាកន្លែងដ៏សំខាន់មួយដែលអាចបង្ហាញពីអការៈដែលមាននៅក្នុងខ្លួនរបស់យើងចង់ដឹងអត់ថាមានអ្វីខ្លះ?

​ក្រចក​ពណ៌​ស្លេក​
​ក្រចក​ដែល​មាន​ពណ៌​ស្លេក​ខ្លាំង​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​មួយចំនួន​ដូចជា ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ជំងឺ​បេះដូង ជំងឺ​ថ្លើម និង​កង្វះ​សារធាតុចិញ្ចឹម​។​
​ក្រចក​ពណ៌​ស​
​ប្រសិនបើ​ក្រចក​ភាគច្រើន​ជា​ពណ៌​ស ហើយ​មាន​ពណ៌​ខ្មៅ​ជុំវិញ​នោះ វា​អាច​បង្ហាញ​ពី​បញ្ហា​ថ្លើម ដូច​ជា​ជំងឺ​រលាក​ថ្លើម​ជាដើម​។
​ក្រចក​ពណ៌​លឿង
​មួយ​ក្នុងចំណោម​មូលហេតុ​ជាច្រើន​នៃ​បញ្ហា​ក្រចក​ពណ៌​លឿង គឺជា​ការឆ្លង​មេរោគ​ផ្សិត​។ ដោយសារ​តែ​ការឆ្លង​មេរោគ​ធ្ងន់ធ្ងរ​នាំ​អោយ​សាច់​ក្រចក​រួញ ឡើង​ក្រាស់ ហើយ​ប្រេះ​បែក​។ ករណី​កម្រ​នៃ​ក្រចក​លឿង​អាច​បង្ហាញ​ពី​លក្ខណៈ​ដ៏​ធ្ងន់ធ្ងរ​ជាច្រើន​ដូចជា ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ីត​ធ្ងន់ធ្ងរ ជំងឺ​សួត ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​របកស្បែក​ក្រហម​។
​ក្រចក​ឡើង​ខៀវ​
​ក្រចក​ដែលមាន​ស្នាម​ខៀវ អាច​មានន័យថា រាងកាយ​លោក​អ្នកទទួលបាន​អុកស៊ីសែន​មិន​គ្រប់គ្រាន់​។ នេះ​អាច​បញ្ជាក់​ថា លោក​អ្នក​មាន​បញ្ហា​សួត ។ បញ្ហា​បេះដូង​មួយចំនួន​ក៏​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ក្រចក​ឡើង​ខៀវ​នេះ​ផង​ដែរ ។
​ក្រចក​ជ្រួញ
​ប្រសិនបើ​ផ្ទៃ​ក្រចក​របស់​លោក​អ្នកឡើង​ជ្រួញ ឬ​ស្រុតចុះ នោះ​អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​របកស្បែក​ក្រហម ឬ​ជំងឺ​រលាក​សន្លាក់​។ ការ​ប្រែ​ពណ៌​នៃ​ក្រចក គឺជា​រឿង​ធម្មតា​។ ស្បែក​ដែល​ស្ថិតនៅក្រោម​ក្រចក​អាច​មើលទៅ​ហាក់​ដូច​ពណ៌​ក្រហម​ត្នោត​។
​ស្នាម​ខ្សែ​ខ្មៅ​នៅ​ខាងក្រោម​ក្រចក
​ប្រសិន​បើ​លោក​អ្នក​មាន​បញ្ហា​នេះ លោកអ្នក​គួរតែរ​កវា​អោយ​ឃើញ​អោយ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើទៅបាន​។ ពេលខ្លះ វា​អាច​បង្កឡើង​ដោយសារ​ដុំ​ពណ៌​ខ្មៅ ដែល​ជា​ប្រភេទ​ដុំ​គ្រោះថ្នាក់​បំផុត​នៃ​ជំងឺមហារីក​ស្បែក​។
ការ​ខាំ​ក្រចក
​វា​អាច​ជា​ទំលាប់​ចាស់ ប៉ុន្តែ នៅក្នុង​ករណី​ខ្លះ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការភ័យខ្លាច​ដែល​គួរតែ​ទទួលយក​ការព្យាបាល​។ ការ​ខាំ​ក្រចក ក៏​អាច​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺផ្លូវចិត្ត​ផងដែរ​។ ប្រសិន​បើ​លោក​អ្នក​មិន​អាច​បញ្ឈប់​វា​បាន​នោះ​ទេ លោកអ្នក​គួរតែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​របស់​លោក​អ្នក​៕
ប្រភព៖ សុខភាព

No comments